ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីអាវុធ​ហត្ថបា.ញ់​គេធ្លាយ​ពោះឲ្យប្រពន្ធ​ទៅចចារ​ជួយអ្នករង​គ្រោះជាង​២.០០០ដុល្លារ ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ​​៖ ក្រុមយុវជន​ចំនួន២​ក្រុម ​បាន​ដេញ​វាយ​តប់គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​តំបន់​រមណីយ​ដ្ឋាន​តា​ព្រហ្ម ​ស្ថិត​នៅ​ស្រុក​​ស្នួល​​ ខេត្ត​ក្រចេះ​ កាល​ពីវេលា​ប្រហែល​ជាង​ម៉ោង៤​ រសៀល​ ថ្ងៃទី​ ១៥ ​មេសា​ត្រូវ​នឹង​ថ្ងៃចូល​ឆ្នាំប្រ​ពៃណី​ជាតិ​ ចំថ្ងៃ​កណ្តាល​ ។ គ្រា​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ចចុះ​ទៅអន្តរា​គមន៏​រហូត​ដល់​មាន​ផ្ទុះ​អាវុធ​ ជា​ហេតុ​បណ្តាល​ឲ្យត្រូវ​ចំក្រោម​ដោះ​ស្តាំ​បុរស​​

 

ខេត្ត​កំពង់​ចាម​ ​​៖ ក្រុមយុវជន​ចំនួន២​ក្រុម ​បាន​ដេញ​វាយ​តប់គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​តំបន់​រមណីយ​ដ្ឋាន​តា​ព្រហ្ម ​ស្ថិត​នៅ​ស្រុក​​ស្នួល​​ ខេត្ត​ក្រចេះ​ កាល​ពីវេលា​ប្រហែល​ជាង​ម៉ោង៤​ រសៀល​ ថ្ងៃទី​ ១៥ ​មេសា​ត្រូវ​នឹង​ថ្ងៃចូល​ឆ្នាំប្រ​ពៃណី​ជាតិ​ ចំថ្ងៃ​កណ្តាល​ ។ គ្រា​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ចចុះ​ទៅអន្តរា​គមន៏​រហូត​ដល់​មាន​ផ្ទុះ​អាវុធ​ ជា​ហេតុ​បណ្តាល​ឲ្យត្រូវ​ចំក្រោម​ដោះ​ស្តាំ​បុរស​​ម្នាក់​ឈ្មោះ​ ណាក់​ ណុ​ចអាយុ ​២៤​ ឆ្នាំ​ មានទី​លំនៅ​ភូមិ​សំរោង​ ឃុំខ្សឹម​ ស្រុក​ស្នួល ​ ចំនួន១​គ្រាប់​បៀម​គ្រាប់​ បណ្តាល​ឲ្យរង​​របួស​ធ្ងន់​ ត្រូវ​បាន​ប្រពន្ធ​ដឹក​មកសង្រ្គោះ​ជាបន្ទាន់​ នៅមន្ទី​រពេទ្យ​បង្អែក​ខេត្តកំ​ពង់ចាម​ ។

តាមបុ​រសរង​គ្រោះ​ឈ្មោះ​ណុច​​ ប្រាប់ឲ្យ​ដឹងនៅ​ក្នុងមន្ទីរ​ពេទ្យខេត្ត​ថា​​ នៅពេល​រដូវបុណ្យ​ចូលឆ្នាំ​នេះ​តំបន់​រមណីយ​ដ្ឋាន​​តា​​ព្រហ្ម​​​ ក្នុង​​ស្រុក​ស្នួល​មាន​មនុស្សម្នារ​ជាច្រើន​បាន​នាំគ្នា​ ទៅ​លេ​ងកំសាន្ត​ជាលក្ខណៈ​គ្រួសារឫ​មិត្តភក្តិ​ទៅជា​ក្រុម​ ដោយ​មាន​​តាំង​ពី​ពេល​ព្រឹក​រហូត​ដល់​ពេល​ល្ងាច​ ដើម្បី​ស្រូប​យកខ្យល់​អាកាស​នៅទី​នោះ ​។

បុរស​រងគ្រោះ​ឈ្មោះ ​ណុច​ ប្រាប់​បន្តថា​ រហូត​ដល់វេលា​ម៉ោងជាង​ ៤ រសៀល​ថ្ងៃទី ១៥ ​មេសាត្រង់​ចំណុច​​ដែល​គាត់​អង្គុយ​​​លេង​​នោះ ​ស្រាប់​តែឃើញ​មានក្រុម​យុវជន​ចំនួន២​ក្រុម​ ដេញវាយ​តប់គ្នា​ទៅវិញ​ទៅមក​ដោយ​មិន​ដឹងថា​ ក្រុមណា​វាយ​​លើក្រុម​​ណា​មួយ​នោះទេ ​។ បន្ទាប់​មកគាត់​បានរត់​ទៅមើល​កៀក​បន្តិច​ក្រោយ​មកក្រុម​ជម្លោះ​នាំគ្នារត់​ប្រសាច​ប្រាស​យកអាយុរា​ងៗខ្លួន​ ដោយសារ​តែកម្លាំង​សមត្ថកិច្ចដេញ​តាមចាប់​ ។ គាត់អះអាង​ថា គ្រាន់​តែទៅ​ឈរមើល​គេលុះ​ពេល​ឃើញ ​ គេរត់​បែបនេះ​​ក៏រត់​​ដែរ​ទៅ​ខ្លាច​គេចាប់​ច្រឡំ​ គ្រាន់​តែរត់ចេញ​មិនបាន​ប៉ុន្មានផង​ សង្ស័យ​មន្រ្តីនគរ​បាលម្នាក់​​ប្រដាប់​ដោយ​អាវុធ​ខ្លីដេញ​​តាម​​ក្រោយ​ ​ស្រែក​ឲ្យឈប់​ហេតុ​តែគាត់​(ណាក់ ណុច ) ​​មិនព្រមឈប់​នោះក៏បាញ់​ត្រូវ១គ្រាប់​ចំក្រោម​ដោះស្តាំ​ ជាហេតុ​បណ្តាល​​ឲ្យ​ត្រូវរបួស​ធ្ងន់ដួល​ទៅ​លើដី​ ។ នាល្ងាច​ថ្ងៃដដែល​នោះត្រូវ​បានប្រពន្ធ​នាំមក​សង្រ្គោះ​នៅមន្ទី​រពេទ្យ​បង្អែក​ស្រុកស្នួល​ តែ​ដោយ​​សារស្ថានភាព​របួស​មានលក្ខណៈ​ធ្ងន់ពេក​ក៏ដឹកមក​សង្រ្គោះ​នៅមន្ទីរពេទ្យ​បង្អែកខេត្ត​កំពង់​ចាម ​។

លោក​ឧត្តមសេនី​យ៏ត្រី ​ជួង ស៊ាង​ហាក់ ស្នងការន​គរបាល​ខេត្តក្រ​ចេះ មាន​ប្រសាសន៏​ឲ្យដឹងដែរ​ថាចំពោះ​ហេតុការណ៏​ខាងលើ​ តំបូង​មានក្មេង​ចំនួន២​ក្រុមបាន​ផឹកស្រា ​ ស្រវឹង​បង្កជម្លោះ​វាយគ្នា​ទៅវិញ​ទៅមក​ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ចំនួន៤​នាក់​ ដែល​រក្សា​សណ្តាប់​ធ្នាប់នៅ​ទីនោះ​មកអន្ត​រាគមន៏​ដោយ​បាញ់​បង្ហើរ​ឡើង​លើ១​គ្រាប់ ​ចាប់បាន​ម្នាក់​បញ្ជូន​​មកអធិ​ការដ្ឋាន​​នគរ​​បាល​ស្រុក​ស្នួល ​។បន្ទាប់​មកទៀត​ឃើញ​មនុស្ស៤​ទៅ៥នាក់​ រត់ហើយ​មន្រ្តីអាវុធហត្ថ​ឈ្មោះ ​សេង ​ចាន់ថន​ នៅស្នាក់​ការ​​៧០៨​​ស្រែថ្មី​ បានរត់​ដេញតាម​ពីក្រោយ​ ហើយ​បាញ់២​គ្រាប់​បណ្តាល​ឲ្យត្រូ​វ ឈ្មោះ ​ណុច ​១គ្រាប់ ​ត្រូវបាន​បញ្ជូន​មកស​ង្រ្គោះ​​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកស្នួល​ ដោយសារ​តែគ្រាប់​បៀម ​ហូរឈាម​ច្រើនបញ្ជូន​មកសង្រ្គោះ​នៅមន្ទីរពេទ្យ​បង្អែកខេត្ត​កំពង់ចាម ​និងបន្តទៅ​មន្ទីរពេទ្យកាល់​ម៉ែត្រ ​ រាជធានីភ្នំ​ពេញ​ ។

ករណីនេះ​ត្រូវបាន​ប្រពន្ធ​របស់មន្រ្តី​អាវុធហត្ថ​ ដែល​មានភាគ​ហ៊ុន​រមណីយ​ដ្ឋានតា​ព្រហ្ម ​បានឡើង​ទៅ​ជួប​គ្រួសារជន​រង​គ្រោះ​​ដល់​ភ្នំពេញ​ ដោយបាន​ជួយលុយ​ចំនួនជាង ​២.០០០ ដុល្លារ ​ដើម្បីព្យាបាល​របួសករណី​នេះ កំពុង​តែឲ្យមន្រ្តី​ជំនាញ​ចាត់ការ ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​ ។