ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​បុរសម្នាក់​ឆេះខ្លោចពេញខ្លួន ​ត្រូវគេប្រទះឃើញ​នៅក្នុងដីឡូត៍​មួយកន្លែង​ក្នុងក្រុងតាខ្មៅ

9 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ សាកសពបុរស​មិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​ ដែលមានសភាព​ឆេះរោលខ្លោច​ពេញខ្លួន ​បានត្រូវក្រុមអ្នក​ភូមិប្រទះឃើញ​ក្នុងដីឡូត៍​មួយកន្លែង​របស់ឈ្មោះ ​គៀត ហ៊ួរ ​ភេទប្រុស ​អាយុ៥៤ឆ្នាំ ​បង្កឲ្យមានការភ្ញាក់ផ្អើល​ នៅម៉ោង ​៧និង៣០នាទី​ព្រឹកថ្ងៃទី២១​ មេសា​ ២០១៤​ នៅក្នុងភូមិ​កំពង់សំណាញ់ ១​ សង្កាត់កំពង់សំណាញ់​ ក្រុងតាខ្មៅ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​ជាជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​នៅជុំវិញសាកសព​គេឃើញមានកំប៉ុង​ស្រាបៀរ​ ១០កំប៉ុង​ កញ្ចប់បារីហ្វីន ​១កញ្ចប់​ កញ្ចប់បារី​ ៥៥៥ មួយកញ្ចប់ ​និង ​ដែកកេះ១ ។

សេចក្តីរាយការណ៏​បានឲ្យដឹងទៀតថា​ នៅពេលនេះ​សមត្ថកិច្ចបាន​និងកំពុង​ហ៊ុំព័ទ្ឋទីតំាង​ក្បែរសាកសព​ និង ​មិនទាន់សន្និដ្ឋានថា​ សពបុរសនេះ​ស្លាប់ដោយមូលហេតុ​អ្វីពិតបា្រកដ​នៅឡើយទេ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕