ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ០២​នាក់​បន្លំ​លូក​យក​ការបូប​លុយ​និង​ទូរស័ព្ទ​ដៃ​ពី​ស្រ្តី​ម្នាក់​ក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល​ចាប់​ខ្លួន​បាន​ម្នាក់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​០២​នាក់​បាន​ធ្វើ​សកម្មភាព​លូក​យក​ទូរសព្ទ័ ​សាំ​សុង​កា​ឡាក់ស៊ី​ថេប និង​ការ​បូប​លុយ​ពី​ក្នុង​​កា​បូប​ស្ពាយ​របស់​ស្រ្តី​ម្នាក់​ ត្រូវ​បាន​ម្ចាស់​កាបូប​ចាប់​បាន​ម្នាក់​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​និង​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ ទី​២០ មេសា ២០១៤ នៅ​ក្នុង​ផ្សារ​ទំនើប ស៊ីធីម៉ល ស្ថិត​ក្នុង​សង្កាត់​វាល​វង់

រាជធានី​ភ្នំពេញ ៖ ជន​សង្ស័យ​០២​នាក់​បាន​ធ្វើ​សកម្មភាព​លូក​យក​ទូរសព្ទ័ ​សាំ​សុង​កា​ឡាក់ស៊ី​ថេប និង​ការ​បូប​លុយ​ពី​ក្នុង​​កា​បូប​ស្ពាយ​របស់​ស្រ្តី​ម្នាក់​ ត្រូវ​បាន​ម្ចាស់​កាបូប​ចាប់​បាន​ម្នាក់​ប្រ​គល់​ឱ្យ​សមត្ថ​កិច្ច​និង​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់ ។ ហេតុការណ៏​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ ទី​២០ មេសា ២០១៤ នៅ​ក្នុង​ផ្សារ​ទំនើប ស៊ីធីម៉ល ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា​។

ជនសង្ស័យ​ដែល​ចាប់​ខ្លួន​បាន​ ឈ្មោះ.ជា ថូ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជា​កម្ម​ករ​សំណង់​ នៅ​ម្តុំ​នាគ​វន័​ និង​ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​រត់​គេច​ខ្លួន​បាត់ ឈ្មោះ ទី ភេទ ប្រុស អាយុ ១៦​ឆ្នាំ ​។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ សំ អាត​ស្រី​អូន ភេទ ស្រី អាយុ​២៤ឆ្នាំ​រស់​នៅ​ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រ​ភព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ ស្រ្តី​រង​គ្រោះ​​បាន​នាំ​កូន​តូច​ចំនួន​០២​​នាក់​មក​លេង​និង​រក​ទិញ​របស់​របស់​របរ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី ម៉ល ខណះ​ពេល​កំពុង​តែ​ដើរ​មើល​របស់របរ​លក់​នៅ​ក្នុង​ផ្សារ ស្រាប់​តែ​មាន​ជន​សង្ស័យ​០២​នាក់​ ដើរ​មក​ប្រ​ជ្រៀត​ ជា​មួយ​ជន​រង​គ្រោះ ហើយ​ពេល​នោះ​ជនសង្ស័យ​ម្នាក់​​បន្លំ​លួច​រ៉ូត​ការ​បូប​ស្ពាយ​របស់​ស្រ្តី​រង​គ្រោះ​ហើយ​បាន​លូក​យក​ បាន​ទូរសព្ទ័ សាំ​សុង​កាឡាក់ស៊ី​ថេប មួយ​គ្រឿង និង​កាបូប​លុយ​ រួច​ដាក់​ចូល​ទៅ​ក្នុង​អាវ​។ភ្លាមៗ​នោះ​ស្រ្តី​រង​គ្រោះ​មាន​ការ​ចាប់​អារម្មណ៏​​ហើយ​បាន​មើល​ក្នុង​ការបូប​ស្ពាយ​ ឃើញ​បាត់​ទូរស័ព្ទ័​និង​ការបូបលុយ ក៏​មាន​ការ​សង្ស័យ​និង​យុវជន​ដែល​ ដើរ​មក​កៀកនិង​​ខ្លួន​ ក៏​ចាប់​កអាវ​យុវជន​នោះ​​​ក៏​បាន​ឃើញ​ទូរស័ព្ទ​នៅ​ក្នុង​អាវ ​ហើយ​ចាប់​ខ្លួន​ឱ្យ​ប៉ូលិស​តែ​ម្តង ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​រត់​គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើត​ហេតុ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​វាល​វង់​ ដើម្បី​ធ្វើ​ការ​សាក​សួរ​និង​បញ្ជូន​សុំនុំរឿង​បន្ត​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មករា​ចាត់​ការ​បន្ត​ទៀត​តាម​ផ្លូវ​ច្បាប់ ។