ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​លេង​ជះ​ទឹក​ដាក់​គ្នា​ យុវ​ជន​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​ចាក់​មួយ​កាំ​បិត​របួស​ធ្ងន់​

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ យុវ​ជន​ម្នាក់​បាន​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​រាំ​ធុង​បាស់​ត្រូវ​យុវ​ជន​ម្នាក់​ទៀត​យក​កូន​កាំ​បិត​ចាក់ បន្ទាប់​ពី​ពួក​គេ​មាន​ទំនាស់​គ្នា​ពី​រឿង​លេង​ជះ​ទឹក​នៅ​ក្នុង​វត្ត​ កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ មេសា ២០១៤ នៅ​ក្នុង​បរិ​វេណ​វត្ត​ព្រែក​ទន្លាប់​ ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក​ ហើយ​ជនដៃ​ដល់ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ភ្លាមៗដែរ។

ជន​រង​គ្រោះ​ឈ្មោះ​ថា សុខ​ខេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ចំណែក​ជន​ដៃ​ដល់​ឈ្មោះឡុង ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​កំពង់​ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក​ដូច​គ្នា​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ និង​ជនដៃ​ដល់​បាន​លេង​ជះ​ទឹក​ដាក់​គ្នា​នៅ​ក្នុង​បរិ​វេណ​វត្ត​ព្រែក​ទន្លាប់​ ក៏​កើត​ជា​ទំនាស់​ពាក្យ​សម្តី​ដាក់​គ្នា​។ លុះ​ដល់​ពេលយប់​ក្នុង​វត្តមាន​ចាក់​ធុង​បាស់​រាំ ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​រាំ​លេង​ ពេល​កំពុង​រាំ​ស្រាប់​តែ​ជនដៃ​ដល់​​ចូល​ទៅ​រាំ​ដែរ​ហើយ​បាន​ដក​កាំ​បិត​ចុង​ស្រួច​សាំង​គីម​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​កាំ​បិត​ចំ​ខ្នង​ខាង​ក្រោយ​បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង​។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ចឃាត់ខ្លួន​ភ្លាមៗ​ដែរ​​៕