ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​បង្ហាញកន្លែង​សម្លា.ប់និង​ទម្លាក់សព​ស្រីស្នេហ៍​ពីលើ​ស្ពាន

9 ឆ្នាំ មុន

ខេត្ត​​កំពត​​ ៖​​​ ​កាល​ពីថ្ងៃទី​​១៩ មេសា កន្លង​មក​​នេះ ​​​កម្លាំង​​​​ការិ​យាល័យ​​​កណ្ដាល​នគរបាល​​ព្រហ្មទណ្ឌ​ខេត្ត ដោយ​បាន​ការ​​បញ្ជា​​​ពី​​លោក​ឧត្តម​សេនីយ៍​​​ត្រី​ ថ្លាង ភិរិន្ទ ​ស្នង​ការ​​​នគរ​បាល​ខេត្ត​ ​លោក​ឧត្តមសេនីយ៍​​​​ត្រី ម៉ៅ ច័ន្ទ​​មៈ​ធុរិទ្ធ ​ស្នងការ​​រង​​​ និង​ជា​នាយ​ការិ​យា​ល័យ​​​​​​​កណ្ដា​ល​​​នគរបាល​​ព្រហ្ម​ទណ្ឌ​​​ ​រួម​ជាមួយ​​​​លោក​វ​រ​សេនី​យ៍​ទោ ​​គង់ សុខន ​នាយ​ការិ​យាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​​ ​បាន​ដឹកនាំ​កង​កម្លាំង ​និង​នាំ​ខ្លួន​ជន​ជាប់​ចោទឈ្មោះ​យ៉ុន ប៊ុន្នី ​ដែល​​សម្លា.ប់​​ស្រី​ស្នេហ៍​​​ ទៅ​ធ្វើ​កាយ​វិកា​​​នៅ​កន្លែង​កើត​ហេតុ​​​​ពី​សកម្មភាព​សម្លា.ប់​​​​ស្រីស្នេហ៍​​របស់​ខ្លួន​​​​​ ។

ខេត្ត​​កំពត​​ ៖​​​ ​កាល​ពីថ្ងៃទី​​១៩ មេសា កន្លង​មក​​នេះ ​​​កម្លាំង​​​​ការិ​យាល័យ​​​កណ្ដាល​នគរបាល​​ព្រហ្មទណ្ឌ​ខេត្ត ដោយ​បាន​ការ​​បញ្ជា​​​ពី​​លោក​ឧត្តម​សេនីយ៍​​​ត្រី​ ថ្លាង ភិរិន្ទ ​ស្នង​ការ​​​នគរ​បាល​ខេត្ត​ ​លោក​ឧត្តមសេនីយ៍​​​​ត្រី ម៉ៅ ច័ន្ទ​​មៈ​ធុរិទ្ធ ​ស្នងការ​​រង​​​ និង​ជា​នាយ​ការិ​យា​ល័យ​​​​​​​កណ្ដា​ល​​​នគរបាល​​ព្រហ្ម​ទណ្ឌ​​​ ​រួម​ជាមួយ​​​​លោក​វ​រ​សេនី​យ៍​ទោ ​​គង់ សុខន ​នាយ​ការិ​យាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​​ ​បាន​ដឹកនាំ​កង​កម្លាំង ​និង​នាំ​ខ្លួន​ជន​ជាប់​ចោទឈ្មោះ​យ៉ុន ប៊ុន្នី ​ដែល​​សម្លាប់​​ស្រី​ស្នេហ៍​​​ ទៅ​ធ្វើ​កាយ​វិកា​​​នៅ​កន្លែង​កើត​ហេតុ​​​​ពី​សកម្មភាព​សម្លាប់​​​​ស្រីស្នេហ៍​​របស់​ខ្លួន​​​​​ ។

​សូម​បញ្ជាក់​​ថា សព​ស្ត្រី​រង​គ្រោះ​​ត្រូវ​បាន​​ជន​ល្មើស​​យក​ទៅ​ប្លុង​​​ចោល​​​នៅក្រោម​ស្ពាន​​​ស្ទឹង​​ចារឹក ស្ថិត​​​ក្នុង​ភូមិ​ស្រែ​លា​ ឃុំ​​​ត្រពាំង​​​ភ្លាំង ​ស្រុក​ឈូក ​កាល​ពីថ្ងៃទី​​១៥ មេសា ​ហើយ​ជន​​​ល្មើស​ត្រូវ​​​​សមត្ថកិច្ច​ស្រាវជ្រាវ​​ចា​ប់​ខ្លួន​បាន​​នៅ​ថ្ងៃទី​​​​១៦ មេសា ​​តាម​រយៈ​​ទូរស័ព្ទ​​ដែល​ជ្រុះ​​ក្បែរ​សព​ ​។ ​​ជន​​​ឈ្មោះ​យ៉ុន ប៊ុន្នី អាយុ​​៣១​ឆ្នាំ ​​​ជា​ទន្ត​បណ្ឌិត​(​ពេទ្យ​ធ្មេញ)​ នៅ​ក្រុង​ភ្នំពេញ ​​មាន​ស្រុក​កំណើត​​នៅ​ភូមិ​ដំរីលេង ​ឃុំ​​​​​​​​​​​​​​​​​​​​​​​​​​ទទង់ ​ស្រុក​ដង​ទង់​ ​​បាន​សារ​ភាព​​ប្រាប់​​សមត្ថកិច្ច​​ថា ​​ខ្លួន​ពិត​ជា​បាន​សម្លាប់​ស្រី​ស្នេហ៍​​​របស់​ខ្លួនប្រាកដ​មែន​​ឈ្មោះ​កែវ ស្រីមុំ អាយុ​​​​២៨ឆ្នាំ​​​ ស្នាក់​នៅ​​​ផ្ទះលេខ​​១៤ ក្រុម​ទី​​២២ ​​​ភូមិ​ទី​​៤ ផ្លូវ​លេខ​​៤៦០ ​​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ ​ មាន​មុខ​រប​រ​ជា​អ្នក​រកសីុ​រាប់​លុយ​​​​​​​នៅ​ផ្សារ​ទួល​ទំពូង​​ និ​ង​ផ្សារ​បឹងកេង​កង​​ ​​​​​។

​​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​​ ជន​នេះ​​បាន​​​សារ​ភាព​​ពី​សកម្ម​ភាព​​សម្លាប់ស្រីស្នេហ៍​​របស់ខ្លួន​​ប្រាប់សមត្ថកិច្ច​​ ​ព្រម​ទាំាំង​នាំ​ទៅ​ចង្អុល​បង្ហាញ​​កន្លែង​ធ្វើសកម្មភាព​​ទៀត​ផង ។ ប៉ុន្តែមុន​នឹង​ឈាន​​​​​​​ទៅ​សម្លាប​់​​​ស្រីស្នេហ៍​របស់​ខ្លួន ​ជន​ជាប់​ចោទ​​​​បាន​​លើក​ពីហេតុ​ផល​​​​ដំបូង​ជូន​សមត្ថកិច្ច​ជា​ហូរ​ហែ​​​​​​​​​​​​​​​​​​​​ឱ្យ​ដឹង​ថា ខ្លួន​​ស្គាល់​​ស្ត្រី​រង​គ្រោះ​​​​តាម​រយៈ​ការ​ទៅ​ព្យា​បាល​​​​​ធ្មេញ​ ។ ​ក្រោយ​មក​ក៏​មាន​ទំនាក់​ទំនងគ្នា​​ជា​បន្ត​បន្ទាប់ ​​​រហូត​នាំ​គ្នា​ទៅ​​​​​​​​​ហូប​ចំណី​​​អាហារ​​នៅក្នុង​ហាង​ជា​មួយ​​គ្នា​​ជាញឹក​ញាប់​​​ទើប​ឈាន​ទៅ​ដល់ការ​​​នាំ​គ្នា​ទៅ​ដេក​នៅ​​ផ្ទះ​​​​​​​​​​​​​​​​​​​​​​​​​សំណាក់​​ ។ ​​ចាប់​​​តាំង​ពី​បានស្គាល់​រាប់​អាន​គ្នា​អស់​រយៈ​ពេល​​​ជាង​​៣ខែមក ​​ទោះបី​ស្ត្រី​រងគ្រោះ​​មាន​ចិត្ត​ស្រឡាញ់​​​​មក​លើ​ខ្លួន​​​​​ខ្លាំង​រហូត​​ដល់​ទិញ​ទូរស័ព្ទ​ទំនើប​​ និង​នាឡិកាដៃ ព្រម​ទាំង​​សម្ភារ​ និង​​លុយ​​កាក់​​ផ្ដល់​​​មក​​ឱ្យ​ខ្លួន​យ៉ាង​ណាក្ដី​​​ ក៏​ខ្លួន​នៅ​តែ​​​​តាំង​​ចិត្ត​ថា​ស្រឡាញ់ស្ត្រី​រង​គ្រោះ​​​​ក្នុង​នាម​ជាមិត្ត​ភក្ដិ​​​ប៉ុណ្ណោះ ​​​​មិន​មាន​ចិត្ត​ថាជា​ប្ដីប្រពន្ធ​ទេ ពី​ព្រោះនាង​​​មាន​ចរិតកាច​ពេក មិន​អាច​យក​ធ្វើ​ជា​គូ​អនាគត​​បាន​ទេ ។

 បុរស​ជា​​ឃាត​ករបាន​សារ​ភាព​​​​​ទៀត​ថា​ ស្ត្រី​រង​គ្រោះ​​​មាន​​ចរិត​ឆេវ​ឆាវ​​ណាស់ មាន​ពេ​ល​ខ្លះ​​ទូរស័ព្ទ​រំខាន​​ពេល​ម៉ោង​ធ្វើការ​ក្នុង​គ្លីនិក​​​ជាញឹក​ញាប់​ ​បើមិនចេញ​ទៅជួប​​​​ទេ​គឺ​​​អាង​គំរាម​មិន​ទុក​មុខ​​​ទុក​មាត់​​​​ឱ្យទេ បាន​ន័យ​ថា ​ទៅ​រំខាន​ដល់​កន្លែង​ធ្វើកា​រ​​ ។ ក្នុង​ចិត្ត​របស់​នាង​ស្រឡាញ់ខ្លួន​ខ្លាំង​ ​តែ​ចំពោះ​ខ្លួន​​មិ​​ន​បានស្រឡាញ់​ដូច​ដែល​នាង​​​​គិត​ទុក​​​នោះទេ ។ នៅ​​ថ្ងៃទី​​១៤ មេសា ​​នាង​បាន​​ប​បួល​ខ្លួន​ទាំងបង្ខំចិត្ត​​ឱ្យ​ជូន​នាង​​ទៅ​លេង​នៅ​​ភ្នំ​​ឧដុង្គ​​​​​​ ។ លុះ​ល្ងាច​ឡើងវិល​មក​ភ្នំពេញ​​វិញ​ខ្លួន​បាន​ទៅ​ដេក​​នៅ​ផ្ទះ​របស់​ខ្លួន​​ ​រី​ឯនាង​ក៏​បាន​​ទៅ​ដេក​ផ្ទះរបស់​នាង​​​​វិញ​ដែរ ​។ ​លុះ​​ព្រឹក​ឡើង​​​នាងបាន​ហៅ​ខ្លួន​​​​​​​​​ឱ្យ​​​ជូន​ទៅខេត្ត​កំពត​​​​​ដើម្បី​ទៅ​​​លេង​ស្រុក​កំណើត​​​ ​​តែ​រូប​គេ​បាន​ប្រកែក​​​មិន​ព្រម​ជូន​ទៅ​ ព្រោះ​​មិ​ន​ចង់​​ឱ្យ​នាង​​​​ស្គាល់​​ផ្ទះ​ស្គាល់​ភូមិ​ របស់​ខ្លួន ​។

​ក្រោយ​ពី​​នាង​នៅ​តែ​​បង្ខំឱ្យជូន​​ទៅ​ផ្ទះរបស់​ខ្លួន​​​​បែប​នេះ​​​ ​ខ្លួន​​​​​​​​​ក៏ព្រមជូន​នាង​​មក​ខេត្ត​កំពត​ទាំង​ខឹង​​​សម្បា​​ក្នុង​ចិត្ត​ ព្រម​ទាំង​បើក​រថយន្ត​​របស់​នាង​មក​ ​តាម​ផ្លូវមិន​និយាយ​ស្ដីរក​គ្នា​​​ទេ ។ ពេល​ធ្វើ​ដំណើរ​​មក​ដល់​ទឹក​ដី​ខេត្តកំពត ​​​ខ្លួន​ក៏បត់​​រថយន្ត​​​ចូល​តាមផ្លូវ​ក្រួស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រហម​​​(ផ្លូវ​ចូល​ទៅ​ដូន​សយ​)​ ​​លុះជិត​​ដល់​វត្ត​ច្បារ​អំពៅ​​ ខាងកើត​វត្ត​​ជាង​​២០០​ម៉ែត្រ​ ​ខ្លួន​ក៏បត់​​​រថយន្ត​​ចូល​ផ្លូវ​ក្រួស​ក្រហម​​​ខាង​ឆ្វេង​​​ដៃ ​ដែល​​តាមបណ្ដោយ​​សង​ខាង​ផ្លូវមានចម្ការ​ស្វាយ​ចន្ទី​​ ហើយ​ផ្លូវ​​​​​នេះស្ងាត់​ណាស់​​​​គ្មាន​ឃើញ​មនុស្ស​​​ណា​ម្នាក់​​​ធ្វើ​ដំណើរ​​ទេ ​​ល្ងាចថ្ងៃទី​​​១៥ មេសា​ ។  ​​កន្លែង​នេះ​ស្ថិត​​នៅក្នុង​​​ភូមិ​ចក្រីទីង ឃុំ​​​​​​​​​​​​​​​​​​​​​​​​​ព្រៃ​​ព្នឹង ស្រុក​ទឹកឈូ ។
ឃាត​ករ​​សារ​ភាព​ថា ដោយ​ឃើញ​សភាព​ស្ងាត់​​​នាង​សួរ​ខ្លួន​ថា ​យ៉ាង​មេច​​បាន​ជាមក​ផ្លូវ​ស្ងាត់​​ដូច្នេះ ​​​ហើយ​​​​ខ្លួន​ប្រាប់​ថា ទៅ​ផ្ទះម្ដាយមីង​របស់​ខ្លួន​នៅខាងមុខ​​​នោះ ដែល​​ពេល​នោះ​ថ្ងៃកាន់​តែជ្រេ​​​​​​​​ជិតលិច​​​ទៅ​ហើយ​​ ។

​លុះ​បើក​រថយន្ត​​​​ទៅមុខបាន​ប្រហែល​​៥០ម៉ែត្រ​​​​​​​​​​​​​​​​​​​​​​​​ពីកន្លែង​នាង​សួរ​ខ្លួន​នោះ​ក៏ឈប់​​​រថយន្ត​រួច​នាង​សួរ​ថា​​ «មេ៉ច​​​ឈប់កន្លែង​ហ្នឹង អ្នកឯង​ចង់​សម្លាប់​​​​ខ្ញុំ​ឬ​?​​»​ ឯខ្លួន​និយាយ​តប​វិញ​ថា ​​នាង​​​​ឯង​ដឹង​ថា ខ្ញុំ​ជាមនុស្ស​កាច​ទេ​?​ ​​នាង​ឆ្លើយ​ថា​​ បើ​កាច​ប្រុង​សម្លាប់ខ្ញុំ​ឬ?​ បើឯង​ហ៊ាន​សម្លាប់​ខ្ញុំ​សម្លាប់​មក​ចុះ​​!​ ​រួច​ខ្លួន​និយាយ​​​​តប​ទៅនាង​វិញ​ថា ​នាង​ឱ្យ​ខ្ញុំ​សម្លាប់ទេ​ណា​​ ខ្ញុំសម្លាប់​ហើយ ពេល​​និយាយ​​​បណ្ដើរ​ខ្លួន​បានចាប់​ទាញសក់​នាង​មក​ក្រោយ​​ផ្ទប់​នឹងកៅអី​​រថយន្ត​ ​​រួច​ក៏​ចាប់មួល​ក​នាង​​​សង្កត់​​​នឹង​កៅអ​ី​រថយន្ត​​រហូត​​​នាង​ឈប់​​​ត្រដរ​ខ្យល់​​ ​ខ្លួន​ក៏​ទាញ​ខ្សែ​ក្រវាត់នីឡុង​​​ពាក់​កាត​ធ្វើការ​មក​រឹត​ក​​​​​រហូត​ដល់​នាង​​​​លែងកម្រើក​​​ ទើបបីនាង​​​​ដាក់​ក្នុងឃ្លុប​​គូទ​រថយន្ត​រួច​បើ​ក​រថយន្ត​ ​​​ចេញ​ទៅមុខ​ទៀត​ ។ បើក​ចេញ​បាន​ប្រហែល​ជា​​២០០​ម៉ែត្រ​​ខ្លួន​បាន​ឈប់​រថយន្ត​​មួយសន្ទុះ ​​ពីព្រោះខ្លួន​ហត់​ពេក​ក្រោយ​ពេលប្រវាយ​ប្រតប់​គ្នា​អស់​ពីកម្លាំង​កាយ ។​

ជន​ជាប់ចោទ​​រៀប​រាប់​​ទៀត​ថា ​ក្រោយ​ពី​ឈប់​​​​មួយសន្ទុះ​​បាត់ហត់​ ក៏បើក​រថយន្ត​​ចេញ​​ដំណើរទៅមុខ​​​​ដើម្បី​រក​កន្លែង​ស្ងាត់​​នឹង​ទម្លាក់​សព​​ចោល​ ។ ​​ការ​ដឹកសព​ចេញ​​ទៅ​រក​កន្លែង​​ទម្លាក់​​ចោល​នោះ ​គឺ​​បើក​រថយន្ត​ចម្ងាយ​​​ដី​រាប់​សិប​​គីឡូម៉ែត្រ​ ត្រឡប់​​​​​​​​​​​​​​​​​​​​​​​ចុះ​ត្រឡប់​​ឡើង​​​ ​​​ទម្រាំ​នឹង​ហ៊ាន​​ទម្លាក់សព​ចេញ​ពី​រថយន្ត​​​ ។​ ​ម៉ោង​ប្រហែល​​​៦ល្ងាច​មេឃ​ងងឹត​​បន្តិច​ហើយ​​​ ខ្លួន​ក៏​​​បើក​រថយន្ត​មកដល់​ចំណុច​ស្ពាន​​​​​​​​​​​​​​បេឡេត៍ឆ្លង​កាត់ស្ទឹងមួយ​​គេហៅស្ទឹង​ចារឹក​ ឆ្លង​ស្ពាន​​​នេះ​ហួសមកខាង​ជើង​ស្ពាន​​​បាន​បន្តិ​ច ឃើញ​​កន្លែង​​នេះមាន​សភាពស្ងាត់​ ​​ក៏បត់​រថយន្ត​​​​​បើក​មក​​លើ​ស្ពាន​​វិញ​​​ បើក​ហួសគល់ស្ពាន​​បន្តិ​​ច​ក៏​ឈប់​​​​រថយន្ត​​លើ​ស្ពាន​​ ​រួច​​បើកឃ្លុបគូទ​​​រថយន្ត​​​​​​​​​​​​​​​​​បីសព​​ចេញ​​បោះទម្លាក់​​​​ទៅក្រោម​ស្ពាន​​តែម្ដង​ ។ ដោយ​​​សារ​ទឹកស្ទឹង​​មាន​តិច ​​សព​​​​ធ្លាក់​ទៅ​​​​​លើគោក​ រួច​ខ្លួន​បាន​បើក​រថយន្ត​​​ចេញ​ទៅ​ភ្នំពេញ​វិញ​ទាំង​យប់​​​​ ។ លុះបើក​ទៅ​ដល់​​​ភ្នំពេញ​ហើយ ​​​ខ្លួន​បាន​​យក​រថយន្ត​​មក​ប្លុង​ចោល​​នៅ​ផ្លូវ​ភ្នំពេញ​-ហាណូយ ​ក្នុង​ខណ្ឌ​សែន​សុខ ​​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​មក​ផ្ទះនៅឯខេត្ត​កំពត​​​​​វិញ ។​

លោកឧត្តមសេនីយ​៍​ត្រី ម៉ៅ ច័ន្ទ​​មៈធុរិទ្ធ​ ស្នង​ការ​​រងនគរ​បាល​ខេត្ត មាន​​ប្រសាសន៍ថា​ នៅ​ល្ងាច​​​​ថ្ងៃទី​​​២០ មេសា ជន​ជាប់​ចោទ​ត្រូវ​បាន​បញ្ជូន​​ទៅ​​តុលា​ការ​​​​​​​ដើម្បី​​ចាត់ការ​​តាមនីតិវិធី​​ និង​បានឃុំ​ខ្លួន​នៅ​ពន្ធ​នាគារ​​​ ។ រីឯ​រថយន្ត​​​នារី​រង​គ្រោះ​​​​បាន​រក្សា​ទុក​​​នៅ​ស្នងការ​ដ្ឋាន​​​​នគរ​បាល​ខេត្ត​​ ។ ​​​ ​លោក​ឧត្តម​សេនីយ៍​​ឱ្យ​ដឹង​​ថា ​​​ការ​ឈាន​ទៅ​ចាប់​ខ្លួន​​ជនជាឃាតករ​នេះ​បាន​ ដោយ​សារ​តែ​ទូរស័ព្ទ​​របស់​ស្ត្រី​រង​គ្រោះ​​ដែល​ជ្រុះ​នៅ​ក្បែរ​សព​​​​​ទើប​​​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​​រយៈ​ទូរស័ព្ទ​​​​នោះ​ក៏​កំណត់​​​បាន​​មុខសញ្ញា​ជនជាប់​ចោទ​ដែល​​កំពុង​រក​​ព្រះ​សង្ឃ​ស្រោច​ទឹក​ក្នុង​វត្ត​៕