ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ឹម ថៃណា សម្ងំ​ច្រៀង​ក្រៅ​កញ្ចក់​ទូរទស្សន៍

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​យេរៗ​និយម​បញ្ចេញ​ភាព​សិចស៊ី និងល្បី​ឈ្មោះ​រឿង​មាន​សាច់ទ្រូង​ធំដូច​តារា​ល្បីមួយ​ចំនួន​នាង​ស៊ឹម ថៃណា ដែលបាន​បាត់មុខ​ពីកញ្ចក់​ទូរទស្សន៍​អស់ជាច្រើនខែ និងលេច​ចេញនូវព័ត៌​មានថា នាងបាន​បញ្ចប់​អាជីព​សិល្បៈ​នោះ នៅ​មិន​ទាន់ទៅ​ណាឆ្ងាយនោះ​ឡើយ ពោលគឺ​នាងនៅ​តែអែបៗ​ជាសិល្បៈ​ចម្រៀង​របស់នាង​ដូចមុន​មិនទៅ​ចោលភាព​ល្បីនោះ​ទេ។ថ្មីៗ​

រាជធានីភ្នំពេញ ៖ តារា​ចម្រៀង​យេរៗ​និយម​បញ្ចេញ​ភាព​សិចស៊ី និងល្បី​ឈ្មោះ​រឿង​មាន​សាច់ទ្រូង​ធំដូច​តារា​ល្បីមួយ​ចំនួន​នាង​ស៊ឹម ថៃណា ដែលបាន​បាត់មុខ​ពីកញ្ចក់​ទូរទស្សន៍​អស់ជាច្រើនខែ និងលេច​ចេញនូវព័ត៌​មានថា នាងបាន​បញ្ចប់​អាជីព​សិល្បៈ​នោះ នៅ​មិន​ទាន់ទៅ​ណាឆ្ងាយនោះ​ឡើយ ពោលគឺ​នាងនៅ​តែអែបៗ​ជាសិល្បៈ​ចម្រៀង​របស់នាង​ដូចមុន​មិនទៅ​ចោលភាព​ល្បីនោះ​ទេ។ថ្មីៗ​នេះ​ស៊ឹម ថៃណា ដែលគេ​ល្បីថា លាក់មុខ ព្រោះរក​ឃើញ​គូស្នេហ៍​ទ្រព្យធំ​បានច្រៀង​រាំយ៉ាង​រីករាយ​ក្នុងឱកាស​ចូលឆ្នាំខ្មែរ​នៅ​ខេត្ត​សៀមរាប ជាមួយ​ក្រុមតារា​ហង្សមាស ដោយនាង​បានអង្រួន​ឆាកយ៉ាង​កក្រើកនៅ​តំបន់ទីប្រជុំជន​ផបស្រីត​នៃក្រុង​សៀ​មរាប

មានការ​ភ្ញាក់ផ្អើលពី​សំណាក់​មហាជនដែល​កំពុងតែទៅ​ទស្សនាការ​ប្រគំតន្ត្រីថ្ងៃ​ចូលឆ្នាំនៅផ្លូវ​ផបស្រីត​នៃក្រុងសៀមរាប ក្រៅពី​មាន​វត្តមាន​តារាហង្សមាស​ល្បីៗ​ជាច្រើនប្រមូល​គ្នាឡើង​ច្រៀងបញ្ចេញ​ក្បាច់់រាំ ស្រាប់តែ​មានវត្ត​មាន​កញ្ញាស៊ឹម ថៃណា យ៉ាង​ក្រឡឺម​ចេញ​មុខនៅលើវេទិកា​ច្រៀងរាំយ៉ាង​ពីរោះ ខណៈដែលអស់​ជាច្រើន​ខែមកហើយ​នោះ នាងបាន​បោះបង់​ការឡើង​ច្រៀងយូរ​មកហើយ​នៅលើ​កញ្ចក់​ទូរទស្សន៍។ទើប​ម្នាក់ៗ​ងឿង​ឆ្ងល់ ខ្លះគិតថា​ថៃណា​ច្បាស់ជា​ចូលច្រៀង​នៅ​ហង្សមាស​ជាតារា​ថ្មីមិន​ខាន ទើប​បានជា​ស្ងាត់ៗបាន​សម្តែងជាមួយ​ក្រុមចម្រៀង​របស់តារា​ចម្រៀងហង្ស​មាស​ក្នុង​សកម្មភាព​ប្រគំតន្ត្រីបីថ្ងៃ​នៅសៀម​រាប​បែប​នេះ។

ឆ្លើយតប​ការបាត់មុខ និងឡើង​ច្រៀងជាមួយ​ក្រុមហង្សមាស​នៅខេត្តសៀមរាប តារាចម្រៀង​ស៊ឹម ថៃណា បានគូសបញ្ជាក់​ឲ្យអ្នក​យ​ក​​ព័ត៌មាន​យើងដឹង ដោយផ្ទាល់ថា នាងមិនមាន​គំរោង​ច្រៀងនៅ​ហង្សមាសនោះទេ នាង​មក​ច្រៀង​នេះ ជាលក្ខណៈ​ឯកជន ព្រោះ​ស្គាល់រាប់អាន​គ្នាជាមួយ​អ្នករៀបចំ​សិល្បៈនៅ​ហង្សមាស ទើបបាន​ជាគេ​បានផ្តល់​ឱកាស​ឲ្យនាង​បានសម្តែង​ជាមួយ​តារា​ចម្រៀង​ហង្សមាសនៅ​ថ្ងៃចូលឆ្នាំនៃខេត្តសៀមរាប ចំថ្ងៃមនុស្ស​មកមើល​​​យ៉ាង​ច្រើន​បែបនេះ ទើបមាន​ការភ្ញាក់​ផ្អើល​ខ្លះថា នាងចូល​ហង្ស​មាសទៀ​ត​ផង តារារូបនេះ​បន្តថា នាងមិន​ទាន់​បោះបង់​អាជីព​សិល្បៈ​នោះទេ ព្រោះនាង​មិនទាត់​ចោល​ភាព​ល្បីល្បាញ​ដែល​កើត​ចេញពីភាព​តស៊ូតាំងតែពីដើម​មកទទេរៗ​ចោលទៅ​ណា​ឡើយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព