ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ប៉ូលិសអធិកា​រសហការ​ជាមួយ​វរៈ​ការពា​រព្រំដែន​គោក​៨១៥​ប្រចាំ​ទិសម៉ា​ឡៃទប់​ស្កាត់​​ពលករ​ចំណាក​ស្រុក​ប្រុស​-ស្រី១១៨​នា​ក់មកអប់​រំណែនាំ​មិន​ឲ្យ​លួច​ឆ្លងដែន​ខុស​ច្បាប់‏​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​អធិការដ្ឋាន​ស្រុក​ម៉ាឡៃ សហការ​ជា​មួយ​ប៉ូលិស​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ ប្រចាំ​ទិស​ម៉ាឡៃ​ នៃ​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ មេសា​២០១៤ បាន​ចុះ​ទប់ស្កាត់​ក្រុម​ពលករ​ប្រុស​-ស្រី​ ចំនួន​១១៨​នាក់ ដែល​មាន​បំណង​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​ទឹក​ដី​ថៃ​ ដោយ​មិន​ស្រប​ច្បាប់​យក​មក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​អធិការដ្ឋាន​ស្រុក​ម៉ាឡៃ សហការ​ជា​មួយ​ប៉ូលិស​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ ប្រចាំ​ទិស​ម៉ាឡៃ​ នៃ​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ​ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ មេសា​២០១៤ បាន​ចុះ​ទប់ស្កាត់​ក្រុម​ពលករ​ប្រុស​-ស្រី​ ចំនួន​១១៨​នាក់ ដែល​មាន​បំណង​ឆ្លង​ដែន​ទៅ​រក​ការ​ងារ​ធ្វើ​ក្នុង​ទឹក​ដី​ថៃ​ ដោយ​មិន​ស្រប​ច្បាប់​យក​មក​អប់រំ​ណែ​នាំ​។

លោក​ ឈិត លី​ មេ​បញ្ជាកា​វរៈ​សេនាតូច​ការ​ពារ​ព្រំដែន​គោក​​លេខ​៨១៥​ ប្រ​ចាំ​ទិស​ម៉ាឡៃ​បាន​ឱ្យ​ដឹង​ថា​ យោង​តាម​បទ​បញ្ជា​យ៉ាង​មឺុង​ម៉ាត់ របស់​លោក​ ឧត្តមសេនីយ៍​ត្រី ខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត បន្ទាយ​មាន​ជ័យ​ តាម​កម្លាំង​ប៉ូលិស​ប្រចាំ​ស្រុក​ម៉ាឡៃ​បាន​សហការ​គ្នា ចុុះ​ប្រតិបត្ត​ការ​ទប់​ស្កាត់​ក្រុម​ពលករ​ទាំង​នោះ​ យក​មក​អប់រំណែ​នាំ​ ដោយ​មិន​អនុញាត្ត​ឱ្យ​ក្រុម​ពល​ករ​លួច​ឆ្លង​ដែន​តាម​ច្រក​របៀង​ ទៅរក​ការ​ងារធ្វើក្នុង​ទឹក​ដី​ថៃ ដោយ​ខុស​ច្បាប់​ឡើយ​។​

លោក មេ​បញ្ជាកា​បាន​ប្រាប់​បន្តថា ក្រុម​ពលករ​ចំណាក​ស្រុក​ទាំង​អស់​នេះ​ ភាគ​ច្រើន​ពួក​គេ​ចាញ់​បោក​ការ​ញុះ​ញង់ ពី​ក្រុម​មេ​ខ្យល់​ ដែល​អះអាង​ថានិង​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ទឹក​ដីថៃ ​តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រ​ចាំ​ស្រុក​ម៉ាឡៃ​ ធ្វើការ​ទប់ស្កាត់​ មក​អប់រំពួក​គាត់​ មិនឱ្យ​លួច​ឆ្លង​ដែន​តាម​ច្រក​របៀង​ខុស​ច្បាប់​ទេ ដោយ​ខ្លាច​សមត្ថ​កិច្ច​ខាង​ភាគី​ថៃ​ ដែល​ឈរ​ជើង​នៅ​ក្រ​វ៉ាត់​ព្រំដែន វាយ​ធ្វើ​បាប​ ពួក​គាត់​ដោយ​ចោទ​ប្រ​កាន់​ថា ជា​ព​លករ​ខ្មែរ​ដែលលួច​ឆ្លង​ដែន​ទៅ​ក្នុង​​ទឹក​ដី​គេ​ដោយ​ខុស​ច្បាប់​។

លោកមេ​បញ្ជាកា​បាន​បញ្ជាក់ថា ក្រុមពលករ​ប្រុស​-ស្រី​ចំណាក​ស្រុក​ទាំង​នោះ​ ក្រោយ​ពី​សមត្ថ​កិច្ច​បាន​ធ្វើការ​អប់រំណែនាំ​រួច​មក​ក៏​បាន​ឱ្យ​ពួក​គាត់ទាំង​អស់​ធ្វើ​ការ​ត្រឡប់ទៅ​ស្រុក​កំណើត​វិញ​រៀង​ៗ​ខ្លួន​ផងដែរ។