ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ឱ្យ​ឃ្មុំ​រុំ​ដង​ខ្លួន​ឃោស​នា​លក់​ទឹក​ឃ្មុំ​

10 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ផ្សាយ​ថា​ លោក​សីុ​ភីង​ អ្នក​ចិញ្ចឹម​ឃ្មុំ​​ជន​ជាតិ​ចិន​ អាយុ​៣៤​ឆ្នាំ​ បាន​ដោះ​អាវ​ឱ្យ​ហ្វូង​ឃ្មុំ​ជាង​៤៦០.០០០​ក្បាល​ទំ​នៅ​លើ​ដង​ខ្លួន​ និង​ផ្ទៃ​មុខ ។

ការ​ធ្វើ​បែប​នោះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឃោស​នា​លក់​ទឹក​ឃ្មុំ​ឱ្យ​បាន​ច្រើន​ ។ អាជីវ​ករ​លក់​ទឹក​ឃ្មុំ​នៅ​ទី​ក្រុង​ឈុង​ជីង ភាគ​និរតី​ប្រទេ

សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ពេល​ ថ្មីៗ​កន្លង​មក​ផ្សាយ​ថា​ លោក​សីុ​ភីង​ អ្នក​ចិញ្ចឹម​ឃ្មុំ​​ជន​ជាតិ​ចិន​ អាយុ​៣៤​ឆ្នាំ​ បាន​ដោះ​អាវ​ឱ្យ​ហ្វូង​ឃ្មុំ​ជាង​៤៦០.០០០​ក្បាល​ទំ​នៅ​លើ​ដង​ខ្លួន​ និង​ផ្ទៃ​មុខ ។

ការ​ធ្វើ​បែប​នោះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឃោស​នា​លក់​ទឹក​ឃ្មុំ​ឱ្យ​បាន​ច្រើន​ ។ អាជីវ​ករ​លក់​ទឹក​ឃ្មុំ​នៅ​ទី​ក្រុង​ឈុង​ជីង ភាគ​និរតី​ប្រទេស​ចិន​រូប​នោះ​ឱ្យ​ហ្វូង​ឃ្មុំ​ទម្ងន់​ជាង​៤៥​គី​ឡូ​ក្រាម​ទំ​លើ​ដង​ខ្លួន​រយៈ​ពេល​៤០​នាទី​បង្ហាញ​នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​​មាន​បារាំង​ កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​មក​ ។

លោក​សីុ​ភីង បញ្ជាក់​ថា រូប​គេ​ព្យាយាម​បំបែក​ឯត​ទគ្គ​កម្ម​ពិភព​លោក​ ប៉ុន្តែ​មិន​សម​តាម​បំណង​ទេ ដោយ​មាន​អំណះ​អំណាង​ថា​ ឯ​ត​ទគ្គ​កម្ម​ពិភព​លោក​ដែល​បង្កើត​បាន​គឺ​ជា​ការ​សម្តែង​ដោយ​ស្រាត​ននល​គក​ ។

ចិន​ជា​ប្រទេស​ផលិត​ទឹក​ឃ្មុំ​ដ៏​សំខាន់​នៅ​លើ​ពិភព​លោក​ ទោះ​បី​ជា​ការ​នាំ​ចេញ​របស់​ចិន​ ត្រូវ​ប្រទេស​ជា​ច្រើន​ហាម​ឃាត់​ដោយ​សារ​តែ​ចោទ​ថា​ទឹក​ឃ្មុំ​មិន​សុទ្ធ​ក៏​ដោយ​ ៕