ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​​នាវា​ដឹក​អ្នក​ដំណើរ​កូរ៉េ​ខាង​ត្បូង​​ ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​36​នាក់​ក្រោយ​យក​សាក​សព​មនុស្ស​៣​នាក់​ចេញ​ពី​ក្នុង​នាវា​

9 ឆ្នាំ មុន

ពួក​អ្នក​មុជ​ទឹក​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ បាន​ទាញ​យក​សាក​សព​មនុស្ស​៣​នាក់​ចេញ​ពីក្នុង​​​នាវា​ដែល​លិច​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា កន្លង​មក​​នេះ​ក្នុង​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​ជា​មួយ​មនុស្ស​ជិះ​ក្នុង​នោះ​៤៧៦​នាក់ ។​ ចំណែក​កាពី​តែន​នាវា​នោះ​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ មេសា បាន​និយាយ​ការពារ​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​យឺត​យ៉ាវ​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​នាវា

ពួក​អ្នក​មុជ​ទឹក​កាល​ពី​ថ្ងៃ​ទី​២០ មេសា​ បាន​ទាញ​យក​សាក​សព​មនុស្ស​៣​នាក់​ចេញ​ពីក្នុង​​​នាវា​ដែល​លិច​កាល​ពី​ថ្ងៃ​ទី​១៦​ មេសា កន្លង​មក​​នេះ​ក្នុង​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​ជា​មួយ​មនុស្ស​ជិះ​ក្នុង​នោះ​៤៧៦​នាក់ ។​ ចំណែក​កាពី​តែន​នាវា​នោះ​ដែល​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៩ មេសា បាន​និយាយ​ការពារ​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​យឺត​យ៉ាវ​ក្នុង​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​នាវា ។​

អ្នកទទួល​​ខុស​ត្រូវ​ម្នាក់​របស់​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ ពួក​អ្នក​​មុជ​ទឹក​បាន​វាយ​ទម្លុះ​ចូល​ក្នុង​កាប៊ីន​មួយ​របស់​ពួក​អ្នក​ដំណើរ​ ហើយ​បាន​ទាញ​យក​សាក​សព​មនុស្ស​៣​នាក់​ចេញ​ពី​ទី​នោះ ​។ សាក​សព​មនុស្ស​ទាំង​៣​នាក់​នោះ​មាន​ពាក់​អាវ​ពោង​ ដោយ​ក្នុង​ចំណោម​ពួក​គេ​មាន​បុរស​២​នាក់ ។​ បណ្តា​ក្រុម​អ្នក​​ជួយ​សង្គ្រោះ​គ្រោង​បន្ត​មុជ​ទៅ​រក​នាវា​ដែល​លិច​​នេះ​ទៀត ។​

តុល្យ​ការ​ផ្លូវការ​​នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​នេះ​ បច្ចុប្បន្នឡើង​ដល់​៣៦​នាក់​ ចំណែក​មនុស្ស​២៦៦​នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន​ ។​
កាពីតែន​នាវា​លោក​ LEE JOON SEOK និង​សមា​ជិក​ក្រុម​នាវិក​២​នាក់​នៃ​នាវា​ឈ្មោះ​ SEWOL នេះ​​ត្រូវ​ចាប់​ខ្លួន​ ហើយ​ត្រូវ​សួរ​ចម្លើយ​ពី​បទ​ចោទប្រកាន់​រឿងធ្វេស​ប្រហែស​ និង​រឿងគ្មានរៀបចំ​សន្តិ​សុខ​សម្រាប់​ពួក​អ្នក​ដំណើរ​ ដែល​ជា​ការ​រំលោភ​បំពាន​ដល់​ច្បាប់​សមុទ្រ ។​ ​កាពីតែន​នាវា​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ថា​ បាន​ចាក​ចេញ​ពីនាវា​​ពេល​នាវា​កំពុង​លិច​កាល​ពី​ព្រឹក​ថ្ងៃទី​១៦ មេសា​ ក្នុង​ដែន​ទឹក​នៃ​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​របស់​កូរ៉េខាង​ត្បូង​ ខណៈ​មនុស្ស​ជា​ច្រើន​រយ​នាក់​ភាគ​ច្រើន​ជា​សិស្ស​សាលា​ដែល​ធ្វើ​ដំណើរ​សិក្សាស្ថិត​ក្នុង​នាវា ។​

មាន​អ្នក​មុជ​ទឹក​ដល់​ទៅ​ប្រមាណ​ជា​៥០០​នាក់​ឯ​ណោះ​ដែល​ធ្វើ​ការ​នៅ​កន្លែង​គ្រោះ​ថ្នាក់​​លិច​នាវា​ ដែល​ពួក​គេ​ភាគ​ច្រើនជាអ្នក​ស្ម័គ្រ​ចិត្ត​ស៊ី​វិល ។​ កាពីតែន​នាវា​ និង​សមា​ជិក​ក្រុម​នាវិក​២​នាក់​ទៀត​ដែល​ចាប់​ខ្លួន​ត្រូវបាន​​ថត​ដោយ​កាមេរ៉ា​ទូរទស្សន៍​​នៅ​ឯ​ប៉ុស្តិ៍​ប៉ូលិស​កោះ​ជីន​ដូ ។​ កាពីតែន​នាវា​នេះ​បាន​ខិត​ខំ​ពន្យល់​ហេតុ​ផល​នៃ ការ​ចាក​ចេញ​របស់​ខ្លួន​ពី​នាវា និង​ការ​មិន​បាន​ប្រញាប់​ប្រញាល់​ជម្លៀស​មនុស្ស​ចេញ​ពេល​នាវា​កំពុង​លិច ។​

យោង​តាម​សាក្សី​ទាំងឡាយ​ជា​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ថា មនុស្ស​ទាំង​៤៧៦​នាក់​ជិះ​ក្នុង​នាវា​នោះ​បាន​ទទួល​បញ្ជា​ឱ្យ​នៅ​ស្ងៀម​នៅ​នឹង​កៅអី​អង្គុយ​អស់​រយៈ​ពេល​ដល់​ទៅ​ជាង​៤០​នាទី។​ ពេល​នាវា​ចាប់​ផ្អៀង​លិច វា​យឺត​ពេល​ទៅ​ហើយ​ ខណៈ​ពួក​អ្នក​ដំណើរនាំគ្នា​​​រត់​ប្រសាច​ ហើយ​ទឹក​ចាប់​ផ្តើម​ហូរ​ចូល​នាវា ។​

កាពីតែន​នាវា​លើក​ហេតុ​ផល​ថា រយៈ​ពេល​៤០​នាទី​ក្រោយ​នាវា​រក​កល​លិច​ ពុំ​មាន​នាវា​សង្គ្រោះ​ណា​មក​ដល់​ឡើយ​ រួច​ក៏​ពុំ​មាន​នាវា​​នេសាទ ឬ​នាវា​ឯទៀតៗ​នៅ​ក្បែរ​ដើម្បី​អាច​ជួយ​សង្គ្រោះ​ដែរ ។​ ទឹក​សមុទ្រ​ពេល​នោះ​កញ្ជ្រោក​ខ្លាំង​ណាស់ ហើយ​ត្រជាក់​ខ្លាំង​ទៀត​ផង ។​ ខ្ញុំ​យល់​ថា​ បណ្តា​អ្នក​ដំណើរ​អាច​​ត្រូវ​ទឹក​រលក​បោក​នាំ​ខ្លួន​ទៅ​បាត់​បើ​លោត​ចូល​ក្នុង​ទឹក ហើយ​នឹង​មាន​ការ​​លំបាក​ បើ​ជម្លៀស​មនុស្ស​ចេញ​ក្នុង​ពេល​រញ៉េ​រញ៉ៃ ។​

ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​១៦​ មេសាមក​ គេ​ពុំ​រក​ឃើញ​មនុស្ស​ណា​ម្នាក់​ដែល​នៅ​រស់​រាន​មាន​ជីវិត​ទៀត​ទេ ។​ អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទាំង​១៧៤​នាក់​ត្រូវ​ស្រង់​ចេញ​ពី​ទឹក​យ៉ាង​រហ័ស​ក្រោយ​នាវា​លិច​ ៕​