ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជនសង្ស័យ២នាក់​​​គាស់​ទ្វារ​រោង​ចក្រ​លួច​ខោ​អាវ​អស់​ជាង២ពាន់​កាតុង គិត​ជា​ទឹក​ប្រាក់​ជាង​១៧​ម៉ឺន​ដុល្លារ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ជន​សង្ស័យ​២នាក់ក្នុង​ចំណោម​បក្ស​ពួក​៦នាក់​​ត្រូវកម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ នៅ​កន្លែង​ផ្សេង​គ្នា​ បន្ទាប់​ពី​ត្រូវ​គេសង្ស័យ​ថា ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​សកម្ម​ភាពលួច​គាស់​ទ្វារ​ឃ្លាំង​រោង​ចក្រ​យី​ហោ​ជា​វ័យ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានីភ្នំពេញ៖ ជន​សង្ស័យ​២នាក់ក្នុង​ចំណោម​បក្ស​ពួក​៦នាក់​​ត្រូវកម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​សមត្ថ​កិច្ច​មូល​ដ្ឋាន​ឃាត់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃ​ទី​១៩ មេសា ២០១៤ នៅ​កន្លែង​ផ្សេង​គ្នា​ បន្ទាប់​ពី​ត្រូវ​គេសង្ស័យ​ថា ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ធ្វើ​សកម្ម​ភាពលួច​គាស់​ទ្វារ​ឃ្លាំង​រោង​ចក្រ​យី​ហោ​ជា​វ័យ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ លួច​សម្លៀក​បំពាក់​អស់​ជាង​២​ពាន់​កាតុង​ស្មើ​នឹង​២​ម៉ឺន​៩​ពាន់​ខោ​ និង​អាវ​ សរុប​ជា​ទឹក​ប្រាក់​ជាង​១៧​ម៉ឺន​ដុល្លារ​អាមេរិក។

ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ ឈ្មោះ​ម៉ៅ កោ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​សន្តិ​សុខ​ក្រុម​ហ៊ុន CISS យាម​នៅ​រោង​ចក្រ​ខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ពពារ ឃុំ​ស្វាយ​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ម្នាក់​ទៀតឈ្មោះ​ឈិន ភារុណ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​និស្សិត​ ស្នាក់​នៅ​ភូមិ​ប៉​ប្រក​ខាង​ត្បូង​ សង្កាត់​កាកាប​ ជា​អ្នក​ទទួល​ទិញ​សម្លៀក​បំពាក់​ពី​ឈ្មោះម៉ៅ កោ​ហេង​។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​១៤ មេសា ២០១៤ ជន​សង្ស័យ​ឈ្មោះ​ម៉ៅ កោ​ហេង រួម​ទាំង​បក្ស​ពួក​បាន​ធ្វើ​សកម្ម​ភាព​លួច​គាស់​ទ្វារ​រោង​ចក្រ​ជា​វ័យ​លួច​ខោអាវ​យក​ទៅ​លក់​ឱ្យ​ជន​សង្ស័យ​ឈ្មោះ​ឈិន ភារុណ​ នៅ​ភូមិ​ប៉​ប្រក​ខាង​ត្បូង​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ មេសា ២០១៤ ទើប​ខាង​រោង​ចក្រ​ដឹង​បាត់​ខោ​អាវ​ក៏​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ក្នុង​រោង​ចក្រ​ តែកាមេរ៉ា​សុវត្ថិ​ភាព​ត្រូវ​ជន​សង្ស័យ​វាយ​កំទេច​ចោល​អស់ ដោយ​មាន​ការ​សង្ស័យ​ ខាង​រោង​ចក្រ​ក៏​បាន​ប្តឹង​សមត្ថ​កិច្ច​ ។

បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ខាង​រោង​ចក្រ​ខាង​លើ សមត្ថ​កិច្ច​ក៏​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ម៉ៅ កោ​ហេង នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៩ មេសា ២០១៤ នៅ​មុខ​ហាង​នំ​ប៉័ង​បាយ័ន​ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ប្ញស្សី​កែវ នាំ​មក​សាក​សួរ​ទើប​​ឈាន​ទៅ​ឃាត់​ខ្លួន​ឈ្មោះ​ឈិន ភារុណ​​ ម្នាក់​ទៀត​។

ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូតវត្ថុ​តាង​​កន្ត្រៃ​យក្ស​ និង​ស្មា​អាវ​មួយ​ចំនួន រួម​ទាំង​​អាវដែល​នៅ​សល់​ចំនួន​៧៥​អាវ​ដែល​ឆែក​ឆេរ​រក​ឃើញ​នៅ​ផ្ទះ​ជន​សង្ស័យ រួច​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕