ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​1​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេស៊ី​ចុះ​បន្ទាន់​នៅ​គូឡា​ឡាំ​ពួរ​

9 ឆ្នាំ មុន

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេ​ស៊ី​ MALAYSIA AIRLINES រាយ​ការណ៍​ថា​ យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​នេះ​ កាល​ពី​ថ្ងៃ​​ទី​២១ មេសា បាន​ធ្វើ​ការ​ចុះ​ចត​ជា​​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​គូឡា​ឡាំ​ពួរ​មក​ពី​បញ្ហា​បច្ចេក​ទេស ។​ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​ហ៊ុន​នេះ​គូស​បញ្ជាក់​ថា​ យន្ត​ហោះ​ជើង​​ហោះ​​ហើេរ MH 192 របស់​ MALAYSIA AIRLINES ជា​យន្ត​ហោះ​ធុន​ប៊ូអុីង​៧៣៧-​៨០០ បាន​

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ម៉ាឡេ​ស៊ី​ MALAYSIA AIRLINES រាយ​ការណ៍​ថា​ យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​នេះ​ កាល​ពី​ថ្ងៃ​​ទី​២១ មេសា បាន​ធ្វើ​ការ​ចុះ​ចត​ជា​​បន្ទាន់​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​គូឡា​ឡាំ​ពួរ​មក​ពី​បញ្ហា​បច្ចេក​ទេស ។​ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​ហ៊ុន​នេះ​គូស​បញ្ជាក់​ថា​ យន្ត​ហោះ​ជើង​​ហោះ​​ហើេរ MH 192 របស់​ MALAYSIA AIRLINES ជា​យន្ត​ហោះ​ធុន​ប៊ូអុីង​៧៣៧-​៨០០ បាន​ហោះ​ចេញ​ពី​ទីក្រុង​គូឡា​ឡាំ​ពួរ​ទៅ​កាន់​បឹង​ហ្គា​ល័រ​ ​ប្រទេស​​ឥណ្ឌា​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១៦៦​នាក់ ។​ យន្ត​ហោះ​នេះ​បាន​ហោះ​បក​ក្រោយវិញ​មក​ពី​​មាន​បញ្ហា​កើត​មាន​ត្រង់​កង់​ក្រោយ ។​

ក្រុម​ហ៊ុន​ MALAYSIA AIRLINES ថ្លែង​ថា​ កង់​ក្រោយខាង​ស្តាំ​របស់​យន្ត​ហោះ​មាន​ដំណើរ​ការ​​មិន​ល្អ​ពេល​ហោះ​ឡើង ទើប​យន្ត​ហោះ​ត្រូវ​បង្ខំ​ចិត្ត​ហោះ​មក​កាន់​ក្រុង​គូឡា​ឡាំពួរ​វិញ ។​ ក្នុង​​សេចក្តី​ប្រកាស​មុន​នេះ​មួយ​ ក្រុម​ហ៊ុន​នោះ​បញ្ជាក់​ថា​ កង់​ខាង​ក្រោយ​មួយ​បាន​ផ្ទុះ​ពេល​យន្ត​ហោះ​ឡើង​ ទើប​មាន​ការណែនាំ​ឱ្យ​យន្ត​ហោះ​បក​មក​ចុះ​នៅ​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ​ក្រុងគូឡា​ឡាំពួរ​វិញ ។​ យន្ត​ហោះ​បាន​ចុះ​វិញ​ដោយ​មានសុវត្ថិ​ភាព​ ។ បណ្តា​អ្នក​ដំណើរ​របស់​យន្ត​ហោះ​នេះត្រូវបាន​នាំ​មក​សម្រាក​នៅ​តាម​សណ្ឋាគារ​ រួច​ការ​ធ្វើ​ដំណើរ​មក​កាន់​បឹង​ហ្គា​ល័រ​គ្រោង​នា​ថ្ងៃទី​២១​ មេសា​ វេលា​ម៉ោង​១៥​និង​៣០​នាទី​​ម៉ោង​ក្នុងស្រុក ៕​