ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ឡិច​ស៊ីស​GS300បុកគ្នា​ជា​មួយ​រឺុម៉ក​ម៉ូតូ​កង់​បី​ខូចខាត​ទាំង​សង​ខាង​និង​ភ្ញៀវ​ជិះ​លើ​រឺុ​ម៉ក​ម៉ូតូកង់​បី​របួស​ធ្ងន់ស្រាល​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រ្តី​ម្នាក់​បាន​បើក​រថយន្ត​ឡិច​ស៊ីស GS300​បើក​បុកគ្នា​ជា​មួយ​និង​រឹុ​ម៉ក​កង់​បី បណ្តាល​ឱ្យ​ភ្ញៀវ​ដែល​ជិះ​រឺុ​ម៉ក​ម៉ូតូ​កង់​បី របួស​ធ្ងន់ស្រាល ​ឯអ្នក​បើក​រថយន្ត​ និង អ្នក​បើក​រឺុ​ម៉ក​ម៉ូតូ​កង់​បី​ពុំមាន​របួស ចំណែក​រថយន្ត​រង​ការ​និង​រឺុម៉ក​ម៉ូតូ​ខូច​ខាត​ទាំង​សង​ខាង​។

រាជធានី​ភ្នំពេញ ៖ ស្រ្តី​ម្នាក់​បាន​បើក​រថយន្ត​ឡិច​ស៊ីស GS300​បើក​បុកគ្នា​ជា​មួយ​និង​រឹុ​ម៉ក​កង់​បី បណ្តាល​ឱ្យ​ភ្ញៀវ​ដែល​ជិះ​រឺុ​ម៉ក​ម៉ូតូ​កង់​បី របួស​ធ្ងន់ស្រាល ​ឯអ្នក​បើក​រថយន្ត​ និង អ្នក​បើក​រឺុ​ម៉ក​ម៉ូតូ​កង់​បី​ពុំមាន​របួស ចំណែក​រថយន្ត​​និង​រឺុម៉ក​ម៉ូតូ​ខូច​ខាត​ទាំង​សង​ខាង​។

ហេតុ​ការណ៏​គ្រោះ​ថ្នាក់​ចរាចរណ៏​នេះ​កើត​ឡើង កាល​ពី​វេលា​ម៉ោង ១១យប់​ថ្ងៃ ទី ២០ មេសា ២០១៤ នៅ​ចំណុច​ផ្លូវ​១០៨ ស្ថិត​នៅ​ក្នុង សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ រាជធា​នី​ភ្នំពេញ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេឃើញ​រថយន្ត​ឡិច​ស៊ីស GS300 ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-5590  បើក​តាម​ផ្លូវ​​១០៨ យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​កង់ខាង​ឆ្វេង​​រឺុម៉ក​ម៉ូតូ​កង់បី​ ដែល​ធ្វើ​ដំណើរ​បញ្រ្ចាសទិស​គ្នា​ ហើយ​​បើក​ក្នុង​ផ្លូវ​ខុស បណ្តាល​ឱ្យ​ ភ្ញៀវ​ដែល​ជិះ​លើរឺុម៉ក​កង់​បី​របួស​​ធ្ងន់ ស្រាល​ ចំណែក​រថយន្ត​បាក់​កាឡេ ខាង​ឆ្វេង និង​ រឺុម៉ក​ម៉ូតូ​កង់​បី ខូច​ខាតកង់​ខាង​ឆ្វេង។

ក្រោយ​ពេល​កើត​ហេតុ  រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​កាន់​ ការិយា​ល័យ​នគរ​បាល​ចរាចរណ៏​ផ្លូវ​គោករាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា តាម​ផ្លូវ​ច្បាប់ ។