ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ជាង​១០០​គ្រឿង​កក​ស្ទះ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦ មួយ​ថ្ងៃ​ពេញ​ដោយ​សារ​ទឹក​ហូរ​ដាច់​ផ្លូវ​

10 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ រថ​យន្ត​ប្រមាណ​ជាង​១០០​គ្រឿង​បាន​កក​ស្ទះ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦​ត្រង់​ចំណុច​ស្ពាន​អូរ​រមៀត​ ក្នុង​ស្រុក​កោះ​ញែក​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ តាំង​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ទើប​អាច​ចរាចរណ៍​ទៅ​មក​បាន​។

ខេត្ត​មណ្ឌល​គិរី​ ៖ រថ​យន្ត​ប្រមាណ​ជាង​១០០​គ្រឿង​បាន​កក​ស្ទះ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៦​ត្រង់​ចំណុច​ស្ពាន​អូរ​រមៀត​ ក្នុង​ស្រុក​កោះ​ញែក​ កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ តាំង​ពី​ម៉ោង​៧​ព្រឹក​រហូត​ដល់​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ទើប​អាច​ចរាចរណ៍​ទៅ​មក​បាន​។

ភាគ​ច្រើន​រថ​យន្ត​ដែល​បាន​កក​ស្ទះ​​ទាំង​នោះ​សុទ្ធ​សឹង​ជា​ភ្ញៀវ​ទេស​ចរ​ដែល​ឆ្លង​កាត់​ពី​ខេត្ត​រត​ន​គិរី​មក​លេង​នៅ​ខេត្ត​មណ្ឌល​គិរី និង​មួយ​ចំនួន​ទៀត​ពី​មណ្ឌល​គិរី​ទៅ​លេង​រតន​គិរី​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ម្ចាស់​រថ​យន្ត​ម្នាក់​បាន​និយាយ​ថា រូប​គាត់ និង​ក្រុម​គ្រួសារ​បាន​ដើរ​លេង​ជា​ច្រើន​ខេត្ត​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​នៅ​ប៉ែក​ឦសាន​ ហើយ​នៅ​តែ​ខេត្ត​រត​ន​គិរី​មួយ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​បាន​ទៅ​ ដូច្នេះ​ហើយ​ទើប​គាត់​ត្រូវ​ជិះ​បន្ត​ពី​ខេត្ត​មណ្ឌល​គិរី​កាត់​ទៅ​ខេត្ត​រតន​គិរី​តែម្តង ព្រោះ​ឮគេ​ថា​ផ្លូវ​ដែល​ទើប​ស្ថាប​នា​ថ្មី​អាច​បើក​បរ​បាន​ហើយ តែ​នៅ​ពេល​មក​ដល់​ចំណុច​ខាង​លើ​ស្រាប់​តែ​ផ្លូវ​វាង​ស្ពាន​ដែល​ទើប​ចាក់​គ្រឹះ​ត្រូវ​ទឹក​ហូរ​ដាច់ធ្វើ​ឱ្យ​ខក​ខាន​ពេល​វេលា​អស់​មួយ​ថ្ងៃ​។

គួរ​បញ្ជាក់​ថា មេឃ​បាន​បង្អុរ​ភ្លៀង​ជា​ច្រើន​មេតាំង​ពីថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ទី​២ ម្យ៉ាង​នៅ​ខេត្ត​មណ្ឌល​គិរី​សំបូរ​ព្រៃ​ឈើ​ផង​នោះ​ ភ្លៀង​នៅ​បន្ត​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ និង​បាន​បណ្តាល​ឱ្យ​លិច​លង់​តាម​បណ្តា​ផ្លូវ​មួយ​ចំនួន​ក្នុង​ខេត្ត​។ ករណី​ខាង​លើ​តាម​ការ​ពិនិត្យ​ជាក់​ស្តែង​ឃើញ​ថា អាច​ជា​កំហុស​របស់​ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ព្រោះ​ថា ទី​តាំង​នោះ​ជា​ផ្លូវ​ទឹក​ហូរ​ដែល​មាន​មុខ​កាត់​ទទឹង​ប្រមាណ​ជាង​១០​ម៉ែត្រ​ដែល​នឹង​ត្រូវ​ចាក់​គ្រឹះ​សសរ​ស្ពាន​ ចំណែក​ផ្លូវ​វាង​ដែល​គេ​ធ្វើ​សម្រាប់​ឆ្លង​កាត់​នោះ គឺ​ពុំ​ឃើញ​មាន​​ដាក់​លូ​ឱ្យ​ទឹក​ហូរ​ទេ​។ លុះ​នៅ​ពេល​ទឹក​លិច​ហូរ​កាត់​ច្រោះ​ដី​ បើក​បរ​ឆ្លង​កាត់​លែង​កើត​ទើប​គេ​ឃើញ​មាន​គ្រឿង​ចក្រ​មក​កាយ​ដាក់​លូ​ដែក​ដែល​ត្រូវ​ចំណាយ​ពេល​អស់​ប្រមាណ​ជាង​១០​ម៉ោង​ទើប​រួច​រាល់​។

ទាក់​ទិន​បញ្ហា​នេះ កោះ​សន្តិ​ភាព​មិន​ទាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​ដែល​មាន​ភារកិច្ច​លើ​ប្រព័ន្ធ​ផ្លូវ​ថ្នល់​បាន​ទេ​៕