ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​៣នាក់​បញ្ជូន​ទៅ​តុលាការ​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ មេសា ២០១៤ បាន​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​ ឃាត់​ខ្លួន​ជន​សង្ស័យ​៣នាក់ជា​បន្ត​បន្ទាប់​​ ខណៈ​ពួក​គេ​កំពុង​ចែ​ក​ចាយ​គ្រឿង​ញៀន​នៅ​តាម​ដង​ផ្លូវ​ក្នុង​បីសង្កាត់ គឺ​សង្កាត់​ស្ល​ក្រាម សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កម្រើក​។

លោក​វរ​សេនីយ៍​ត្រី​ អ៊ុំ សា​អាត នាយ​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់ខ្លួន​១-ឈ្មោះ​សំ វាសនា ហៅ​ហើម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទី​លំនៅ​ភុមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប​(ជា​អ្នក​ជួញ​ដូរ),​២-ឈ្មោះ​ងួន សុចិត្រ្តា​ ហៅ​ប្រុស ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់​នៅ​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក (ជួញ​ដូរ) និង​៣-ឈ្មោះ​លឹម ប៊ុន​ហ្គិច​ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ​។

ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​ដក​ហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ម្សៅ​មេតំ​ហ្វេ​តាមីន​៩កញ្ចប់​ ធំ​៣កញ្ចប់ និង​តូច​៦​កញ្ចប់​ ស្មើ​១០,៣​ក្រាម​ ទូរស័ព្ទ​ដៃ​៤​គ្រឿង​ សម្ភារ​ប្រើ​ប្រាស់ និង​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព