ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ខេត្ត​ក្រចេះ​នាំ​យក​អំណោយ​របស់​លោក​ស្នង​ការ​ផ្តល់​​ជូន​អតីត​យុទ្ធ​ជន​ធ្លាក់​ខ្លួន​ពិការ​ និង​ទុរគត​នៅ​ភូមិ​កែង​ប្រសាទ

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ អំណោយ​ជា​សម្ភារ​ គ្រឿង​ឧប​ភោគ បរិភោគ​មួយចំនួន​ធំ​ រួម​ទាំង​ថវិកា​ជា​អំណោយ​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ជួង ស៊ាង​ហាក់ ស្នង​ការ​នគរ​បាល​ខេត្ត​ត្រូវ​បាន​លោក​អនុ​សេនីយ៍​ទោ​ ឌួង មុន្នី នាយ​ផ្នែក​រដ្ឋ​បាល​សរុប​នៃ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ ជំនួស​មុខ និង​ជា​តំណាង​ឱ្យ​លោក​ឧត្តម​សេនីយ៍​ស្នង​ការ​នគរ​បាល​ខេត្ត​នាំ​យក​ទៅ​ប្រគល់​ជូន​​ដោយ​ផ្ទាល់​ដៃ​ដល់​បុរស​ម្នាក់​ដែល​ជា​អតីត​យុទ្ធ​ជន​សម័យ​សង្គ្រាម​លន់​ នល់ ដែល​កំពុង​ធ្លាក់​ខ្លួន​ជា​ជន​ពិការ​ដោយ​សារ​អំបែង​គ្រាប់​ និង​កំព្រា​ឯកា​គ្មាន​ទីពឹងនៅ​រសៀល ថ្ងៃ​ទី​២០ មេសា ២០១៤​។

អតីត​យុទ្ធ​ជន​ដែល​ធ្លាក់​ខ្លួន​ពិការ​រូប​នោះ​ឈ្មោះ​បេន រ៉េត អាយុ​៥៥​ឆ្នាំ ស្នាក់​នៅ​លើ​ខ្ទម​តូច​មួយ​នៅ​ខាង​ក្រោយ​ដី​ឡូតិ៍​របស់​ពលរដ្ឋ​ក្នុង​ភូមិ​កែង​ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ ។

អ្នក​ភូមិ​បាន​និយាយ​ថា បុរស​ពិការ​រូប​នោះ​មិន​មានការ​ចង​ចាំ​ល្អ​ដូច​មនុស្ស​ដទៃ​ទេ ដោយ​សារ​តែ​ក្បាល​ និង​រាង​កាយ​របស់​គាត់​ត្រូវ​អំបែក​គ្រាប់​ច្រើន។ បុរស​ទុរគត​រូប​នេះ​ត្រូវ​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​មនុស្ស​ទុរគត​គ្មាន​សាច់​ញាតិ​ គ្រួសារ​ ប្រពន្ធ​កូន​ គឺ​រស់​ឯកាតែ​ម្នាក់​ឯង​នៅ​លើ​រោង​ខ្ទម​ទ្រេត​ស្ទើរ​បាក់​មួយ​ប្រក់​តង់​កៅ​ស៊ូ​ដែល​សង់​នៅ​ក្រោយ​ដី​ឡូត៍របស់​អ្នក​ស្រុក​។ ការ​រស់​នៅ​របស់​គាត់​សព្វ​ថ្ងៃ​បានដោយ​សារមានការ​ផ្តល់​ឱ្យ​ពី​សំណាក់​អ្នក​ស្រុក​ គឺ​បាន​ព្រឹក​ ខ្វះ​ល្ងាច​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព