ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ចំណាកស្រុក​ប្រុសស្រី​នាំ គ្នាស​ម្រុកចេញ​ទៅរកការ​ងារ ធ្វើនៅ​ក្នុងប្រទេស​ថៃក្រោយ​ រដូវបុណ្យ​ចូលឆ្នាំ​ខ្មែរ‏

10 ឆ្នាំ មុន

ក្រុង​ប៉ោយប៉ែត ៖ ជា​ទម្លាប់​ក្រុម​ពល​ករ​ខ្មែរ​ចំណាក​ស្រុក​ ​មុន​រដូវ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ជាតិខ្មែរ​គឺ​នាំ​គ្នាំ​សម្រុក​ចូល​មក​ស្រុក​កំណើត​​ហើយ​បន្ទាប់​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ជាតិ​បាន​បញ្ចប់ គេ​សង្កេត​ឃើញ ក្រុម​ពល​ករ​ចំណាក​ស្រុក​មាន​ស្រី​មាន​ប្រុស ​ដោយ​ភ្ជាប់​មក​ជា​មួយ​កា​បូប​​ ខោ​អាវ​ រយីង​រយោង ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​រាប់​រយ​នាក់​ បាន​នាំ​គ្នា​ជិះ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ក្រុង​មក​ពី

ក្រុង​ប៉ោយប៉ែត ៖ ជា​ទម្លាប់​ក្រុម​ពល​ករ​ខ្មែរ​ចំណាក​ស្រុក​ ​មុន​រដូវ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ជាតិខ្មែរ​គឺ​នាំ​គ្នា​សម្រុក​ចូល​មក​ស្រុក​កំណើត​​ហើយ​បន្ទាប់​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រ​ពៃ​ណី​ជាតិ​បាន​បញ្ចប់ គេ​សង្កេត​ឃើញ ក្រុម​ពល​ករ​ចំណាក​ស្រុក​មាន​ស្រី​មាន​ប្រុស ​ដោយ​ភ្ជាប់​មក​ជា​មួយ​កា​បូប​​ ខោ​អាវ​ រយីង​រយោង ក្នុង​មួយ​ថ្ងៃ​ៗ​​មាន​រាប់​រយ​នាក់​ បាន​នាំ​គ្នា​ជិះ​រថយន្ត​តាក់ស៊ី និង​រថយន្ត​ក្រុង​មក​ពី​បណ្តា​ខេត្ត​ផ្សេងៗឆ្ពោះ ចូល​មក​ទឹក​ដី ជាយ​ដែន កម្ពុជា-ថៃ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ដើម្បី​សម្រាក និង​ត្រៀម​​ឆ្លង​ដែន​ទៅ​ទឹក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត និង​លួច​ឆ្លង​ដែន​ខុស​ច្បាប់​តាម​ច្រក​របៀង​ខុស​ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ​ក្នុង​គោល​បំណង​ចេញ​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ទី​នោះ ដើម្បី​រក​ប្រាក់​​ចិញ្ចិម​ក្រពះ​របស់​គេផងដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​តំបន់​ជាយ​ដែនកម្ពុជា-ថៃ​ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យនេះ​គឺ​គេ​សង្កេត​ឃើ​ញ​ក្រុម​ពល​ករ​ ​មាន​ស្រី​មាន​ប្រុស​ ធ្វើ​ចំណាកស្រុក​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ថៃ​ ជា​ទម្លាប់​ទៅ​ហើយ ។

តាម​ប្រ​ភព​ពី​ពល​កលករ​ចំណាក​ស្រុក​ទាំងនោះ​បាន​ឱ្យ​ដឹង​ថា ការ​ចេញ​ឆ្លង​ដែន​ទៅ​រក​ការ​ការ​ធ្វើ​នៅ​ប្រ​ទេស​ថៃ​ជា​ទម្លាប់​នោះ​គឺ​មានបី​ប្រ​ភេទ ៖ ទី១.ឆ្លង​តាម​ច្រក​ត្រង់​​តាម​រយះ​​​ក្រុម​ហ៊ុន​នាំ​ពល​ករ​ទៅ​រក​ការ​ធ្វើ​នៅ​ប្រ​ទេស​ថៃ​ស្រប​ច្បាប់។ ទី២.លួច​ឆ្លង​តាម​ច្រក​របៀងដោយ​ពឹង​ផ្អែក​ទៅ​លើ​មេ​ខ្យល់​ជា​អ្នក​នាំ​ផ្លូវ និង​នាំ​ទៅ​រក​ការ​ងារ​ធ្វើ ​។ហើយ​ក្រុម​ពលករ​ទាំង​នោះ​បាន​ប្រាប់​ថា​ប់ើ​ទៅ​តាម​រយះ​មេ​ខ្យល់​គឺ​ចំណាយ​​ឱ្យ​មេខ្យល់​ក្នុង​ម្នាក់ ២៥០០​បាត​ទៅ​៣០០០​បាត​ប្រាក់​ថៃជាថ្នូរ​ទើបការ​ឆ្លង​ដែនទៅ​ធ្វើការ​នៅ​ទី​នោះ​បាន​យ៉ាង​រលូន ។ ចំណែក​ទី៣.មាន​ក្រុម​ពលករ​ខ្លះ​ចេញ​ទៅ​រក​ការ​ការ​ធ្វើ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ពួក​គាត់​បញ្ចាក់ថា​ការ​ធ្វើ​ដំណើរ​តាម​ប្រ​ភេទ​ទី​បី​នេះ​មាន​តិច​តួច​បំផុត ។

ព័ត៌មានលម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិភាព