ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​អេហ្សុីប​2នាក់ស្លា.ប់​ក្នុង​ការវាយ​ប្រហារ​មួយ​

10 ឆ្នាំ មុន

ក្រសួង​មហាផ្ទៃ​អេហ្សុីប​រាយការណ៍​ថា​ ប៉ូលិស​២​នាក់បាន​ត្រូវ​ស្លា.ប់​ កាល​ពី​យប់​ថ្ងៃ​ទី​១៩​មក​២០​ មេសា​ ក្នុង​ការ​វាយ​ប្រហារ​ថ្មី​មួយ​នៅ​ប្រទេស​អេហ្សុីប​ ខណៈ​កំពុង​មានការ​បង្ក្រាប​ពួក​អ្នក​គាំ​ទ្រ​ប្រធានាធិបតី​អ៊ិស្លាម​និយម​ត្រូវ​ផ្ដួល​រំលំ​លោក​ មូហាម៉េដ​ម័រស៊ី​ ។​

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​មហាផ្ទៃ​អេហ្សុីប​បញ្ជាក់​ថា​ ប៉ូលិស​ទាំង​២​នាក់​នោះត្រូវ​ស្លា.ប់​ពេល​ពួក​ជន​ប្រដាប់​អាវុធ​បា.ញ់​ប្រហារ​

ក្រសួង​មហាផ្ទៃ​អេហ្សុីប​រាយការណ៍​ថា​ ប៉ូលិស​២​នាក់បាន​ត្រូវ​ស្លាប់​ កាល​ពី​យប់​ថ្ងៃ​ទី​១៩​មក​២០​ មេសា​ ក្នុង​ការ​វាយ​ប្រហារ​ថ្មី​មួយ​នៅ​ប្រទេស​អេហ្សុីប​ ខណៈ​កំពុង​មានការ​បង្ក្រាប​ពួក​អ្នក​គាំ​ទ្រ​ប្រធានាធិបតី​អ៊ិស្លាម​និយម​ត្រូវ​ផ្ដួល​រំលំ​លោក​ មូហាម៉េដ​ម័រស៊ី​ ។​

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​មហាផ្ទៃ​អេហ្សុីប​បញ្ជាក់​ថា​ ប៉ូលិស​ទាំង​២​នាក់​នោះត្រូវ​ស្លាប់​ពេល​ពួក​ជន​ប្រដាប់​អាវុធ​បាញ់​ប្រហារ​មក​លើ​រថយន្ដ​ល្បាត​មួយ​របស់​ប៉ូលិស​តាម​ផ្លូវ​ភ្ជាប់​ទី​ក្រុង​គែរ​និង​ទី​ក្រុង​ស៊ុយអេ​ តំបន់​ព្រែកជីក​មាន​ឈ្មោះ​ដូច​គ្នា​នោះ​ ។​

ការវាយ​ប្រហារ​ប្រឆាំង​ប៉ូលិសនិង​កង​ទា​ហាន​អេហ្សុីប​មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​កង​ទ័ព​ទម្លាក់​ប្រធានាធិបតី​លោក​ម័រស៊ី​ពី​ថ្ងៃ​ទី​៣​ កក្កដា​ ឆ្នាំ​២០១៣​មក​ ៕