ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយស្វិត និយាយ​ពីដំណើរ​ជីវិត​ក្នុង​វិថី​សិល្បៈ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារាកំប្លែង​ពូកែលេង​សម្ដីឲ្យ​មហាជនផ្ទុះ​សំណើច​នាយស្វិត ដែលមាន​ដងខ្លួន​ស្វិត​ចេញ​គ្រោង​ឆ្អឹង​ធ្វើឲ្យ​អ្នក​មើល​ជក់​ចិត្ត និងកាយវិការ​កំប្លែង ពេលសម្តែងម្តងៗ​កំពុង​តែទទួល​បានការគាំទ្រ​ជាបន្តបន្ទាប់ ដ្បិតតែ​លោក​ជាតារា​កំប្លែង​វ័យ​ក្រោយ​ពិត​មែន ដោយសារ​តែលោក​មានទេព​កោសល្យ​កំប្លែង​មិនចាញ់​រៀមច្បង។ អ៊ីចឹង​ហើយ​ទើប​លោក​ឧស្សាហ៍​ឆក់​ឱកាស​ចាប់​គូ​

រាជធានីភ្នំពេញ ៖ តារាកំប្លែង​ពូកែលេង​សម្ដីឲ្យ​មហាជនផ្ទុះ​សំណើច​នាយស្វិត ដែលមាន​ដងខ្លួន​ស្វិត​ចេញ​គ្រោង​ឆ្អឹង​ធ្វើឲ្យ​អ្នក​មើល​ជក់​ចិត្ត និងកាយវិការ​កំប្លែង ពេលសម្តែងម្តងៗ​កំពុង​តែទទួល​បានការគាំទ្រ​ជាបន្តបន្ទាប់ ដ្បិតតែ​លោក​ជាតារា​កំប្លែង​វ័យ​ក្រោយ​ពិត​មែន ដោយសារ​តែលោក​មានទេព​កោសល្យ​កំប្លែង​មិនចាញ់​រៀមច្បង។ អ៊ីចឹង​ហើយ​ទើប​លោក​ឧស្សាហ៍​ឆក់​ឱកាស​ចាប់​គូ​សម្តែង​​ជាលក្ខណៈ​កំប្លែងជា​មួយអ្នក​នាងខាត់ សុឃីម, កាតុ, អ្នក​នាង​កាឆយ និង​អ្នកនាង​គ្រត ជាដៃ​គូសុទ្ធ​តែទទួល​បាន​ការគាំទ្រ​ពីអ្នក​និយ​មចូលចិត្ត។ទោះ​យ៉ាង​ណានាយ​ស្វិត បានបង្ហាញ​ពីជីវិត​សិល្បៈ​ផ្ទាល់ខ្លួន​តាំងពីដំបូង​រហូត​មាន​គេស្គាល់​​ជូន​អ្នក​គាំទ្រ​នា​ពេល​នេះ ដើម្បីផ្តល់ជូន​រឿងរ៉ាវពិតខ្លះៗ។

ថ្លែងប្រាប់​អ្នកយក​ព័ត៌មាន​យើងកាល​ពីពេលថ្មីៗ​នេះ តារាកំប្លែង​កំពុងតែឡើង​កូដ ព្រោះពូកែ​នឹករក​ពាក្យ​សម្ដី​ប្លែកៗ​ឲ្យមហា​ជនផ្ទុះ​សំណើច​នាយស្វិត បានរៀបរាប់​ឲ្យដឹងថា លោកមាន​ឈ្មោះ​ដើម​ឈឿន រិទ្ធី ដែលមាន​ស្រុកកំណើត​នៅស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង។លោក​មាន​បងប្អូន​ចំនួន៦នាក់ ប្រុស៣ ស្រី៣ លោកជាកូនទី៣ ក្នុង​ចំណោម​បងប្អូន​ទាំង៦​នាក់ សុទ្ធ​តែជា​អ្នក​សិល្បៈ ដោយ​សារតែ​ពូជពង្សវង្ស​ត្រកូល​សុទ្ធ​តែជាប់​ឈាមជ័រ​អ្នកសិល្បៈ​តាំងពីដូនតា​មកប្រចាំ​ខេត្តបាត់​ដំបង ពោលគឺ​ល្បី​តាំង​ពី​ជំនាន់​ល្ខោន​លោកតាព្រួញ ហើយបច្ចុប្បន្ននេះ ក្រុមល្ខោន​របស់លោក​នៅតែបន្ត​ស្នាដៃ​សម្តែង​ដូចមុន ដោយមាន​ឈ្មោះថា ក្រុម​ល្ខោន «រស្មីអប្សរា»

លោកបាន​ចាប់អាជីព​វង់ល្ខោននេះ តាំងពីឆ្នាំ៨០​ជាង មកម្ល៉េះ ដោយពី​តូចលេង​ជាតយកុមារ តែឥឡូវ​ចាប់ជំនាញ​លេងជា​តួ​បែប​ផ្លុក​កំប្លែង​វិញម្តង។ការ​ចេះ​លេងជាតួផ្លុកកំប្លែង​បែបនេះ លោកចេះ​សម្តែងបាន​ដោយសារ​តែលួចរៀន​ជាមួយ​លោក​បងវាំងដឺ ព្រោះ​គាត់​ធ្លាប់លេង​សម្តែងឲ្យ​ក្រុមល្ខោន​ម៉ាក់របស់​លោក ទើបចេះ​តែអាច​សម្តែងបាន។ លុះ​ដល់ឆ្នាំ​១៩៩៥ លោកចាប់​ផ្តើមរៀន​លេង​កំប្លែង​ជាមួយ​បងវាំងដឺ ដោយគាត់​បានបង្ហាត់​ឲ្យចេះពី​តាក់តិច​កំប្លែង។រហូត​ឆ្នាំ២០០១ លោកបាន​មកនៅភ្នំពេញ ជាមួយ​បងវាំងដឺ ដោយ​ចេះតែជូន​គាត់ទៅលេង​កំប្លែង​តាមហាង​ តែលោកមិន​ទាន់ហ៊ាន​លេង​កំប្លែងទេ ព្រោះមិនទាន់​ទុកចិត្ត។លុះ​គាត់ចែក​ឋាន​ទៅបាន​លោកចាប ចៀន លោកក្រឹម អ្នកនាងខាត់ សុឃីម ជាដើម​ បានជួយ​ពន្យល់​ណែនាំ ព្រោះមើល​ឃើញថា លោក​មាន​ដុង​បែប​កំប្លែងដែរនោះ ចេះតែបង្ហាញ​ទិសឲ្យ​លោករៀន​សូត្រ ហើយ​ក៏​ចេះ​តែបាន​ពួកគាត់​បើក​ឱកាស​ឲ្យ​សម្តែង​កំប្លែង​តាំងពីមុន​មក ក៏​ចេះតែមាន​គេស្គាល់​មកទល់​និងពេលនេះ​ទៅ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព