ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កាហ្គោ​​មួយ​គ្រឿង​​របស់​កូរ៉េ​ខាង​ត្បូង​ឆេះ​ក្នុង​មហា​សមុទ្រ​ប៉ាសុីហ្វិក​

9 ឆ្នាំ មុន

​សារ​ព័ត៌​មាន​​ក្នុង​ស្រុក​​រាយ​ការណ៍​ថា នាវា​កាហ្គោ​កូរ៉េ​ខាង​ត្បូង​​​មួយ​គ្រឿង​​​​ត្រូវ​ភ្លើង​​ឆាប​ឆេះ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា នៅ​មហា​សមុទ្រ​ប៉ាសុី​ហ្វិក​ ក្នុង​ដែន​ទឹក​​នៃ​កោះ​វ៉ា​កាយ៉ាម៉ា​​របស់​ជប៉ុន​​ ក៏​ប៉ុន្តែ​សមា​ជិក​ក្រុម​នាវិក​​ទាំង​អស់​ សុទ្ធ​តែ​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ។

យោង​តាម​សេច​ក្តី​​រាយ​ការណ៍​ថា កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​ជប៉ុន​ បាន​​ទទួល​ការ​ហៅ​ឱ្យ​ជួយ​នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក

​សារ​ព័ត៌​មាន​​ក្នុង​ស្រុក​​រាយ​ការណ៍​ថា នាវា​កាហ្គោ​កូរ៉េ​ខាង​ត្បូង​​​មួយ​គ្រឿង​​​​ត្រូវ​ភ្លើង​​ឆាប​ឆេះ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា នៅ​មហា​សមុទ្រ​ប៉ាសុី​ហ្វិក​ ក្នុង​ដែន​ទឹក​​នៃ​កោះ​វ៉ា​កាយ៉ាម៉ា​​របស់​ជប៉ុន​​ ក៏​ប៉ុន្តែ​សមា​ជិក​ក្រុម​នាវិក​​ទាំង​អស់​ សុទ្ធ​តែ​រួច​ផុត​ពី​គ្រោះ​ថ្នាក់ ។

យោង​តាម​សេច​ក្តី​​រាយ​ការណ៍​ថា កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​​ជប៉ុន​ បាន​​ទទួល​ការ​ហៅ​ឱ្យ​ជួយ​នា​វេលា​ម៉ោង​១៧​និង​៣០​នាទី​ ម៉ោង​ក្នុង​ស្រុក​ ដោយ​គូស​បញ្ជាក់​​ថា នាវា​កាហ្គោ​១​គ្រឿង​​របស់​កូរ៉េ​​ខាង​ត្បូង​ មាន​ភ្លើង​​ឆាប​ឆេះ​​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​មហា​សមុទ្រ​​ប៉ាសុីហ្វិក​ ​នៅ​កន្លែង​មួយ​ចម្ងាយ​៧៤០​គីឡូម៉ែត្រ​​ភាគ​អាគ្នេយ៍​​​ទី​ក្រុង​ស៊ី​អូណូ​មី សាគី កោះ​វ៉ា​កាយ៉ាម៉ា​ ។ សមា​ជិក​ក្រុម​នាវិក​​​២៤​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​១១​នាក់ និង​ហ្វ៊ីលីពីន​១៣​នាក់​ អាច​គេ​ច​ផុត​ពី​គ្រោះ​ថ្នាក់​ ដោយ​នាំ​គ្នា​ចេញ​ពី​នាវា​តាម​កាណូត​សង្គ្រោះ​​ ។
នាវា​កាហ្គោ​ចំណុះ​៧១.៣៨៣​តោននោះ មាន​ឈ្មោះ​ថា Asian Empire ហើយ​ដឹក​រថយន្ត ៕