ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ធ្លាក់​​ពីលើ​ផ្ទះប្រជាពលរដ្ឋ​​​មកដី​ខណះ​ឡើង​​ធ្វើ​សកម្មភាព​​លួច​ត្រូវ​ប្រ​​ជាពល​រដ្ឋ​​ចាប់ខ្លួន​​ប្រ​គល់​ឱ្យ​​សមត្ថ​កិច្ច​​ចាត់ការ​​តាមផ្លូវ​ច្បាប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ទៅ​លើផ្ទះ​ប្រ​ជាពល​រដ្ឋ​ក្នុង​គោល​បំណង​ធ្វើ​សកម្មភាព​លូច​ទ្យព្រ​សម្បត្ត ​ហើយ​បាន​ធ្លាក់​ពី​លើ​ផ្ទះ​មក​ដី​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១១និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ប្រ​ជាពលរដ្ឋ មួយ​កន្លែង​ តាម​ផ្លូវ​បេតុង ស្ថិតនៅ​ក្នុង​ភូមិគោក​ចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​បាន​ឡើង​ទៅ​លើផ្ទះ​ប្រ​ជាពល​រដ្ឋ​ក្នុង​គោល​បំណង​ធ្វើ​សកម្មភាព​លូច​ទ្យព្រ​សម្បត្ត ​ហើយ​បាន​ធ្លាក់​ពី​លើ​ផ្ទះ​មក​ដី​ដែល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង​១១និង​៣០​នាទីយប់​ថ្ងៃទី២០មេសា ២០១៤ នៅ​ចំណុច​ផ្ទះ​ប្រ​ជាពលរដ្ឋ មួយ​កន្លែង​ តាម​ផ្លូវ​បេតុង ស្ថិតនៅ​ក្នុង​ភូមិគោក​ចំបក់ សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ជនសង្ស័យ ឈ្មោះ​គឹម សួរ ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រា​កដ ស្នាក់នៅ​ផ្ទះ​ជួលក្នុង​ភូមិត្រ​ពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បានឱ្យ​ដឹងថា មុនពេល​ភ្ញាក់​ផ្អ់ើល​ជនសង្ស័យ ធ្លាក់ពី​លើ​ផ្ទះ​ គឺ​ស្រ្តី​ម្ចាស់ផ្ទះ​បាន​ឮសូ ធ្លាក់​យ៉ាង​ខ្លាំង ហើយ​ក៏បាន​​ចេញ​ទៅ​មើល​ក៏​ឃើញ​ជនសង្ស័យ​កំពុង​តែ​ដួល​ដេក​នៅ​លើដី ប្រ​ជាពលរដ្ឋ​នាំគ្នា​មក​ចោម​រោម​មើល ។នៅ​ពេល​គេសួរថា ឡើង​ទៅ​លើ​ផ្ទះ​ធ្វើអី ហើយ​ជនសង្ស័យ​ឆ្លើយ​ដោះ​សារ​ថា មាន​គេ​ដេញ​វាយ ហើយ​ខ្លួនក៏​រត់ឡើង​លើ​ផ្ទះ​ដើម្បី​គេច​ខ្លួន។

ក្រោយ​ពេល​កើត​ហេតុ​ទោះ​បី​ជា​ជនសង្ស័យ​ឆ្លើយ​ ដោះសារ​យ៉ាង​ណាក៏​ដោយ​ក៏​ ប្រ​ជា​ពលរដ្ឋ​បាន​ចាប់ខ្លួន​ប្រ​គល់​ឱ្យ​សមត្ថកិច្ច​ បញ្ចូនខ្លួន​ទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោម​ចៅ ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅតាម​ផ្លូវ​ច្បាប់ ។