ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងប្រពន្ធ​សុំលែង​ចាក់០៤កាំបិត រួចហើយចាក់ខ្លួនឯង​ធ្លាយពោះវៀន

10 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖ ប្ដីប្រពន្ធពីរនាក់​បានរងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារទំនាស់​ពាក្យសំដីគ្នា​ក្លាយជាអំពើហិ.ង្សាក្នុងគ្រួសារ រហូតធ្វើឲ្យបុរស​ជាប្ដីហ៊ានយកកាំបិត​ចុងស្រួចមកចាក់ ប្រពន្ធ​ជាច្រើនកាំបិត ​រួចហើយចាក់ខ្លួនឯង​តាមក្រោយ ក្នុងគោលបំណងឲ្យ​ស្លា.ប់ទាំងពីរនាក់ ​ប៉ុន្តែមិនទាន់ស្លា.ប់ ​គ្រូពេទ្យកំពុង​សង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ។​ករណីនេះបា​នកើត​

ខេត្តពោធិ៍សាត់​៖ ប្ដីប្រពន្ធពីរនាក់​បានរងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយសារទំនាស់​ពាក្យសំដីគ្នា​ក្លាយជាអំពើហិង្សាក្នុងគ្រួសារ រហូតធ្វើឲ្យបុរស​ជាប្ដីហ៊ានយកកាំបិត​ចុងស្រួចមកចាក់ ប្រពន្ធ​ជាច្រើនកាំបិត ​រួចហើយចាក់ខ្លួនឯង​តាមក្រោយ ក្នុងគោលបំណងឲ្យ​ស្លាប់ទាំងពីរនាក់ ​ប៉ុន្តែមិនទាន់ស្លាប់ ​គ្រូពេទ្យកំពុង​សង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ។​ករណីនេះបា​នកើត​ឡើងកាលពីម៉ោង​១៣រសៀលថ្ងៃទី២០ ​មេសា​ ២០១៤​ នៅភូមិទី៤ ​ឃុំកំពុងលួង ​ស្រុកក្រគរ ​ខេត្តពោធិ៍សាត់ ​។ ប្រពន្ធឈ្មោះយ៉ម សុធា ហៅមុំ អាយុ២៥ឆ្នាំ និង​ ប្ដី​ឈ្មោះសុខ គា​ហៅប៊ឹប​ អាយុ២៨ឆ្នាំ ​រស់នៅភូមិ-ឃុំកើតហេតុ​ខាងលើ ។

            តាមការផ្ដល់​ព៌ត័មាន​ពីសមត្ថកិច្ច​មូលដ្ឋានឲ្យដឹងថា ​ប្ដីប្រពន្ធខាងលើ ​មានការរកាំរកូស​នឹងគ្នាជាច្រើន​លើកច្រើនសារមកហើយ​ ដោយសារ​ប្រចណ្ឌគ្នា​ទៅវិញទៅមក។​ម្យ៉ាងវិញទៀត​ បុរសជាប្ដី​ត្រូវបានអ្នកស្រុកដឹងឮថា​ ជាអ្នកជក់ថ្នាំញៀន​ ដែលធ្វើឲ្យប្រពន្ធ​ត្រូវដកខ្លួនថយ ​។ នៅរសៀលថ្ងៃ​អាទិត្យនេះ ​ប្រពន្ធបានសុំលែង​ត្រង់ៗ និងចោទប្រកាន់គ្នា​ទៅវិញទៅមក​ក៍កើតជារឿង​ឈ្លោះប្រកែកគ្នា​រហូតឈានដល់​បុរសជាប្ដី ​ហ៊ានយកកាំបិត​ចុងស្រួចចាក់​ប្រពន្ធចំនួន០៤កាំបិត​ចំក្រោមដោះខាង​ឆ្វេងមួយកន្លែង ​ចំដងកាំបិត​មួយ​កន្លែង ​ចំ.កមួយកន្លែង ​និង​ ឆូតថ្ពាល់ខាងឆ្វេង​មួយកន្លែង ​បណ្ដាលឲ្យឈាម​ហូរជោគខ្លួនសន្លប់​បាត់ស្មារតី ។ បន្ទាបើមក ​បុរសជាប្ដីបានចាក់ខ្លួ​នឯងមួយកាំបិត​​ចំ.ពោះធ្លាយពោះ​វៀន​ទ្រេលគួរឲ្យ​រន្ធត់ខ្លាំងណាស់ ។ ទាំងពីរនាក់រង​របួសយ៉ាងធ្ងន់ធ្ងរ​ ត្រូវបានសាច់ញាតិ​ដឹកយកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ជាបន្ទាន់។

            តាមការបញ្ជាក់​ពីគ្រូពេទ្យឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់​មានសភាពធ្ងន់ធ្ងរណាស់ ​ប៉ុន្តែយើងបានព្យាបាល​យ៉ាងយកចិត្ត​ទុកដាក់បំផុត​ និង​ឲ្យអស់ពីលទ្ធភាព ៕