ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​សំណូម​ពរ​ឱ្យ​ប្រជា​ពលរដ្ឋ​យោគ​យល់​ និង​ចូល​រួម​សហការ​លើ​ផល​ប៉ះ​ពាល់​គម្រោង​ស្ថាបនា​ផ្លូវ​លេខ​១០០៣ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្លូវ​លេខ​១០០៣​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សាលា​រាជ​ធានី​ភ្នំពេញ​បើក​ការ​ដ្ឋាន​ស្ថាប​នា​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​១២​ម៉ែត្រ​ បណ្តោយ​២០៦០​ម៉ែត្រ​ត​ភ្ជាប់​ពី​ប្រឡាយ​អូ​អា​គុជ​ដល់​ផ្លូវ​ឧក​ញ៉ា​ម៉ុង​រិទ្ធី​ រួម​ទាំង​ការ​ដាក់​ប្រព័ន្ធ​លូ​មេ​ថ្មី​ទំហំ​មុខ​កាត់​​១​ម៉ែត្រ​កន្លះ​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ២០១៣ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ ដែល​ភាព​យឺត​យ៉ាវ​នេះ​ដោយ​សារ​មាន​ផល​ប៉ះ​ពាល់​ទៅ​នឹង​របង​ផ្ទះ​ជញ្ជាំង​ផ្ទះ​ដែល​លយ​ចូល​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ បង្គោល​ភ្លើង​ ឬ​សំយ៉ាប​ផ្ទះ​ជា​ដើម

រាជ​ធានី​ភ្នំពេញ​ ៖ ផ្លូវ​លេខ​១០០៣​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​សាលា​រាជ​ធានី​ភ្នំពេញ​បើក​ការ​ដ្ឋាន​ស្ថាប​នា​ជា​ប្រភេទ​ផ្លូវ​បេតុង​មាន​ទទឹង​១២​ម៉ែត្រ​ បណ្តោយ​២០៦០​ម៉ែត្រ​ត​ភ្ជាប់​ពី​ប្រឡាយ​អូ​អា​គុជ​ដល់​ផ្លូវ​ឧក​ញ៉ា​ម៉ុង​រិទ្ធី​ រួម​ទាំង​ការ​ដាក់​ប្រព័ន្ធ​លូ​មេ​ថ្មី​ទំហំ​មុខ​កាត់​​១​ម៉ែត្រ​កន្លះ​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ២០១៣ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ ដែល​ភាព​យឺត​យ៉ាវ​នេះ​ដោយ​សារ​មាន​ផល​ប៉ះ​ពាល់​ទៅ​នឹង​របង​ផ្ទះ​ជញ្ជាំង​ផ្ទះ​ដែល​លយ​ចូល​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ បង្គោល​ភ្លើង​ ឬ​សំយ៉ាប​ផ្ទះ​ជា​ដើម តែ​ទោះ​ជា​យ៉ាង​ណា​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​បាន​សំណូម​ពរ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ទាំង​នោះ​មានការ​យោ​គ​យល់​ផង​។

តំណាង​ក្រុម​ហ៊ុន​ BBE ដែល​ម៉ៅ​ការ​ស្ថាប​នា​ផ្លូវ​លេខ​១០០៣​នោះ​បាន​ឱ្យ​ដឹង​ថា ផ្លូវ​លេខ​១០០៣ ត្រូវ​បាន​ស្ថាប​នា​ជា​ប្រភេទ​ផ្លូវ​បេតុង​ មាន​ទទឹង​១២​ម៉ែត្រ​ បណ្តោយ​២០៦០​ម៉ែត្រ​តភ្ជាប់​ពី​ប្រឡាយ​អូ​អាគុជ​ដល់​ផ្លូវ​ឧ​ក​ញ៉ា​ម៉ុង​ រិទ្ធី ដែល​បាន​បើក​ការ​ដ្ឋាន​ស្ថាប​នា​តាំង​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ រួម​ទាំង​ការ​ដាក់​ប្រព័ន្ធ​លូ​មេ​ថ្មី​ទំហំ​មុខ​កាត់​១​ម៉ែត្រ​កន្លះ​ផង​ដែរ​។

ការ​ស្ថាប​នា​ផ្លូវ​នេះ​មាន​ភាព​យឺត​យ៉ាវ​ដោយ​សារ​មាន​ផល​ប៉ះ​ពាល់​ដូច​ជា​របង​ផ្ទះ​ ជញ្ជាំង​ផ្ទហ​ដែល​លយ​ចូល​មក​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ បង្គោល​ភ្លើង​ ឬ​សំយ៉ាប​ផ្ទះ​ជា​ដើម​ ។ បញ្ហា​នេះ​អាជ្ញា​ធរ​ក៏​ដូច​មន្ទីរ​ជំនាញ​បាន​ជួប​ប្រជុំ​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ផល​ប៉ះ​បាល់​ជា​ច្រើន​លើក​ច្រើន​សារ​ និង​មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ចូល​រួម​សហការ​ តែ​ក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ហាក់​ធ្វើ​ព្រងើយ​មិន​អើ​ពើ​សោះ​។

ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​ធ្វើ​ការ​ជួស​ជុល​កែ​លំអ​ជា​បន្ទាន់​នៅ​ត្រង់​ចំណុច​កាត់​ទទឹង​ផ្លូវ​លេខ​១៩៨៦ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជា​ពលរដ្ឋ​ក្រោយ​ពី​កាត់​ផ្តាច់​ដាក់​បំពង់​លូ​។

ទាក់​ទិន​នឹង​ផល​ប៉ះ​ពាល់​ការ​ស្ថាប​នា​ផ្លូវ​ខាង​លើ​នេះ​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​សំណូម​ពរ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​អម​សង​ខាង​ផ្លូវ​១០០៣​ដែល​ត្រូវ​ស្ថាប​នា​នេះ​សូម​ឱ្យ​មានការ​យោ​គ​យល់​ចំពោះ​ផល​ប៉ះ​ពាល់​នានា​លើ​គម្រោង​ពង្រីក​ផ្លូវ​នេះ​ ដូច​ជា​របង​ផ្ទះ​ ជញ្ជាំង​ផ្ទះ​ដែល​លយ​ចូល​ទៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ បង្គោល​ភ្លើង​ ឬ​សំយ៉ាប​ផ្ទះ​ជា​ដើម​ដែល​ធ្វើ​ឱ្យ​ការ​ពង្រីក​ផ្លូវ​ជួប​ឧបសគ្គ​ និង​បង្ក​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​៕