ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​​ប្លែក​ៗ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​នៅ​លើ​ពិភព​លោក​

10 ឆ្នាំ មុន

​១-ស្នាម​ញឹម​​លើ​ដែន​អាកាស​
​ស្នាម​ញញឹម​​លើ​អាកាស​​រៀប​​ផ្គុំ​ពី​សមត្ថ​ភាព​​នៃ​ការ​ហោះ​ហើរ​ នៅ​ក្នុង​​ពិព័រណ៍​ Los Angeles Air Show ទី​ក្រុង​​លែន​​ខាស្ទ័រ​ ​រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​ស​ហ​​រដ្ឋា​អាេមរិក​ ។ ​

​១-ស្នាម​ញឹម​​លើ​ដែន​អាកាស
​ស្នាម​ញញឹម​​លើ​អាកាស​​រៀប​​ផ្គុំ​ពី​សមត្ថ​ភាព​​នៃ​ការ​ហោះ​ហើរ​ នៅ​ក្នុង​​ពិព័រណ៍​ Los Angeles Air Show ទី​ក្រុង​​លែន​​ខាស្ទ័រ​ ​រដ្ឋ​កាលី​ហ្វ៊័រ​នីញ៉ា​ស​ហ​​រដ្ឋា​អាេមរិក​ ។ ​

២-​ពិធី​បុណ្យ​ពន្លឺ​
​ក្រុង​ឌូ​បៃ​ អេមីរ៉ាត​អារ៉ា​ប់​រួម​ ​បាន​ប្រារព្ធ​​ពិធី​​បុណ្យ​ពន្លឺ​​ដ៏​សក្តិ​សិទ្ធិ​ និង​ទទួល​​ការ​ពេញ​និយម​ដោយ​​យក​លំ​នាំ​​តាម​​លក្ខណៈ​​ប្រពៃណី​​ពី​ក្រុង​លីយ៉ុង​ ប្រទេស​បារាំង​ ។

៣-​ម៉ូតូ​មួយ​គ្រឿង​​ផ្ទុក​​មនុស្ស​៥នាក់​
​កម្ម​ករ​​ក្នុង​រោង​ចក្រ​​ផលិត​​ម៉ូតូ​នៅ​ខេត្ត​យូ​ណាន​​​ ប្រទេស​ចិន​ ចំនួន​៥នាក់​ ​នាំ​គ្នា​ជិះ​ម៉ូតូ​​មួយ​គ្រឿង​​ ប្រើ​​ចរន្ត​អគ្គិ​សនី​​ និង​ជា​ផ្នែក​មួយ​បង្ហាញ​​ឱ្យ​ឃើញ​​ពី​កម្លាំង​របស់​​ម៉ូតូ​ ។ ​

៤-​​យន្ត​ហោះ​​យន្ត​ធុន​តូច​
​យន​្ត​ហោះ​​​​ធុ​នតូច​ បាន​បង្ហាញ​​សមត្ថ​ភាព​​ការ​ហោះ​ហើរ​ នៅ​ក្នុង​ពិធី​​​បង្ហាញ​យាន​ហោះ​ហើរ​គ្មាន​អ្នក​បើ​ក​បរ​ នៅ​ភាគ​​​ខាង​លិច​​ក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ។

៥-​ឧបករណ៍​​ស្រាវ​ជ្រាវ​​ពិសេស​
អ្នក​ស្រាវ​ជ្រាវ​​ក្នុង​មន្ទីរ​​ពិសោធន៍​​សមុទ្រ​​សាស្ត្រ​វិទ្យា​​ នៅ​ទី​ក្រុង​អូកាស្ទីន​ រដ្ឋ​ផ្លរី​ដា​ ​បាន​សិក្សា​​ពី​បង្កង​​មួយប្រភេទ​ ​ដែល​មាន​ប្រព័ន្ធ​​បញ្ជា​​ពិសេស​ នៅ​ត្រង់​​ព្រុយ​ ដើ​ម្បី​ជួយ​​ឱ្យ​ដឹង​​ក្លិន​ ។ ​ក្រុម​អ្នក​ស្រា​វ​​ជ្រាវ​​ បាន​សិក្សា​​លើ​ចំណុច​​ចង​ចាំ​​នោះ​ ទៅ​បង្កើត​​ជា​ឧបករណ៍​អេទ្បិច​​ត្រូ​និក​ ​​ដើម្បី​រិះ​រក​វត្ថុ​គ្រោះ​ថ្នាក់​ ។ ​

​៦-​វី​យ៉ា​ក្រា ​ដើរ​លក់​​តាម​ដង​ផ្លូវ​
អាជីវ​​ករ​លក់​ភេសជ្ជៈ​​វីយ៉ា​ក្រា ដើរ​លក់​​នៅ​ក្នុង​ទី​ក្រុង​​ទ្បា​ហ្គូស ​ប្រទេស​នី​ហ្សេរីយ៉ា​ ​និង​នៅ តាម​​ទី​ក្រុង​​ផ្សេង​ទៀត​ ​។ ភេសជ្ជៈ​​វី​យ៉ា​ក្រា​នោះ​ មិន​ធ្លាប់​​បាន​ទទួល​​ការ​​សាក​ល្បង​ ឬ​ពិសោធន៍​​ទេ ។ អ្នក​ជំនាញ​​ផ្នែក​វេជ្ជ​សាស្ត្រ​ បាន​​​​ក្រើន​​រំឭក​​ថា គួរ​ប្រុង​ប្រយ័ត្ន​​ព្រោះ​ក្រៅ​ពី​មិន​បាន​ទទួល​​ផល​ល្អ​នោះ​ ​អាច​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​​សុខ​ភាព​រយៈ​ពេល​វែង​​បាន​ ។

៧-​​កង់​ហ្គូរូ​ខ្ទើយ​​​
​នៅ​ក្នុង​ឧទ្យាន​សត្វ​​«បាន​ួល»​តំបន់​​ស៊ី​បេរី​ ប្រទេស​រុស្ស៊ី​ គេ​ឃើញ​កង់​ហ្គូរូ​មួយ​ក្បាល​​​មុខ​ដូច​​​ឈ្មោល​តាម​ពិត​ជាកង់​​ហ្គូ​រូ​​ញី​ ដោយ​មាន​​​កូន​តូច​​នៅ​ក្នុង​​ថង់​​ពោះ​​ ។ ​កូន​កង់​​ហ្គូរូ​នេះ​ ​កើត​កាល​​​ពី​ពាក់​កណ្តាល​​ខែ​មីនា​ ឆ្នាំ​២០១៤​ ។ ​

៨-​ទ្បេឌី​ហ្គាហ្គា​​ត្រូ​វ​មហាជន​​ចោម​រោម​នៅ​ញូវ​យ៉ក​
​ទ្បេ​ឌី​ហ្គា​ហ្គា​តារា​ចម្រៀង​ជន​ជាតិ​​អាេមរិក​​ បាន​ធ្វើ​ដំណើរ​​ទៅ​​​សាល​មហោ​​​ស្រព​«រ៉ូសលែន បលរូម​» ក្នុង​ក្រុង​ញូវ​យ៉ក​ កាល​ពី​ថ្ងៃ​​ទី​២៨ មីនា​ ឆ្នាំ​២០១៤​ ​ដើម្បី​សម្តែង​​ក្នុង​ពិធី​​​ប្រគំតន្ត្រី​ ហើយ​ត្រូវ​​មហាជន​​ចោម​រោម​​​មើល​ ​។

៩-​មនុស្ស​យន្ត​ប្រកួត​​លេង​អុក​ជា​មួយ​​មនុស្ស​
​លោក​ សៀន​ ជា​អ្នក​ជំនាញ​​បញ្ចូល​កម្ម​វិធី​ក្នុង​កុំព្យូទ័រ​ បាន​ប្រកួត​លេង​អុក​​ជា​មួយ​មនុស្ស​​យន្ត​ ដែល​ផលិត​​ទ្បើង​​ដោយ​ក្រុម​ហ៊ុន​​ផលិត​​គ្រឿង​បន្លាស់​​រថយន្ត​«ដេស​ស៊ូ»​ ​នៅ​ក្រុង​តូក្យូ​​ ។​ ​លទ្ធ​ផល​​បង្ហាញ​ថា ក្នុង​ការ​ប្រកួត​​លើក​ដំបូង​​មនុស្ស​​អាច​យក​ឈ្នះ​លើ​មនុស្ស​​យន្ត​ ប៉ុន្តែ​​ក្រោយ​ពេល​​ប្រកួត​​ជា​ច្រើន​លើក​ ឃើញ​ថា​មនុស្ស​​យន្ត​​ពូកែ​ ​អាច​យ​ក​ឈ្នះ​​រហូត​ ។ ​

១០-គ្រោង​​ឆ្អឹង​ដាយ​ណូ​ស៊័រ​
សារ​មន្ទីរ​ប្រវត្តិ​សាស្ត្រ​​កាណេគី​ ក្នុង​ក្រុង​ភីត​​​សេ៊ី្ប​ក​​ រដ្ឋ​​ផេន​ស៊ីល​វ៉ា​នៀ បាន​បង្ហាញ​គ្រោង​​សិប្ប​និមិត្ត​ដាយ​ណូ​ស៊័រ​ «អាវ​ស៊ូ​ វ៉ាយ​​ទ្បៃ​» ​ដែល​ទើ​ប​ជីក​រក​​ឃើញ​នៅ​អាមេរិក​ កាល​ពី​ពេល​ថ្មី​​ៗ​កន្លង​មក​ ៕  ​