ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​ខ្លួន​ជនសង្ស័យ​​​ចែក​ចាយ​​គ្រឿង​​ញៀន០​​២នាក់ ដកហូត​ម៉ាទឹកកក​​២២,៩៩ក្រាម​

10 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​​​ចែក​ចាយ​​គ្រឿង​​ញៀន​​២នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​​គ្រឿង​​ញៀន​​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ ឃាត់ខ្លួន​កាល​ពី​វេលា​​ម៉ោង​​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ មេសា នៅ​ចំណុច​ភូមិ​​ដង្កោទាប សង្កាត់​ទួល​​តាឯក ក្រុង​បាត់ដំបង​​ ។

ខេត្ត​បាត់ដំបង ៖ ជនសង្ស័យ​​​ចែក​ចាយ​​គ្រឿង​​ញៀន០​​២នាក់ ត្រូវ​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​​គ្រឿង​​ញៀន​​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​​ ឃាត់ខ្លួន​កាល​ពី​វេលា​​ម៉ោង​​៣និង​៣០​នាទី​រសៀល​ថ្ងៃទី​២០ មេសា នៅ​ចំណុច​ភូមិ​​ដង្កោទាប សង្កាត់​ទួល​​តាឯក ក្រុង​បាត់ដំបង​​ ។

ជន​សង្ស័យ​​ទាំង​២នាក់ ម្នាក់​ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ​​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ​​ សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ ហោ ឧត្តម ភេទប្រុស អាយុ​​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​​តាគាំ​​៣ សង្កាត់​ទួល​តាឯក ក្រុង​បាត់ដំបង ។ វត្ថុតាង​សមត្ថកិច្ច​ដកហូត​បាន​មាន​ គ្រឿង​​ញៀន​ប្រភេទ​​ម៉ា​ទឹក​​កក​​៦កញ្ចប់​​តូច ស្មើ​​នឹង​​​២២,៩៩ក្រាម និង​​ឧបករណ៍​​ប្រើ​ប្រាស់​គ្រឿង​​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​​ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​តុលាការ ៕​