ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ប៉ូលិស​អនាម័យ​បោសសំអា​តសំរាមជុំវិញផ្សារ​សិរីសោភណ័‏​

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​សមត្ថកិច្ច​ ប្រមាណ​៣០០​នាក់​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ​​កាល​ពី​រសៀល​ថ្ងៃ ទី​១៨​មេសា ២០១៤ បាន​នាំ​គ្នា​ចុះ​ប្រ​តិបត្តការ​​បោស​សំអាត​សំរាម​នៅ​ជុំ​វិញ ផ្សារ​សិរី​សោ​ភ័ណ ស្ថិតនៅ​ក្នុង​ភូមិអូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិ​រី​សោ​ភ័ណ ។

លោក​ឧត្តម​សេនីយ៍​ត្រី ខេង​ ស៊ុម​បាន​មាន​ប្រ​សាសន៏​ឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ក្រុម​អា​ជីវករផ្សារ​សិរី​សោ​ភ័ណ​​ធ្វើ​កូដកម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥​ និង​បាន​លើក​គ្នា សុំឱ្យ​លោក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ជួយ​ដោះ​ស្រាយ​នូវ​លក្ខ័ណ​ពី​រចំណុច​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​មេសា កន្លង​ទៅ ។

លោក​ស្នង​ការ​បាន​បន្ត​ថា​បន្ទាប់​ពី​ក្រុម​អាជី​វករ​បាន​បំបែក​ក្រុម​មក​ នៅ​តាម​ដង​ផ្លូវ​សាធារណះ​មួយ​ចំនួន​ និង​នៅ​បរិ​វេណ​ជុំ​វិញ​ផ្សារ​សិរី​សោ​ភ័ណ​ទាំង​មូល​ផង​នោះ គឺ​ពោ​ពេញ​ទៅ​ដោយ​កាក​សំ​ណល់​សំរាម​រាយ​ប៉ាយ​ពេញ​ដង​ផ្លូវ ។ដូច្នោះ​ហើយ​បាន​ជា​លោក​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​៣០០​នាក់​ចុះ​ប្រ​តិបត្ត​ការ​បោស​សំអាត​សំរាម​ទាំង​នោះ​ចេញ ព្រម​ទាំង​យក​រថយន្ត​បាញ់ទឹក​០៣​គ្រឿង​ទៅ​ជួយ​បាញ់​នៅ​លើ​ដង​ផ្លូវ​សារធារណះ​ឱ្យ​បាន​ស្អាត​ឡើង​វិញ ក្នុង​គោល​បំណង​ជួយ​ថែរក្សា​បរិស្ថាន​និង​ដើម្បី​សុខភាព​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ផង​ដែរ ។

ម្យ៉ាង​ទៀត​លោក​ ឧត្តម​សេនីយ៍ស្នង​ការ​ការ​បន្ត​ថា ការ​បោស​សំអាត​អនា​ម័យ​តាម​ដង​ផ្លូវ​គឺ​ក្នុង​គោល​បំណង​ ទី​ក្រុង​ស្អាត សេវ៉ា​ល្អ ឱ្យ​សម​ស្រប​ទៅ​និង​យុទ្ធសាស្រ្ត​ របស់​ប្រ​មុខ​ថ្នាក់​ដឹក​នាំ សម្រាប់​ទៅ​ថ្ងៃ​អនាគត ។