ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​​​ទ័ព​ចិន​​ជ្រើស​រើស​​និស្សិត​បញ្ចូល​ថែម​ទៀត​

9 ឆ្នាំ មុន

​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​​១៩ មេសា ចាប់​ផ្តើម​ជ្រើស​រើស​ទាហាន​ថ្មី​ប្រចាំ​ឆ្នាំ​ ដោយ​ឆ្នាំ​នេះ​​ផ្តោត​លើ​ការ​ជ្រើស​រើស​ពួក​យុវ​ជន​​ដែល​ទទួល​ការ​សិក្សា​នៅ​ឧត្តម​សិក្សា ។

​​ពិធី​ជ្រើស​រើស​មួយ​ ត្រូវ​បាន​រៀប​ចំ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Tsinghua ដើម្បី​លើក​ទឹក​ចិត្ត​​បណ្តា​និស្សិត​ក្រុង​ប៉េកាំង​​ឱ្យ​ចូល​រួម​ក្នុង​

​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​​១៩ មេសា ចាប់​ផ្តើម​ជ្រើស​រើស​ទាហាន​ថ្មី​ប្រចាំ​ឆ្នាំ​ ដោយ​ឆ្នាំ​នេះ​​ផ្តោត​លើ​ការ​ជ្រើស​រើស​ពួក​យុវ​ជន​​ដែល​ទទួល​ការ​សិក្សា​នៅ​ឧត្តម​សិក្សា ។

​​ពិធី​ជ្រើស​រើស​មួយ​ ត្រូវ​បាន​រៀប​ចំ​នៅ​ឯ​សាកល​វិទ្យា​ល័យ​ Tsinghua ដើម្បី​លើក​ទឹក​ចិត្ត​​បណ្តា​និស្សិត​ក្រុង​ប៉េកាំង​​ឱ្យ​ចូល​រួម​ក្នុង​ជួរ​កង​ ​ទ័ព ។ មាន​និស្សិត​ជាង​​២.០០០​នាក់ បាន​មក​សាក​សួរ​ព័ត៌​មាន​ ឬ​ចុះ​ឈ្មោះ ។

​លោក​ស្រី​ វ៉ាង យ៉ាពីញ នារី​អវកាស​យានិក​ទី​២​របស់​ចិន ដែល​ធ្វើ​ដំណើរ​​ទៅ​កាន់​ទី​អវកាស​​ មាន​វត្ត​មាន​ក្នុង​ពិធី​​នោះ ហើយ​លោក​ស្រី​​អំពាវ​នាវ​ដល់​បណ្តា​និស្សិត​ឱ្យ​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​កង​ទ័ព​ចិន​ដ៏​ខ្លាំង​មួយ ។

​ក្រសួង​ការពារ​ជាតិ​ចិន​​ បាន​ស្នើ​​ដល់​អាជ្ញាធរ​ដែល​ទាក់​ទិន​ ឱ្យ​ធ្វើ​ការ​ជ្រើស​រើស​និស្សិត​បន្ថែម​ទៀត​​ចូល​ក្នុង​កង​ទ័ព ដូច​កាល​ពី​ឆ្នាំ​២០១៣ ។ ក្នុង​ចំណោម​​យុវ​ជន​ដែល​ត្រូវ​ជ្រើស​រើស​ចូល​កង​ទ័ព​ មាន​តែ​អ្នក​ដែល​ទទួល​ការ​សិក្សា​​នៅ​សាលា​មធ្យម​សិក្សា​​ ឬ​ឧត្តម​សិក្សា​​ទេ ដែល​អាច​ចុះ​​​ឈ្មោះ​ចូល ៕