ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​កុង​​តឺ​ន័រ​បើក​​​ដល់​ផ្លូវ​​កែ​ង​បួង​ចង្កូ​ត​ក្រឡា​ប់​បះ​ជើង​ទៅចំហៀង​​​សំណាងល្អអត់​មាន​អ្នករ​ង​របួស​​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង ពណ៌ស​ ពាក់ស្លាក​លេខ​ភ្នំពេញ​3C-2606 បើកតាមផ្លូវ​ជាតិលេខ​២៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​បើក​មក​ដល់​ចំណុច ផ្លូវ២៧១​កែង​ផ្លូវ​១៨២ រថយន្ត​កុង​តឺន័រ​បួង​ចង្កូត ឡើង​លើ​ខឿន​កូរ៉ូឡា ក្រឡាប់បះជើង​ទៅ​ចំហៀង ទៅចំគូថ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បណ្តាល​ឱ្យ​រថយន្ត​ហ៊ី​យ៉ាន់ដាយ ឆ្កូត​ថ្នាំ និង​បាក់កាង​រថយន្ត​

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង ពណ៌ស​ ពាក់ស្លាក​លេខ​ភ្នំពេញ​3C-2606 បើកតាមផ្លូវ​ជាតិលេខ​២៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ពេល​បើក​មក​ដល់​ចំណុច ផ្លូវ២៧១​កែង​ផ្លូវ​១៨២ រថយន្ត​កុង​តឺន័រ​បួង​ចង្កូត ឡើង​លើ​ខឿន​កូរ៉ូឡា ក្រឡាប់បះជើង​ទៅ​ចំហៀង ទៅចំគូថ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ បណ្តាល​ឱ្យ​រថយន្ត​ហ៊ី​យ៉ាន់ដាយ ឆ្កូត​ថ្នាំ និង​បាក់កាង​រថយន្ត​សំណាងល្អ​គ្មាន​អ្នក​រង​របួស​។

ហេតុការណ៏​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​២០នាទី រំលង​អធ្រាត ឈានចូលថ្ងៃទី ២១ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​២៧១​កែង ផ្លូវ១៨២ ស្ថិតក្នុង​សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​​បើក​បរ​រថយន្ត​កុងតឺន័រ​រត់គេច ខ្លួន​បាត់ ហើយ​ប៉ូលិស​ចរាចរណ៏​បាន ចុះ​មក​ពិនិត្យ​និង​ហៅ​រថយន្ត​ស្ទូចមកស្ទូច​រថយន្ត​នេះ​ចេញ​ពី​ផ្លូវ​ឱ្យ​បាន មុន​ព្រឹក ដើម្បី​កុំឱ្យ​មាន​ការកក​ស្ទះ​ចរាចរណ៏ ។