ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញៀនស្រា​រ​វើរវាយ​ឃើញគេដេញកា.ប់​ បែរជាកា.ប់ប្រពន្ឋ​ផុងលលាដ៍​ក្បាលស្លា.ប់

9 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ បុរសម្នាក់​ដែលអ្នកភូមិ​អះអាងថា​ញៀនស្រា​ បានទាញ​កំាបិតខ្វែវ​កា.ប់ប្រពន្ឋ​ជាច្រើនកំាបិតផុ​ងលលាដ៍ក្បាល​បណ្តាលឲ្យ​ស្លា.ប់ភ្លាមៗ​នៅលើផ្ទះ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៥ព្រឹកថ្ងៃទី២០​ មេសា​ ២០១​៤​ នៅក្នុងភូមិចុងថ្នល់​ ឃុំយាង​ ស្រុកពួក ។

ខេត្តសៀមរាប ​៖ បុរសម្នាក់​ដែលអ្នកភូមិ​អះអាងថា​ញៀនស្រា​ បានទាញ​កំាបិតខ្វែវ​កាប់ប្រពន្ឋ​ជាច្រើនកំាបិតផុ​ងលលាដ៍ក្បាល​បណ្តាលឲ្យ​ស្លាប់ភ្លាមៗ​នៅលើផ្ទះ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោង៥ព្រឹកថ្ងៃទី២០​ មេសា​ ២០១​៤​ នៅក្នុងភូមិចុងថ្នល់​ ឃុំយាង​ ស្រុកពួក ។

ជនដៃដល់ជាប្តីឈ្មោះ​ លិក ជ្រក់ ​អាយុ ៣៥ឆ្នាំ ​មុខរបរជាកសិកររស់​នៅក្នុងភូមិ-​ឃុំកើតហេតុខាងលើ ​។ ចំណែកជនរងគ្រោះ​ជាប្រពន្ឋឈ្មោះ ​ហូរ ភន់ ​អាយុ៣៧ឆ្នាំ ​មានកូនប្រុសពីរនាក់ ​ម្នាក់អាយុ៨ឆ្នាំ និង ​ម្នាក់ទៀតអាយុ៦ឆ្នាំ​ (នៅពេលកើតហេតុ​កូនប្រុសទំាងពីរ​កំពុងដេកនៅក្នុង​មុងនៅឡើយ ) ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព ​បានបញ្ជាក់ឲ្យដឹងទៀតថា ​នៅក្នុង​ហេតុការណ៏នោះ ​ក៏មានអ្នកជិតខាង​ម្នាក់ទៀតឈ្មោះ​ សឿន ស៊ាយ ​ភេទប្រុស​ អាយុ៣២ឆ្នាំ ​បានរងរបួស​រយះម្រាមដៃពីរ ដោយសារ​ជនដៃដល់គ្រវាស​កំាបិតត្រូវ ​ខណៈចូលទៅជួយ​​ឃាត់និងចាប់​​អោប​ជនសង្ស័យ ។

នៅចំពោះមុខ​សមត្ថកិច្ច​ជនដៃដល់បាននិយាយថា​ មុនពេលកើតហេតុ​​ ខ្លួនរវើរវាយឃើញគេដេញកាប់ ​ក៏ទាញកំាបិតខ្វែវ​កាប់ក្នុងន័យតបត​ មិនដឹងថា​ ខ្លួនកាប់​ប្រពន្ឋសោះ ។ ជនដៃដល់​បានត្រូវ​​សមត្ថកិច្ច​​​បញ្ជូនមកស្នងការ​ដ្ឋាននគរបាលខេត្ត​ និង ត្រៀមបញ្ជូន​ទៅតុលាការ​នៅថ្ងៃទី២១ ​មេសា​ ២០១៤ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើ​សារព័ត៌មាន​កោះសន្តិភាព ៕