ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២នាក់ស្រវឹង​ស្រា​ជោគ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវមិន​ប្រយ័ត្ន​ត្រូវ​រថ​យន្ត​បុក​ស្លា.ប់​​ទាំង២​នាក់​

10 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ បុរស​២នាក់​ស្រវឹង​ស្រា​ជោគ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត​បុកស្លា.ប់​ទាំង​២នាក់​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៩ មេសា ២០១៤ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដា ស្រុក​ចិត្រ​បុរី​។

ខេត្ត​ក្រចេះ ៖ បុរស​២នាក់​ស្រវឹង​ស្រា​ជោគ​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត​បុកស្លាប់​ទាំង​២នាក់​ជា​បន្ត​បន្ទាប់​កាល​ពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៩ មេសា ២០១៤ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​ស្ទឹង​ស្វាយ ឃុំ​ដា ស្រុក​ចិត្រ​បុរី​។

ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​យុគ​ ប៊ុន​ខ្ចៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទី​លំនៅ​ចំណុច​កើតហេតុ ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ​ហ៊ុយ សៀង​ដារ៉ា អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ប្ញស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ស្លាប់​ ខណៈបញ្ជូន​ទៅ​សង្គ្រោះ។ ជន​រង​គ្រោះ​ទាំង​២នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​ ចំណែក​រថ​យន្ត​ម៉ាក​កាមរី ស៊េរី​៩៦។

ក្រោយ​កើត​ហេតុ​រថ​យន្ត និង​ម៉ូតូ​ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕