ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌដូនពេញ​​បានភ្ជាប់ដាវ​​ជាមួយនឹងរូបសំណាក​​តេជោមាស​វិញហើយ ​បន្ទាប់ពីដាច់ធ្លាក់​​កាលពីពេល​កន្លងមក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​​៖ ក្នុងរយៈពេល​​ប៉ុន្មានថ្ងៃ​កន្លងមកនេះ​​ ទាំងអ្នក​ដំ​ណើរ​ ​និងអ្នកទេសចរ​ នៅ​ពេលទៅដល់​តំបន់​មាត់​ទន្លេខាងជើង​​ព្រះបរមរាជ​វាំង ​ពិតជា​មាន​ការភ្ញាក់ ផ្អើល​​ ​និង​ ងឿងឆ្ងល់​ នៅពេលក្រឡេក​មើល​ទៅ​​រូបសំណាក​​តេជោមាស​​ និងតេ​ជោ​យ៉ត​ ​ហើយ​បន្ទា​ប់មកឃើញ​រូបសំណាក​តេ​ជោ​មាស​​បានបាត់ដាវ​ដែលបំពាក់ពី​ក្រោយខ្នង​តេជោមាសនោះ ។

រាជធានីភ្នំពេញ ​​៖ ក្នុងរយៈពេល​​ប៉ុន្មានថ្ងៃ​កន្លងមកនេះ​​ ទាំងអ្នក​ដំ​ណើរ​ ​និងអ្នកទេសចរ​ នៅ​ពេលទៅដល់​តំបន់​មាត់​ទន្លេខាងជើង​​ព្រះបរមរាជ​វាំង ​ពិតជា​មាន​ការភ្ញាក់ ផ្អើល​​ ​និង​ ងឿងឆ្ងល់​ នៅពេលក្រឡេក​មើល​ទៅ​​រូប​សំណាក​​​តេជោមាស​​ និងតេ​ជោ​យ៉ត​ ​ហើយ​បន្ទា​ប់មកឃើញ​រូបសំណាក​តេ​ជោ​មាស​​បានបាត់ដាវ​ដែលបំពាក់ពី​ក្រោយខ្នង​តេជោមាសនោះ ។

                ទាក់ទិន​ទៅនឹងការ​បាត់ដាវនេះ ​បើតាមមន្ត្រី​សាលារាជធានី​ភ្នំពេញ​បាននិយាយថា ​តាម​ពិតទៅដាវ​ដែល​បំពាក់​នៅពីក្រោយ​ខ្នងរូបសំណាក​តេជោមាសនោះ​មិនបានបាត់ទៅណា​ទេ គឺពី​ដំបូងដាវ​នោះ បានដាច់​ទឹកអន្សារ ​ដែលគេផ្សារភ្ជាប់​ខ្សែរពួរ​ធ្វើអំពីស្ពាន់​ពាក់ឈៀង​លើដងខ្លួនតេ​ជោមាស​ បានជ្រុះ​ធ្លាក់​រតេរតាយ ពេលនោះ​​​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ក៏បាន​យក​ទៅរក្សា​ទុករាប់ខែម​កហើយ ​មិន​មែន​​ទើបថ្មីៗនេះទេ ។ មន្ត្រីដដែល​បានបញ្ជាក់ថា​ ​មូលហេតុ​ដែល​បណ្តាល​​ឲ្យ​មានការ​ដាច់​​ ឬ ​របូត​ដាវធ្លាក់​ចុះ​មកក្រោមនោះ​​ គឺបានកើតឡើង​អំឡុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ​បានដឹកនំា​ធ្វើបាតុកម្ម​បិទ​ផ្លូវរ​ញ៉េរ​ញ៉ៃ​នៅតំបន់មុខព្រះបេមវាំងមកម្ល៉េះ ដែលកាលណោះ​​សន្តិសុខ​បានឃើញ​ផ្ទាល់ភ្នែក ​មានក្រុម​បាតុ​ក​រ​កកកុ​ញ​​នៅតំបន់​រូបសំណាក​តេជោមាស​ និង តេជោយ៉ត ។ ជាមួយគ្នានោះ គេ​ឃើញ​​មានមនុស្ស​ប្រមាណជិត១០នាក់​ បាននាំគ្នាឡើងជិះ​ និង ជាន់លើ​រូបសំណាក​​ទាំងពីរនោះ​ ដោយខ្លះ​ហ៊ោ​កញ្ជ្រៀវ ​ខ្លះអង្រួន ​ទើបបណ្តាល​ឲ្យដាច់ទឹក​អន្សារដាវ និងខ្សែដែល​គេ​ផ្សារភ្ជាប់​ជាមួយរូប​​សំ​ណាក​តេជោ​មាស​នោះតែម្តង ​។ ប៉ុន្តែដោយមានការ​ណែនាំពី​​ថ្នាក់ដឹកនាំ​សាលារា​ជ​ធានី​ភ្នំពេញ​​ អាជ្ញាធរខណ្ឌ​ដូនពេញ​បានធ្វើការ​ផ្សារ​ភ្ជាប់ដាវ​ជាមួយ​នឹង​រូប​សំណាក​​តេជោ​មាស​​​ដាក់នៅកន្លែងដើម​ឡើងវិញ​ហើយ ​​កាលពីរសៀលថ្ងៃទី​ ១៩​ មេសា​ ២០១៤ ។

                សូមបញ្ជាក់ដែរថា អំឡុងពេលមានការភ្ញាក់ផ្អើលថា បាត់ដាវរូបសំណាកតេជោមាស និងតេ​ជោ​យ៉ត​នោះ ជំហានដំបូងទាំងមន្ត្រី ក៏ដូចអ្នក​ទេសចរមួយចំនួន​មានការ​ភាន់​ច្រឡំ មិងដឹងថា បាត់​ដាវខាងតេជោមាស ឬ តេជោយ៉ត ព្រោះរូបសំណាកនោះប្រហាក់ប្រហែលគ្នា ម្យ៉ាងគេពុំឃើញ​មាន​ការសសេរ ឬ ឆ្លាក់ឈ្មោះ​បញ្ជាក់ឲ្យដឹង​ថា រូបសំណាកនេះជារូបសំណាកតេជោមាស ឬ តេជោយ៉តនោះទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕