ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ផាន់​ សុ​ផេង​ ចុះ​សំណេះ​សំណាល​ជាមួយ​សមាជិកប​ក្សនិង​ពង្រឹ​ងអង្គ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​ ខេត្ត ​​ នៅក្នុង​ទីស្នាក់ការ​គណះ​បក្ស​ ស្រុក​ប្រាសាទ​សំបូរ​

9 ឆ្នាំ មុន

ខេត្ត​​កំពង់​ធំ​ ៖ ​លោក ​កុច​ ស៊ុន​ហូ ​សមា​ជិក​អចិន្ត្រៃ​យ៏គណះ​បក្ស​ស្រុក ​ និង​ជាបេក្ខជន​ក្រុម​ប្រឹក្សា​ស្រុក​ប្រាសាទ​សំបូរ​​​បាន​​អាន​​ខ្លឹម​សារគោល​នៃកម្មវិធី​នយោបាយ​របស់​គណះ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​អាណត្តិ​ទី២​រួចមក​ ។

ខេត្ត​​កំពង់​ធំ​ ៖ ​លោក ​កុច​ ស៊ុន​ហូ ​សមា​ជិក​អចិន្ត្រៃ​យ៏គណះ​បក្ស​ស្រុក ​ និង​ជាបេក្ខជន​ក្រុម​ប្រឹក្សា​ស្រុក​ប្រាសាទ​សំបូរ​​​បាន​​អាន​​ខ្លឹម​សារគោល​នៃកម្មវិធី​នយោបាយ​របស់​គណះ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការបោះ​ឆ្នោតជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​អាណត្តិ​ទី២​រួចមក​ ។

លោក ​ខៀវ ​ប៉ាង ​អភិបាល​ស្រុកប្រាសាទ​សំបូរ ​បានអាន​របាយការ​ស្រុកប្រាសាទ​សំបូរ​មានសមា​​ជិក​ក្រុម​ប្រឹក្សា​ឃុំ​សរុប​ចំនួន​៣៩​​នាក់ ​ ក្នុង​នោះ​ជាសមា​ជិករបស់​គណះ​ប្រជាជន​ចំនួន២៣​នាក់ ​មកពី​គណះ​សង្គ្រោះ​ជាតិ៩​នាក់ មកពី​គណះ​បក្ស​ហ៊្វុនស៊ីន​ប៉ិច​​៦នាក់ និង​មកពីគ​ណះ​បក្សជាតិ​និយម១​នាក់​។

លោក​​ ផាន់ ​សុផេង ​ទីប្រឹក្សា​ឯកឧត្តម​ បណ្ឌិត​ ងួន ​ញ៉ិល​ អនុប្រធាន​ទី១រដ្ឋស​ភា ​ជាសមា​ជិកអចិន្ត្រៃយ៏​គណះ​បក្ស​ប្រជាជន​​កម្ពុជា​​ខេត្តកំពង់ធំ​និងជាអនុ​ប្រធាន​​ក្រុមកា​រងារ​ចុះជួយ​បាន​ស្រុកប្រាសាទ​សំបូរ​​អញ្ជើញ​មានប្រសាសន៏​​សំណេះ​សំណាល​​ជាមួយ​សមាជិក​បក្សទាំង​អស់ចំនួន​១០២នាក់ ​ស្រី១៦​នាក់​ដោយ​មានអត្ថន័យ​ខ្លឹមសារថា​​​ដើម្បី​ដណ្តើម​យកជ័យ​ជំនះ​​ឲ្យបាន​​១០០%​​ជូនបក្ស​នៅក្នុង​ការបោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌអាណត្តិ​ទី២ ​ដែល​និងប្រព្រឹត្ត​​ទៅ​​នៅ​​ថ្ងៃ​អាទិត្យ​ទី១៨​ ខែឧសភា ​ឆ្នាំ២០១៤​ យើងទាំងអស់​គ្នាត្រូ​វរួបរួម​សាមគ្គីគ្នា​ជាធ្លុង​មួយ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុងឲ្យ​បាន​ល្អ​​រវាង​​សមាជិក​គណះ​បក្សប្រ​ជាជន​របស់​យើង​ ធ្វើយ៉ាង​ណាឲ្យកា​របោះឆ្នោ​ត ទទួល​បានជោគ​ជ័យ ​បន្ទាប់​អាណ​ត្តិទី១​ ត្រូវបា​ន​បញ្ចប់​អស់រយៈ​ពេល៥​ឆ្នាំកន្លង​មកចាប់​ពីម៉ោង​៧ព្រឹក​ដល់​ម៉ោង​៣រសៀល​យើង​ត្រូវនាំ​គ្នាមក​បោះ​ឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ​ដោយ​​មិនត្រូវ​មាននណា​ម្នាក់អវត្តមាន​នោះឡើយ​ និងមានពិធី​ហូបបាយ​សាមគ្គីរួមគ្នា ​ ក្រោមកា​រជួយ​ឧបត្ថម្ភ​ថវិការ​ពី​លោក​​ផាន់​ សុផេង ​ចំនួន៩០០ដុល្លារ​ រួមនិងសការី​ស្រាបៀកម្ពុជា​២០កេះ ​ទឹកក្រូវ៥កេះ​ ទឹកប​រិសុទ្ធ២៥​យួរ និង​នំប៉័ងចំនួន​៥០០នំ​។