ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង១០០គ្រួសារ ​នាំគ្នាធ្វើបាតុកម្ម​ប្រឆាំងនឹងប្រធាន​សហគមន៍ភ្នៀតថា បានប្រព្រឹត្តអំពើពុករលួយលក់ព្រំអន្លង់នេសាទឲ្យទៅឈ្មួញ

10 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ប្រជាពលរដ្ឋ​ជាង១០០គ្រួសារ​ មកពីភូមិកំព្រីង សង្កាត់ភ្នៀត ​ក្រុងសេរីសោភ័ណ​ បាននាំគ្នាប្រមូលផ្តុំ​ធ្វើបាតុកម្ម​កាលពីរសៀលថ្ងៃទី១៨​ មេសា​ ២០១៤ ​ប្រឆាំងនឹងប្រធាន​សហគមន៍ភ្នៀត​ ថាបានប្រព្រឹត្តអំពើ​ពុករលួយ​ ឃុបឃិតគ្នា​ជាមួយអាជ្ញាធរ និង មន្រ្តីជលផល ​លក់ព្រំអន្លង់អភិរក្ស​អោយទៅក្រុម​បក្ខពួករបស់ខ្លួន​រកស៊ីផ្តាច់មុខ​ក្នុងតម្លៃថ្លៃកប់​ពពក ដែលជាហេតុធ្វើ​អោយប្រជាពលរដ្ឋ ​រស់នៅក្នុងភូមិដាច់បាយ​ មិនអាច​រកស៊ីនេសាទត្រី​ក្នុងស្ទឹងជា​លក្ខណៈគ្រួសារបាន។

អ្នកស្រី អៀ យង់ ​និងអ្នកស្រី​ ខឹម មន្ថា ​មានប្រសាសន៏ថា​ ប្រជាពលរដ្ឋ​ មិនអាចស៊ូទ្រាំនឹង​ទង្វើរបស់ប្រធាន​សហគមន៍ភ្នៀត​បានឡើយ ដោយសារប្រធាន​សហគមន៍​រូបនោះ ប្រព្រឹត្ត​អំពើពុក​រលួយ គឺលក់ ព្រំប្រទល់ អន្លង់អភិរក្ស អោយទៅបុគ្គលឯកជន រកស៊ីផ្តាច់មុខក្នុងតម្លៃ២លាន៥ម៉ឺនរៀល ។ អ្នកស្រីបន្តទៀតថា ​នៅក្នុងសហគមន៍របស់អ្នកស្រីមានអន្លង់អភិរក្ស ចំនួន៥អន្លង់  ប៉ុន្តែ៣អន្លង់ត្រូវគេ​ដេញ​ថ្លៃអស់ហើយ ​នៅ​សល់តែ២អន្លង់ទៀត​ប៉ុណ្ណោះ ​អន្លង់ទី១ ​តម្លៃជាង២លានរៀល អ​ន្លង់ទី២ ​តម្លៃ ៦០ម៉ឺន ​និងទី៣តម្លៃ៧០ម៉ឺន ​។ ការដេញថ្លៃបែបនេះ​ ប្រជាពលរដ្ឋក្រីក្ររកព្រឹក​ ខ្វះល្ងាច​គ្មានលទ្ឋភាព អាច​​បង់ប្រាក់​ជូនសហគមន៍បានទេ​ មានតែលើកគ្នា​ធ្វើបាតុកម្ម ​សុំអោយរំលាយចោល​នូវការដេញថ្លៃ​ និងសុំអោយផ្លាស់ប្តូរប្រធាន​សហគមន៍​ពុករលួយចេញ​ពីតំណែងតែម្តង។
លោក ម៉ៅ រើម ​មេភូមិកំព្រីង ​មានប្រសាន៍​អោយដឹងដែរថា ពិ​តជាមានការដេញថ្លៃព្រំប្រទល់​អន្លង់អភិរក្ស​ពិតប្រាកដមែន ​គឺប្រធានសហគមន៍ ​សង្កាត់ភ្នៀត ​ឃុបឃិតគ្នា ​ជាមួយចៅសង្កាត់រង ​ដាក់អោយ​ឈ្មួញដេញថ្លៃ​ផ្តាច់មុខ​ ធ្វើអោយប្រជាពលរដ្ឋ​មានការក្តៅក្រហាយ​ មិនសប្បាយចិត្តនាំគ្នា​ទៅតវ៉ានៅមុខសហគមន៍​តែម្តង ដើម្បីរក​ដំណោះ​ស្រាយ។
លោក ស្រី តាំង កួយ​ ប្រធានសហគមន៍​ ភ្នៀត​ ដែលរងការចោទប្រកាន់ ​មិនបានចេញពីផ្ទះ​ម​កជួបនឹង​ក្រុមអ្នកភូមិឡើយ​  ដោយអ្នកស្រី​ប្រាប់​អ្នកយកព័ត៍មានថា ​គ្មានការលក់ដូរ ឬ​ ដេញថ្លៃ​អន្លង់អភិរក្ស អ្វីទាំងអស់​ ប៉ុន្តែអ្នកស្រីឆ្លើយ​ត្រឡប់ត្រឡិនថា ​សហគមន៍ធ្វើបែបនេះ​ គឺដោយសារគាត់​គ្មានប្រាក់ខែ ​មានតែដេញថ្លៃ​អោយទៅបុគ្គលទេ ​ទើបបានប្រាក់គ្រា​ន់មកទ្រទ្រង់​សហគមន៍ ។
យ៉ាងណាកដៅយ ​បាតុកម្ម​​ត្រូវបានរំសាយទៅវិញ​នៅរសៀលថ្ងៃដដែល​ បន្ទាប់ពីចៅសង្កាត់រងទី១ ​ភ្នៀត ​និង អ្នក ស្រី តាំង កួយ ​យល់ព្រមតាមសំណើរបស់ប្រជាពលរដ្ឋ​ រំសាយចោលកា​រដេញថ្ងៃ អន្លង់អភិរក្ស ​ហើយអនុញ្ញាតិ​អោយប្រជាពលរដ្ឋទូទៅ ​អាចរកស៊ីទទួល​ទាន​ជាលក្ខណៈ​ គ្រួសារដូច​ដើមវិញ ៕