ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង​​ដណ្ដើម​កាន់​កា.ប់ ទីលាន​​ប្រជាធិប​តេយ្យ​ជា​​កូនក្រមុំ​​ដែល​គណ​ប​ក្ស​ប្រឆាំង​ចង់បាន​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៣​នាក់​ រួម​មាន​លោក​ស្រី​ មូរ​ សុខហួរ​ លោក​ រៀល​ ខេមរិន្ទ្រ និង​លោក​ ឡុង​ បុត្ដា​ ព្រម​ទាំង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​ជាង​២០​នាក់​ បាន​ព្យាយាម​ចូល​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០​ មេសា​ ក្នុង​គោល​បំណង​សម្ដែង​មតិ​ និង​ទាម​ទារ​ប្រាក់​ខែ​ឱ្យ​កម្មករ​១៦០​ដុល្លារ​អាមេ​រិក​ក្នុង​១​ខែ​

រាជធានីភ្នំពេញ​ ៖ ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​៣​នាក់​ រួម​មាន​លោក​ស្រី​ មូរ​ សុខហួរ​ លោក​ រៀល​ ខេមរិន្ទ្រ និង​លោក​ ឡុង​ បុត្ដា​ ព្រម​ទាំង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​ជាង​២០​នាក់​ បាន​ព្យាយាម​ចូល​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០​ មេសា​ ក្នុង​គោល​បំណង​សម្ដែង​មតិ​ និង​ទាម​ទារ​ប្រាក់​ខែ​ឱ្យ​កម្មករ​១៦០​ដុល្លារ​អាមេ​រិក​ក្នុង​១​ខែ​ ប៉ុន្ដែ​ការ​ព្យាយាម​នេះ​ត្រូវ​បាន​កម្លាំង​សណ្ដាប់​ធ្នាប់​ខណ្ឌ​ដូនពេញ ន​ិង​នគរ​បាល​ប្រឆាំង​បាតុកម្ម​រារាំង​មិន​ឱ្យ​ចូលទៅ​ទី​នោះ​ឡើយ​ ។​

ការ​រារាំង​ និង​ការ​ប្រឈម​មុខ​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ធ្ងន់​ធ្ងរ​ទេ​ គ្រាន់តែ​មាន​ការ​រុញ​ច្រាន​គ្នា​ប៉ុណ្ណោះ​ ។​ មន្ដ្រី​សាលា​ខណ្ឌ​ដូន​ពេញ​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ជិត​៨ព្រឹក​ថ្ងៃ​ទី​២០​ មេសា​ តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក រៀល​ ខេមរិន្ទ្រ​ បាន​ជិះ​រថយន្ដ​មក​ចត​លើផ្លូវ​លេខ​១០៦​ក្បែរ​ទី​លាន​ប្រជា​ធិបតេយ្យ​ ដើម្បី​រៀប​ចំធ្វើ​សន្និសីទ​សារព័ត៌មាន​និង​សម្ដែង​មតិ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ ។​ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ សម្រេច​ត្រូវ​តែ​ប្រើ​ប្រាស់​កម្លាំង​សណ្ដាប់​ធ្នាប់​ខណ្ឌ​រារាំង​មិន​ឱ្យ​គាត់​ធ្វើ​អ្វី​តាម​តែ​នឹក​ឃើញ​ទេ​ ព្រោះ​ប្រទេស​មាន​ច្បាប់​ ។ លុះ​ដល់​ម៉ោង​ប្រហែល​ជិត​៨​កន្លះ​នា​ថ្ងៃ​ដដែល​ ស្រាប់តែ​លេច​មុខ​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​សង្ក្រោះជាតិ​មក​បន្ថែម​២​រូប​ទៀត​គឺ​លោក​ស្រី​ មូរ​ សុខហួរ​ និង​លោក​ ឡុង​ បុត្ដា​ ។​ ជា​ពិសេស​លោកស្រី​ មូរ​ សុខ​ហួរ​ តែ​ម្ដង​បាន​រត់​បុកខ្សែ​ការពារ​របស់​កម្លាំង​សណ្ដាប់​ធ្នាប់​ខណ្ឌ​ជា​ច្រើន​លើក​ដើម្បី​ព្យាយាម​ចូលទៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ និង​បាន​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​លើកំណាត់​ផ្លូវ​លេខ​៦១​​ ខាង​ក្រោយ​ស្ថាន​ទូត​អាមេរិក​ ។

លោកស្រី​ មូរ​ សុខ​ហួរ​ បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​ដូច​ជា​សកម្មជនរបស់​ខ្លួន​ថា​ ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​មិន​មាន​សិទ្ធិ​ក្នុងការ​សម្ដែង​មតិ​ទេ​ ដោយ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​ចូល​ទៅ​កាន់ទីលាន​ប្រជា​ធិបតេយ្យ​ មិន​តែ​ប៉ុណ្ណោះ​ បាន​ប្រើ​អំពើ​ហិង្សា​ជា​ញឹក​ញាប់​ដល់​ក្រុម​បាតុករ​ទៀត​ផង​ ។ លោកស្រី​​ព្យាយាម​ចូល​ទៅ​ទីលាន​ប្រជា​ធិបតេយ្យ​នេះ​គឺ​គ្រាន់​តែ​ចង់​បញ្ចេញ​មតិ​នៅទី​នោះ​តែ​ប៉ុណ្ណោះ​ មិន​គួរ​សមត្ថកិច្ច​រារាំង​ឡើយ​ ។​ មន្ដ្រី​នគរ​បាល​ដែល​ឈរ​ជើង​ការ​ពារ​ទី​លាន​ប្រជា​ធិបតេយ្យ​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​សម្រុក​ចូល​ទីលាន​ប្រជា​ធិបតេយ្យ​ជា​ច្រើន​ដង​រួច​មក​ លោក​ស្រី​ មូរ​ សុខ​ហួរ​ លោក​ រៀល​ ខេមរិន្ទ្រ​ និង​លោក​ ឡុង​ បុត្ដា​ ដែល​ជា​តំណាង​រាស្រ្ដ​គណបក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​សកម្ម​ជន​របស់ខ្លួន​បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅមុខ​នាឡិកា​ក្នុង​រមណីយ​ដ្ឋាន​វត្ដ​ភ្នំ​ ហើយ​ថ្លែង​សារ​ថ្កោល​ទោស​មួយ​ចំនួន​ រួច​ក៏រំសាយ​រៀងៗ​ខ្លួន​នៅម៉ោង​១០និង​៤៥​នាទី​ព្រឹក​ និង​ពុំ​មាន​ការ​រា​រាំង​ពី​កម្លាំង​សមត្ថកិច្ច​ទេ​ ។​

លោក​ គឹម​ វុត្ថា​ ប្រធាន​សណ្ដាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​លោក​ស្រី​ មូរ​ សុខ​ហួរ​ បាន​ដឹក​នាំ​ក្រុម​សកម្ម​ជនរបស់​ខ្លួន​ទៅ​កាន់ទីលាន​ប្រជា​ធិប​តេយ្យ​ ដើម្បី​ផ្សព្វ​ផ្សាយ​មូលនិធិ​សព​ ជា​ វិជ្ជា​ និង​បញ្ចេញ​មតិ​នៅទី​នោះ​ តែ​ត្រូវ​រារាំង​ពី​កម្លាំង​សណ្ដាប់​ធ្នាប់​របស់​ខណ្ឌ​ដូនពេញ​ និង​កម្លាំង​នគរ​បាល​ ។​ ការ​រារាំង​នេះ​ដោយ​សារ​ទីលាន​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ តាម​រយៈ​សាលា​រាជ​ធានី​ភ្នំពេញ​ ហាម​មិន​ឱ្យ​មាន​ការ​ជួប​ជុំ​ និង​បញ្ចេញ​មតិ​ ខណៈ​តំបន់​មួយ​នេះ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​តុលាការ​នៅ​ឡើយ​ ។​ មន្ដ្រី​ដដែល​និយាយ​ថា​ ដឹង​ថា​ទី​នេះ​គេ​ហាម​ដែរ​ ប៉ុន្ដែ​ពួកគេ​នៅ​តែ​ផ្គើន​!​ ៕​ ​