ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​តែងតំាង​ប្រគល់ភារកិច្ចថ្មី​ជូននាយ​ឧត្តមសេនីយ៏​ក្រសួងមហាផ្ទៃ​ចំនួន០៣រូប

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ព្រះករុណា ​ព្រះបាទ​ សម្តេច​ព្រះនរោត្តម​សីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រ​កម្ពុជា ​បានឡាយព្រះហស្ថលេខា​លើព្រះរាជ​ក្រឹត្យ​តែងតំាង ​លោក​នាយឧត្តមសេនីយ៏​ សុខ ផល អត្តលេខ ០០៥១​ អគ្គស្នងការរង​នគរបាលជាតិ ​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៏​ , លោកនាយ​ឧត្តមសេនីយ៏ ​ម៉ៅ ច័ន្ទតារា​ អត្តលេខ ​០០២៣ ​អគ្គស្នងការ​រងនគរបាល​ជាតិ ជាអគ្គនាយ​ក​​នៃ​អគ្គនាយក​ដ្ឋានអត្តសញ្ញាណកម្ម ។

នាយឧត្តមសេនីយ៏​ទំាងពីររូបខាងលើ​ ត្រូវបានតែងតំាង​តាមព្រះរាជក្រឹត្យលេខ​ នស/ ​រកត/ ​០៤១៤/ ​៤៥៦ ​ចុះថ្ងៃទី១២​ មេសា​ ២០១៤ ។

ដោយឡែក ​លោកឧត្តមសេនីយ៏ឯក​ សេង ផល្លី ​អត្តលេខ៥៥៤១៤ ​ត្រូវបានព្រះមហាក្សត្រ​តែងតំាង​ជាប្រធាន​បណ្ឌិតសភា​នគរបាល​កម្ពុជា​ តាមព្រះរាជក្រឹត្យលេខ នស/ រកត /០៤១៤ /៤១៣ ចុះថ្ងៃទី០៣ មេសា ២០១៤ ជំនួស​លោកនាយ​ឧត្តមសេនីយ៏​ ម៉ា ឈឿន​ ដែលចូល​និវត្តន៏ ៕