ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​គោ​ចម្លែក​កើត​មក​មាន​តែ​ជើង​មុខ​២

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ កូន​គោ​ឈ្មោលចម្លែក​មួយ​ក្បាល​កើត​មក​មាន​តែ​ជើងមុខ​២​អត់​មាន​ជើង​ក្រោយ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលដល់​អ្នក​ភូមិនាំ​គ្នា​មក​ចោម​រោម​មើល​កាល​ពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ មេសា ២០១៤ នៅ​ភូមិ​ព្រែក​តា​កេរ ឃុំ​កោះ​ធំ​(ខ) ស្រុក​កោះ​ធំ​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២០ មេសា នេះ កូន​គោ​នៅ​តែ​មាន​ជីវិត និង​មាន​សុខ​ភាព​ធម្មតា​ទេ ដោយ​សារ​តែ​ម្ចាស់​បាន​ព្យាយាម​យក​ទឹក​ដោះ​ពី​មេ​វា​មក​បញ្ចុក​រៀង​រាល់​ថ្ងៃ​ ព្រោះ​កូន​គោ​នេះ​មិន​អាច​ងើប​ឈ​បៅ​ដោះ​មេវា​បាន​។

ប្រភព​បន្ត​ថា ម្ចាស់​គោ​ឈ្មោះ​គារ ចំរើន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ម៉ម ម៉េង​អ៊ី អាយុ៥១​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​ខាង​លើ។ ម្ចាស់​គោ​បាន​ឱ្យ​ដឹង​ថា កូន​គោ​នេះមាន​សម្បុរ​សក្រហម​ក្បាល​បន្តិច​ ។ មេ​វា​ជា​កូន​ក្រោល​ គាត់​ចិញ្ចឹម​តាំង​ពី​យូរ​មក​ហើយ​ និង​មាន​កូន​ចំនួន​៣​លើក​រួច​ហើយ​ដែរ លុះ​ដល់​កូន​លើក​ទី​៤​នេះ ស្រាប់តែ​កើត​មក​មាន​តែ​ជើង​មុខ​២ អត់​ជើ់ង​ក្រោយ​តែ​ម្តង​។​