ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​រោង​ចក្រ​ចិន​មួយ​អ្នក​ស្លា.ប់​ឡើង​ដល់​8នាក់​

10 ឆ្នាំ មុន

អាជ្ញាធរ​មូល​ដ្ឋាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ ថា​ តុល្យការ​នៃ​ការ​ផ្ទុះ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ កន្លង​មក​នេះក្នុង​រោង​ចក្រ​គីមី​មួយ​នៃ​ខេត្ដ​ជាំង​ស៊ូ​ ភាគ​ខាង​កើត​ចិន​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៨​នាក់​ ។

សាកសព​មនុស្ស​ចុង​ក្រោយ​គេ​ត្រូវ​បាន​រក​ឃើញ​នៅ​រោង​ចក្រ​ផ្ទុះ​នោះ​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ វេលា​ម៉ោង​១៧​និង​១៤​នាទី​ធ្វើ​ឱ្យ​

អាជ្ញាធរ​មូល​ដ្ឋាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ ថា​ តុល្យការ​នៃ​ការ​ផ្ទុះ​ដែល​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា​ កន្លង​មក​នេះក្នុង​រោង​ចក្រ​គីមី​មួយ​នៃ​ខេត្ដ​ជាំង​ស៊ូ​ ភាគ​ខាង​កើត​ចិន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៨​នាក់​ ។

សាកសព​មនុស្ស​ចុង​ក្រោយ​គេ​ត្រូវ​បាន​រក​ឃើញ​នៅ​រោង​ចក្រ​ផ្ទុះ​នោះ​ កាល​ពី​ថ្ងៃ​ទី​១៩​ មេសា​ វេលា​ម៉ោង​១៧​និង​១៤​នាទី​ធ្វើ​ឱ្យ​ចំនួន​​អ្នក​ស្លាប់​ឡើងដល់​៨​នាក់ ។ ការ​ផ្ទុះ​នោះ​កើត​មាន​ក្នុង​រោង​ចក្រ​គីមី​ SHUANGMA ក្នុង​ទី​ក្រុង​ RUGAO ។​ អ្នក​របួស​៩នាក់ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ​ ។​

កសាង​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧​ រោងចក្រ​នេះ​ផលិត​ជា​ពិសេស​នូវ​ប្រេង​ដូង​ ។​ គ្រោះ​ថ្នាក់​នេះ​ពុំ​បង្ក​ការ​បំពុល​ធាតុ​អាកាស​ ឬ​ទឹក​ធ្ងន់​ធ្ងរ​ឡើយ​ រួច​ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ​ ៕​