ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​សារ​​ព័ត៌​មាន​​និង​​អ្នក​ទេស​ចរ​​មួយ​ក្រុម​​​បោះ​ជំរំ​​​កម្សាន្ត​​​នៅ​លើ​ភ្នំ​​បូក​គោ​

9 ឆ្នាំ មុន

ខេត្ត​កំពត​​​ ​៖ ​រមណីយ​ដ្ឋាន​​​បូក​គោ​ គឺ​ជា​តំបន់​​ទេស​ចរណ៍​ធ​ម្ម​ជាតិ​​ប្រៀប​​បាន​នឹង​​ឋាន​​សួ​គ៌​ ។ គេ​​​ធ្លាប់​តែ​ស្រមៃ​​ឃើញ​ភាព​​ស្រស់​ស្អាត​របស់​​ឋាន​សួគ៌​​ តែ​​ឋាន​សួគ៌​​ពិ​ត​ប្រាកដ​​ដូច​ក្នុង​ក្តី​​ស្រមៃ​ គឺ​នៅ​លើខ្នង​ភ្នំ​បូក​គោ​ ​។ ​​​បើ​សិន​​គ្រាន់​តែ​ជិះ​​រថយន្ត​​ទៅ​​កម្សាន្ត​​ជា​ក្រុម​គ្រួសារ​ គេ​ទទួល​បាន​​តែ​​ទេស​​​ភាព​ធម្ម​តា​ប៉ុណ្ណោះ​ តែ​បើ​​​បាន​នៅ​សម្រាក​បោះ​​តង់​គេ​ង​១​ទៅ​២​យប់​​នឹង​ទទួល​បាន​​ទេស​ភាព​​ដ៏​កម្រ​ ​​ដោយ​បាន​ដើរ​មើល​​ទេស​ភាព​​​នៅ​លើ​ខ្នង​​ភ្ន​ំ​បូក​គោ​សព្វទី​កន្លែង​​​​ ។

ខេត្ត​កំពត​​​ ​៖ ​រមណីយ​ដ្ឋាន​​​បូក​គោ​ គឺ​ជា​តំបន់​​ទេស​ចរណ៍​ធ​ម្ម​ជាតិ​​ប្រៀប​​បាន​នឹង​​ឋាន​​សួ​គ៌​ ។ គេ​​​ធ្លាប់​តែ​ស្រមៃ​​ឃើញ​ភាព​​ស្រស់​ស្អាត​របស់​​ឋាន​សួគ៌​​ តែ​​ឋាន​សួគ៌​​ពិ​ត​ប្រាកដ​​ដូច​ក្នុង​ក្តី​​ស្រមៃ​ គឺ​នៅ​លើខ្នង​ភ្នំ​បូក​គោ​ ​។ ​​​បើ​សិន​​គ្រាន់​តែ​ជិះ​​រថយន្ត​​ទៅ​​កម្សាន្ត​​ជា​ក្រុម​គ្រួសារ​ គេ​ទទួល​បាន​​តែ​​ទេស​​​ភាព​ធម្ម​តា​ប៉ុណ្ណោះ​ តែ​បើ​​​បាន​នៅ​សម្រាក​បោះ​​តង់​គេ​ង​១​ទៅ​២​យប់​​នឹង​ទទួល​បាន​​ទេស​ភាព​​ដ៏​កម្រ​ ​​ដោយ​បាន​ដើរ​មើល​​ទេស​ភាព​​​នៅ​លើ​ខ្នង​​ភ្ន​ំ​បូក​គោ​សព្វទី​កន្លែង​​​​ ។

លោក​ អាង​ គឹម​​អៀង​ អគ្គ​នាយក​​ក្រុម​ហ៊ុន​​មហា​អង្គរ​ទេស​ចរណ៍​​ បាន​ដឹក​នាំ​​អ្នក​ទេស​ចរ​​ និង​អ្នក​​សារ​​ព័ត៌​មាន​​ជា​ច្រើន​ស្ថាប័ន​​ក្នុង​នោះ​មាន​ ទាំង​កោះ​សន្តិភាព​​​ផង​ ​ដើ​ម្បី​ជួយ​ផ្សព្វ​ផ្សាយ​​ពី​ទេស​ភាព​​ដ៏​កម្រ​​ជួប​ជូន​​អ្នក​ទេសចរ​​ជាតិ​ និង​អន្តរ​ជាតិ​​បាន​ដឹង​ ​ជា​មួយ​នឹង​កញ្ចប់​​ទេស​ចរណ៍​​រប​ស់​ខ្លួន​​ដែល​ទើប​នឹង​ចាប់​ផ្តើម​​ នោះគឺ​​ការ​បោះ​ជំរំ​កម្សាន្ត​​នៅ​លើ​ភ្នំ​បូក​គោ​ ។ ​លោក​អគ្គ​នាយក​​ក្រុម​ហ៊ុន​​​​មាន​ប្រសាសន៍​ថា «នេះ​​ជា​លើក​ដំបូង​ ដែល​បង្កើត​​កម្មវិធី​បោះ​ជំរំ​​កម្សាន្ត​​លើ​ភ្នំ​បូក​គោ ព្រោះ​នៅ​ស្រុក​យើង​​មិន​ទាន់​​មាន​គេ​​បង្កើត​នៅ​ទ្បើយ​ ។ បើ​យើង​គ្រាន់​តែ​ជិះ​ទ្បាន​​មក​កម្សាន្ត​ជា​​ក្រុម​គ្រួសារ​​ គឺ​បាន​​ឃើញ​ទេស​ភាព​ មើល​ពពក​​តែ​ប៉ុណ្ណឹង​ ​តែ​បើ​យើង​​មាន​អ្នក​​នាំ​ផ្លូវ​ដើរ​មើល​គ្រប់​ទី​កន្លែង​ ដែល​​មនុស្ស​ដទៃ​កម្រ​ទៅ​ដល់​ យើង​​នឹង​ទទួល​​បាន​ទេស​ភាព​​​ ​ប្លែក​ៗ​ជា​​មិន​ខាន​ទ្បើយ​» ។

លោក​អាង​ គឹម​អៀង បន​្តថា ​ចំពោះ​ការ​​បោះ​​តង់​​ក្រុម​ហ៊ុន​គិត​​ពី​សុវត្ថិ​ភាព​​ជា​ចម្បង​ ​ដោយ​លោក​ឱ្យ​ក្រុម​ការ​ងារ​​ដើ​រ​បាច​ម្សៅ​​ពណ៌​លឿង​​​ម៉្យាង​​ ដើ​ម្បី​ការ​ពារ​សត្វ​​ ផ្សេង​ៗ​​ទៅ​​ជិត​ជំរំ​​គឺ​ពេល​ណា​​ពួក​វា​ធុំ​ក្លិន​ម្សៅ​នេះ​ វា​​នឹង​ចេញ​​ទៅ​ឆ្ងាយ​ ។ នៅ​ក្នុង​ជំរំ​​មាន​​បន្ទប់​​ទឹក​បុរស និង​ស្ត្រី​ ​សម្រាប់​​ប្រើ​ប្រាស់​ ​ហើយនៅ​ពេល​យប់​​​មាន​​ការ​ជួប​ជុំ​​ពិសា​អាហារ​ និង​ការ​ច្រៀង​​រាំ​លេង​កម្សាន្ត​​ជា​ដើម​ ។ ​ក្នុង​ដំណើរ​​កម្សាន្ត​​រយៈ​ពេល​២ថ្ងៃ​​​អ្នក​សារ​ព័ត៌​​មាន​​ទាំង​អស់​​បាន​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​បាន​ដើរ​​​ស្ទើរសព្វ​ទី​​កន្លែង​លើ​ឋាន​សួគ៌​បូក​គោ​ ​ដែល​មាន​ល្អាង​​សម​្បូរ​ទៅ​ដោយ​​ទេស​ភាព​ធម្ម​ជាតិ​ និង​ថ្ម​ដា​ ធំ​ៗច្រើ​ន​កន្លែង​ ​ប្រៀប​បាន​ទៅ​នឹង​ឋាន​សួគ៌​ ពិតៗ​នៅ​លើ​ទឹក​ដី​​កម្ពុជាយើង​ ។ ​អ្វី​អស្ចារ្យ​​ គឺ​​​បាន​​ឃើញ​ប្រភេទ​​ផ្កា​ម៉្យាង​​ដ៏​កម្រ​​​ ​ធ្វើ​​ឱ្យ​អ្នក​​ក្នុង​ជំរំ​​ទាំង​អស់​​គ្នា​មាន​​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ ​ព្រោះ​ពួក​គេ​​​មិន​ដែល​​បាន​ឃើញ​​ ​។ ​ផ្កា​​​នោះ​​ ឈ្មោះ​ ផ្កា​បំពង់​​ទ្បោម​ ។ ភ្នំបូក​គោ​មាន​ចម្ងាយ​​ប្រមាណ​​ជា​​៣២​គីទ្បូ​ម៉ែត្រ​ពី​ជើង​ភ្នំ​ ឬ​៤២​គីទ្បូ​ម៉ែត្រ​ពី​ទី​រួម​​ខេត្ត​កំពត​ ។ ​

រមណីយ​ដ្ឋាន​​នេះ ​​កសាង​ទ្បើង​​ដោយ​អាណា​និគម​​និយម​បារាំងនៅ​ឆ្នាំ​​១៩២២​ ក្នុង​រជ្ជ​កាល​ព្រះ​បា​ទ​ស៊ី​សុវត្ថិ​ ។ ​ភ្នំ​​បូក​គោ​​ គឺ​ជា​កន្លែង​​កម្សាន្ត​​សម្រាប់​ពួក​​អាណា​និគម​បារាំ​ង​ ដែល​ត្រូវ​​ការ​ផ្លាស់​ប្តូរ​​បរិយា​កាស​ពី​តំបន់​​វាល​ទំនាប​ទៅ​តំបន់​ភ្នំ​​ក្បែរ​មាត់​សមុទ្រ​ ។ ​ឧទ្យាន​ជាតិ​​ព្រះ​មុនី​វង្ស​បូក​គោ​ ​ត្រូ​វ​​​​រាជ​រដ្ឋា​ភិបាល​​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​សុខា​ អូតែល​ ​​វិនិ​យោគ​​​រយៈ​​ពេល​៩៩​​ឆ្នាំ ក្នុង​ទំហំ​​ទឹក​ប្រាក​់​មួយ​​ពាន់​លាន​ដុល្លារ​ លើ​ផ្នែក​​សណ្ឋា​គារ​ កាស៊ី​ណូ​ ​និង​​​​ផ្នែក​ ផ្សេងៗទៀត​ ។​​ ឋាន​សួគ៌​​បូក​គោ​​មាន​កម្ពស់​​១​.០៧៥​ម៉ែត្រ និង​ផ្ទៃ​ដី​ប្រមាណ​ជាង​១៤​ម៉ឺន​ហិកតា​ ​​​​មាន​អាកាស​​ធាតុ​អំណោយ​ផល​ ​និង​ទេស​ភាព​​ដ៏​​ស្រស់​ត្រកាល​ ។

ដើម​ឈើ​ ធំៗ​​ផ្តល់​​ម្លប់​​​ត្រឈឹង​​ត្រឈៃ​ ​ទឹក​ជ្រោះ​ ​និង​ព្រៃ​ភ្នំ​​​​​​មាន​សត្វ​​​ម្រឹគី​ម្រឹ​គា និង​បក្សា​បក្សី​​ជា​ច្រើន ​គួរ​ជាទី​ចាប់​ចិត្ត​​ដិត​អារម្មណ៍​​ដល់​អ្នក​ទេស​ចរ​ ។ នៅ​ពេល​ទ្បើង​​ដល់​កំពូល​ភ្នំ​​ អ្នក​ទេស​ចរ​​អាច​មើល​ឃើញ​ក្រុង​កំពត​​ ឆ្នេរ​កែប​ ​ខេត្ត​ព្រះ​សីហនុ​ ​និង​ទឹក​​សមុទ្រ​ពណ៌​ខៀ​វ​​ស្រងាត់​ ។ ជា​ពិសេស​​មាន​ពពក​ហោះ​ហើរ​ជុំវិញ​ខ្លួន​​អ្ន​ក​​​ទៅ​កម​្សាន្ត​​​ ៕