ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ម្នាក់​បដិ​សេធ​លក់​ផ្ទះ​1​លាន​ដុល្លារ​នៅ​កណ្តាល​អគារ​ខ្ពស់​

10 ឆ្នាំ មុន

​លោក​យាយ​អីុ​ឌីត ម៉េស​ហ្វ៊ីល​ ជន​ជាតិ​អាមេ​រិក​ អាយុ​៨៤​ឆ្នាំ​ បាន​បដិ​សេធ​លក់​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ក្រុង​សីុ​អេត​ថល​តំលៃ​១​លាន​ដុល្លារ​ដែល​គេ​ទិញ​បង្កើត​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ។

លោក​យាយ​អីុ​ឌីត​ បាន​ប្រកាស​ថា ស៊ូ​ស្លា.ប់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដែល​ឡោម​ព័ទ្ធ​ដោយ​អគារ​ខ្ពស់​ ។ ទោះ​បី​ជា​ក្នុង​ពេល​កំពុង​សាង​

​លោក​យាយ​អីុ​ឌីត ម៉េស​ហ្វ៊ីល​ ជន​ជាតិ​អាមេ​រិក​ អាយុ​៨៤​ឆ្នាំ​ បាន​បដិ​សេធ​លក់​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ក្រុង​សីុ​អេត​ថល​តំលៃ​១​លាន​ដុល្លារ​ដែល​គេ​ទិញ​បង្កើត​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ ។

លោក​យាយ​អីុ​ឌីត​ បាន​ប្រកាស​ថា ស៊ូ​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដែល​ឡោម​ព័ទ្ធ​ដោយ​អគារ​ខ្ពស់​ ។ ទោះ​បី​ជា​ក្នុង​ពេល​កំពុង​សាង​សង់​អគារ​មាន​ឮ​សំឡេង​រំខាន​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​ ក៏​គាត់​មិន​ប្តូរ​ចិត្ត​ដែរ​ ។

លោក​យាយ​អីុ​ឌីត​ ម៉េស​ហ្វ៊ីល​ បញ្ជាក់​ថា «គ្មាន​បញ្ហា​អ្វី​រំខាន​ចិត្ត​ខ្ញុំ​ទេ​ គ្រាន់​តែ​បើក​បទ​ចម្រៀង​ឱ្យ​ឮ​ខ្លាំង​ទៅ​គ្មាន​អ្វី​រំខាន​ទៀត​ទេ​ ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​លោក​លើក​ទី​២​រួច​មក​ហើយ​» ។

លោក​យាយ​អីុ​ឌីត​ ម៉េស​ហ្វ៊ីល​ បាន​ស្លាប់​ កាល​ពី​ឆ្នាំ​២០០៨​ក្នុង​វ័យ​៨៦​ឆ្នាំ​ ។ ផ្ទះ​មួយ​ខ្នង​តូច​របស់​គាត់​នោះ​ក្លាយ​ជា​កម្លាំង​ចិត្ត​ដល់​មនុស្ស​ទូ​ទៅ​ឱ្យ​តស៊ូ​នឹង​ឥទ្ធិ​ពល​ទឹក​ប្រាក់​ ៕