ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​5​នាក់​ស្លា.ប់​ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​

9 ឆ្នាំ មុន

ទូរ​ទស្សន៍​រុស្ស៊ី​រាយ​ការណ៍​ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​ការ​បា.ញ់​ត​គ្នា​នៅ​ទីក្រុង​ស្លាវី​យ៉ា​ន​ស្ក៍​ ជាទីក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​កាន់​កា.ប់​ត្រួត​ត្រា​ដោយ​កង​កម្លាំង​បំបែក​ខ្លួន​និយម​សិ្នទ្ធ​រុស្ស៊ី ។​

យោងតាម​ទូរ​ទស្សន៍​ RUSSIA=24 ថា ការ​ប៉ះ​ទង្គិចគ្នា​នោះ​កើត​មាន​ត្រង់​ច្រក​ចូល​ទៅ​កាន់​បារ៉ាស់​មួយ​ដាក់​ដោយ​កង​កម្លាំង​ស្និទ្ធ​

ទូរ​ទស្សន៍​រុស្ស៊ី​រាយ​ការណ៍​ថា មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​ត​គ្នា​នៅ​ទីក្រុង​ស្លាវី​យ៉ា​ន​ស្ក៍​ ជាទីក្រុង​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​កាន់​កាប់​ត្រួត​ត្រា​ដោយ​កង​កម្លាំង​បំបែក​ខ្លួន​និយម​សិ្នទ្ធ​រុស្ស៊ី ។​

យោងតាម​ទូរ​ទស្សន៍​ RUSSIA=24 ថា ការ​ប៉ះ​ទង្គិចគ្នា​នោះ​កើត​មាន​ត្រង់​ច្រក​ចូល​ទៅ​កាន់​បារ៉ាស់​មួយ​ដាក់​ដោយ​កង​កម្លាំង​ស្និទ្ធ​រុស្ស៊ី ។​ ក្នុង​ចំណោម​អ្នក​​ស្លាប់​ទាំង​៥​នាក់​ ៣​នាក់​ជា​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុស្ស៊ី​ ហើយ​២​នាក់​ស្ថិត​ក្នុង​ក្រុម​ដែល​ធ្វើ​ការ​វាយ​លុក​ប្រឆាំង​បារ៉ាស់​ត្រួត​ពិនិត្យ​នោះ​ ។​

សេត​វិមាន​កាលពី​ថ្ងៃទី​១៨​ មេសា​កន្លង​មក​នេះ​បាន​គំរាម​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ប្រឆាំង​រុស្ស៊ី​ ប្រសិន​បើ​ប្រទេស​មហា​អំណាចនេះ​ពុំ​អាច​ជួយ​ធ្វើ​ឱ្យ​មាន​ភាព​ធូរ​ស្រាល​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ទេ​នោះ ។​

សហ​រដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ រុស្ស៊ី និង​អ៊ុយ​ក្រែន កាល​ពី​ថ្ងៃទី​១៧​ មេសា បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ក្រុង​ហ្សឺណែវ​ ដើម្បី​សម្រាល​ភាព​តាន​តឹង​នៅ​ភាគ​ខាង​កើត​អ៊ុយ​ក្រែន​ ដែល​នៅ​ទី​នោះ​ពួក​សកម្ម​ជន​ស្និទ្ធ​រុស្ស៊ី​បាន​កាន់​កាប់​អគារ​រដ្ឋាភិបាល​​នានា​ក្នុង​ទីក្រុង​ជា​ច្រើន​ ដែល​កង​ទ័ព​អ៊ុយ​ក្រែន​ពុំ​អាច​បណ្តេញ​ពួក​គេ​ចេញ ។​

ទោះ​បី​យ៉ាងណា​ ពួក​សកម្ម​ប្រយុទ្ធ​ស្និទ្ធ​រុស្ស៊ី​បដិសេធ​មិន​គោរព​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ ហើយ​​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​គៀវ​លា​លែង​ចេញ ។​

លោក​ស្រី​ស៊ូសាន​​ រ៉ៃ​ ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​របស់​សេត​វិមាន​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថ្លែង​ថា​​ យើង​តាម​ដាន​មើល​រុស្ស៊ី​ថា​ តើ​ទទួល​ខុស​ត្រូវ​ដែរ​ឬ​អត់​ក្នុង​ការ​ប្រើ​ឥទ្ធិ​ពល​របស់​ខ្លួន​ដើម្បី​រាំង​ខ្ទប់​ និង​ធ្វើ​បែបណា​ឱ្យ​ពួក​ជីវ​ពល​មិន​រៀប​រយ​ដក​ថយ​ចេញ​ពី​បណ្តា​អគារ​រដ្ឋ​ដែល​ពួកគេ​កាន់​កាប់ ។​ ប្រសិន​បើ​យើង​​ពុំពិនិត្យ​​ឃើញ​ថា​ បណ្តា​កិច្ច​សន្យា​ដែល​រុស្ស៊ី​បាន​ធ្វើ​នៅ​ក្រុង​ហ្សឺណែវ​ ពុំ​ត្រូវ​បាន​បំពេញ​ នោះ​ច្បាស់​ណាស់​ដែល​បណ្តា​ដៃគូ​អឺរុ៉ប​ និង​យើង​ខ្លួន​ឯង​ផ្ទាល់​ត្រៀម​ដាក់​ទណ្ឌ​កម្ម​ថែម​ទៀត​ប្រឆាំង​រុស្ស៊ី​ ៕​