ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ធ្ងន់​៣នាក់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​រថ​យន្ត​លើ​ផ្លូវ​ជាតិ​លេខ​៤

9 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ​ ៖ បុរស​៣​នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ កាល​ពី​វេលា​ម៉ោង​២រសៀល ថ្ងៃ​ទី​២០ មេសា ២០១៤ នៅ​តាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៧៧-១៧៨ ស្ថិត​ក្នុង​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ប្រភព​ពី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌ស គ្មាន​ស្លាក​លេខ​ ជិះ​គ្នា​៣នាក់​បាន​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្រប​គ្នា​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ពាក់​ស្លាក​លេខ​ប៉ៃ​លិន​២​A ០៩៣១ ពេញទំហឹង​បណ្តាល​ឱ្យ​របួស​ធ្ងន់​ទាំង​៣នាក់​តែម្តង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព