ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូរ៉ា ម៉ម ត្រៀមខ្លួន​វិលពីអាមេរិក​មករស់​នៅប្រទេស​កម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​កូនខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញាឡូរ៉ា ម៉ម ដែលទទួល​បានភាព​ល្បីល្បាញ​ពីសំណាក់​ទស្សនិក​ជន បន្ទាប់​ពីល្បីឈ្មោះ​បទចម្រៀង «ស្វារាំម៉ុង​ឃីស» មកមាន​ការចាប់​អារម្មណ៍ថា តារាស្រី​វ័យក្មេង​រូបនេះ ពិតជា​មានទេព​កោសល្យ ហើយ​អាច​និងមាន​ភាព​ល្បីល្បាញ​ជាងនេះ បើសិនជា​ទទួលការ​បង្ហាញ​មុខច្រើន​ក្នុង​ស្រុកខ្មែរ។បន្ទាប់​ពីដិតដាម​ជាមួយ​អនុ​

រាជធានីភ្នំពេញ ៖ តារាចម្រៀង​កូនខ្មែរ​សញ្ជាតិ​អាមេរិក កញ្ញាឡូរ៉ា ម៉ម ដែលទទួល​បានភាព​ល្បីល្បាញ​ពីសំណាក់​ទស្សនិក​ជន បន្ទាប់​ពីល្បីឈ្មោះ​បទចម្រៀង «ស្វារាំម៉ុង​ឃីស» មកមាន​ការចាប់​អារម្មណ៍ថា តារាស្រី​វ័យក្មេង​រូបនេះ ពិតជា​មានទេព​កោសល្យ ហើយ​អាច​និងមាន​ភាព​ល្បីល្បាញ​ជាងនេះ បើសិនជា​ទទួលការ​បង្ហាញ​មុខច្រើន​ក្នុង​ស្រុកខ្មែរ។បន្ទាប់​ពីដិតដាម​ជាមួយ​អនុ​ស្សាវរីយ៍​​ច្រើនជា​មួយទេសភាព​ស្រុក​ខ្មែរ បន្ទាប់ពីបាន​មកលេង​ប្រទេសកម្ពុជា ពេលនេះ​កញ្ញាឡូរ៉ា ម៉ម បាន​ប្រកាស​ថា នាង​និង​មក​រស់នៅ​ប្រទេសកម្ពុជា​ឆាប់ៗនេះជា​រៀង​រហូត ថែមទាំង​កំពុងតែ​ដើរពិនិត្យ​មើលផ្ទះ​ផ្ទាល់ខ្លួន​មួយ​កន្លែងនៅ​កណ្តាលក្រុង​ភ្នំពេញ ដើម្បី​ជ្រកស្នាក់​នៅជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ថែមទៀត​ផង។

ក្នុងជំនួប​ផ្ទាល់មួយដាច់​ដោយឡែក​ជាមួយអ្នក​យកព័ត៌មាន​កោះសន្តិ​ភាពយើង​ពេលកញ្ញាឡូរ៉ា ម៉ម មកលេង​ទឹកដីខេត្ត​សៀមរាប ដើម្បី​សម្តែង​សិល្បៈជូន​មហាជនខ្មែរ​នៅតំបន់​វាលជល់​ដំរី ដោយមាន​ផ្សាយ​តាមកញ្ចក់​ទូរទស្សន៍​បាយ័ន​នោះ ឡូរ៉ា ម៉ម បាន​រៀប​រាប់​ការងារ​សិល្បៈថ្មីៗ​របស់នាង​ថា ក្នុងឱកាស​មកស្រុកខ្មែរ​លើកនេះ​នាងមក​ដើម្បីចូល​រួមកម្មវិធី​អង្គ​សង្រ្កាន្ត​ដែលក្រៅ​ពីបាន​ទស្សនា​វប្បធម៌ខ្មែរ​ហើយនោះ នាងក៏​មានឱកាស​សម្តែងចំថ្ងៃអង្គ​សង្រ្គាន្ត​ដែរ ទាំងនេះ​ហើយដែល​នាងចង់មក​កម្ពុជាម្តង​ទៀត។សម្រាប់​ការមកលើកនេះ នាង និងក្រុមគ្រួសារ​កំពុងតែដើរ​សម្លឹង​ទិញផ្ទះនៅ​កម្ពុជា​ឲ្យបាន ព្រោះនៅខែ​សីហា​នេះ នាងនិង​សម្រេច​ចិត្ត​មករស់នៅ​ស្រុកខ្មែរ​ជាផ្លូវការ​តែម្តង។

ការ​មក​កម្ពុជាលើកនេះ តាមគំរោង​នាងអត់​មានផែនការ​មកសម្តែងទេ គឺមកជា​លក្ខណៈ​ឯកជន ដើម្បី​ចំណាយ​ពេលដើរ​មើល​ទិញ​ផ្ទះ តែគ្រាន់​តែគេដឹង​ គេហៅ ឲ្យសម្តែង​រហូត និងមិនអាច​ប្រកែក​បាន។ ទាក់​ទិន​និង​ប្លង់​ដែលនាង​ចង់បាន​ផ្ទះស្នាក់នៅ​អាចនៅ​តំបន់​ម្តុំបឹងកេងកង ឬនៅតំបន់ទួលគោក ព្រោះជាកន្លែង​ស្នាក់នៅ បើផ្ទះនៅ​ខេត្តសៀមរាប​វិញ គឺមិនអាច​ទិញទេ ព្រោះ​ការងារ​សិល្បៈ​ភាគច្រើន​នៅភ្នំពេញ បើឡើងចុះ​សៀមរាប​ចុះឡើងនាំ​ឲ្យហត់។ប្រសិន​បើនាង​មិនអាច​ទិញផ្ទះ​បាននៅ ក៏នៅតែបន្តជួល​ផ្ទះគេស្នាក់​នៅបន្ត​សិន ដើម្បីមើលដើរ​ទិញ ព្រោះចិត្តនាង​បានដក់​ជាប់អារម្មណ៍នៅ​ប្រទេសកម្ពុជា​បាត់ទៅហើយ ទោះជា​នាង​ជា​ក្មេង​នៅប្រទេស​ជឿនលឿន​សម្បូរ​អ្វីៗ​ក៏​ដោយចុះ។ ចំពោះ​កញ្ចប់​ប្រាក់ត្រូវបញ្ចេញ​ប៉ុន្នានម៉ឺន​ដុល្លារនោះ ក៏​នាងនៅ​មិនទាន់ដឹងដែរ ព្រោះពេលដើរ​មើលផ្ទះតិច​ពេកមក​ពីធ្វើការ​រហូត ហើយឆាប់ៗនេះ​នាងបានចូល​ធ្វើការជា​ពិធីការិនី​នៅទូរទស្ស​ន៍​ស៊ីធីអិន។

មូល​ហេតុ​ដែល​នាង​សម្រេចចិត្តមកនៅ​ស្រុកខ្មែរ ទីមួយមកពីនាង​ស្រលាញ់​ស្រុកខ្មែរណាស់ ដោយសារ​តែសិល្បៈ​នៅស្រុក​ខ្មែរ​កំពុង​តែឡើង​ម្តងទៀត និងមើលឃើញថា យុជនខ្មែរ​សម័យនេះ ឆ្លាតៗ ហើយក្លាហាន​ដែលនាង​រំភើបចិត្តមាន​តាំងពីអ្នក​ចេះតែង​បទ​ចម្រៀង​ផ្ទាល់ខ្លួន និពន្ធ​បទភ្លេង និងចេះសម្តែង​ទម្រង់សិល្បៈ​ផ្សេងៗ​ទៀត គឺពូកែណាស់ ថែមទាំង​អាច​មាន​សមត្ថ​ភាពចេះ​និយាយ​ភាសាអង់គ្លេស​បានយ៉ាង​ជំនាញ​ទៀត។ អ៊ីចឹង​ហើយនាង​រំភើបណាស់ ហើយមើលឃើញ​ថា ជំនាន់នេះ នៅស្រុក​ខ្មែរ ពិសេស​កំពុងតែ​អភិវឌ្ឍន៍​សប្បាយណាស់​ នាងមិនចង់នៅ​អាមេរិកទេ ចង់មកស្រុកខ្មែរ ដើម្បីបាន​មកចូលរួម​អភិវឌ្ឍន៍​ទាំងអស់​គ្នា។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព