ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ខេត្ត​ស្ទឹង​ត្រែង​ចុះ​បង្ក្រាប​ទី​តាំង​ស្តុក​ឈើ​បម្រុង​នាំ​ចេញ​ទៅ​វៀត​ណាម​ រឹប​អូស​ឈើ​ធ្នង់​ជាង​៩០​សន្លឹក

9 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖ កម្លាំង​ចម្រុះ​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ មេសា ២០១៤ បានចុះ​បង្ក្រាប​ទី​តាំង​ស្តុក​ឈើ​មួយ​កន្លែង​នៅ​ភូមិ​រាជ​នុកូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ រឹប​អូស​បាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជាង​៩០​សន្លឹក​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។

នគរ​បាល​ប្រឆាំង​បទ​ល្មើស​ក្រសួង​មហា​ផ្ទៃ​ប្រចាំ​ការ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​បាន​បញ្ជាក់​ថា ឈើ​ប្រភេទ​ធ្នង់​សន្លឹក​ទាំង​នេះ​ ត្រូវ​ឈ្មួញ​ដឹក​ពី​ស្រុក​សៀម​ប៉ាង​យក​មក​ស្តុក​ទុក​នៅ​ចំណុច​ខាង​លើ​ និង​ដឹក​បន្ត​ទៅ​ស្រុក​ស្នួល​ រួច​បន្ត​ចូល​ទៅ​ទី​ផ្សារ​ប្រទេស​វៀត​ណាម​។ ឈើ​ទាំង​នេះ​មាន​មុខ​កាត់​ចាប់​ពី​កន្លះ​ម៉ែត្រ​ទៅ​ដល់​មួយ​ម៉ែត្រ​ និង​មាន​ប្រវែង​ចាប់​ពី​២​ម៉ែត្រ​២តឹក​ដល់​៣​ម៉ែត្រ​។

ប្រភព​ព័ត៌​មាន​ចេញ​ពី​អ្នក​អារ​ឈើ​លក់​ទៅ​ឱ្យ​សិប្ប​កម្ម​កែ​ច្នៃ​គ្រឿង​សង្ហារឹម​បាន​និយាយ​ថា ឈើ​ប្រភេទ​ធ្នង់​នេះ​កំពុង​មាន​ទី​ផ្សារ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​វៀត​ណាម​ ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព