ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បែកផ្សែង​ក្នុងគ្រួសារ​ប្រពន្ធព្រួត​គ្នាវាយ​ប្តីបែក​ក្បាល

9 ឆ្នាំ មុន

ខេត្ត​​ឧត្តរ​មាន​ជ័យ ​​៖ រឿងរ៉ាវនៅ​ក្នុង​គ្រួសារមួយ​បានកើត​ឡើង​មាន​ជម្លោះ​គ្នា​យ៉ាងបែក​ផ្សែង​ឈាន​ទៅដល់់​ប្រើ​អំពើ​ហិ​ង្សា ប្រពន្ធ​​​និងបង​​ប្អូន​ ​រួម​ទាំង​ម្តាយ​​​ក្មេក​​​ព្រួត​គ្នា​​វាយទៅ​លើបុរស​ជាប្តីជា​ច្រើន​ដំបង​រហូត​ទៅដល់់​បែកក្បាល​​ថែមទាំង​បណ្តេញ​​ចេញ​​ពីផ្ទះ​។

ខេត្ត​​ឧត្តរ​មាន​ជ័យ ​​៖ រឿងរ៉ាវនៅ​ក្នុង​គ្រួសារមួយ​បានកើត​ឡើង​មាន​ជម្លោះ​គ្នា​យ៉ាងបែក​ផ្សែង​ឈាន​ទៅដល់់​ប្រើ​អំពើ​ហិ​ង្សា ប្រពន្ធ​​​និងបង​​ប្អូន​ ​រួម​ទាំង​ម្តាយ​​​ក្មេក​​​ព្រួត​គ្នា​​វាយទៅ​លើបុរស​ជាប្តីជា​ច្រើន​ដំបង​រហូត​ទៅដល់់​បែកក្បាល​​ថែមទាំង​បណ្តេញ​​ចេញ​​ពីផ្ទះ​។

ហេតុ​ការណ៍​នេះបាន​កើត​ឡើង​នៅ​ក្នុង​ ភូមិគោក​រំដួល ហៅ​ភូមិ​ដីថ្មី​ ​សង្កាត់់​សំរោង​ ​ក្រុង​សំរោង​ ​កាល​ពីវេលា​ម៉ោង​២រសៀល​ថ្ងៃ​​ទី​១៨​​ ​មេសា​២០១៤​ ​។បុរស​ជាប្តី​ដែល​រង​គ្រោះ​ឈ្មោះ​អ៊ឹម​ អាន​ ​អាយុ​ ៣៤ឆ្នាំ ​បាន​រៀប​រាប់់ថា​ខ្លួន​មាន​ស្រុក​កំណើត​​ភូមិ​ត្រ​ពាំង​កក់់​​ ឃុំលាយ​បូរ​ ស្រុក​ត្រាំកក់់​ ខេត្តតា​កែវ​ ​បាន​ចាក​ចេញ​ពីស្រុក​កំណើត​​ទៅរកការ​ងារ​នៅប្រទេស​ថៃ​​ហើយ​បាន​ជួប​​និង​នាង​​ឈ្មោះ​​សល ​ សា​គង់់​​ ​អាយុ​២២​ឆ្នាំ​ ​នាង​បាននាំ​ខ្លួនចាក​ចេញ​ពីប្រទេស​ថៃវិញ​​ឲ្យមករៀប​ការ​នៅឯ​ស្រុក​កំណើត​​ខាង​ប្រពន្ធ​​នៅ​​ថ្ងៃ​ទី១២​​ មករា ​២០១៤​ ​ដោយ​ឪពុក​ម្តាយខាង​ស្រី​តម្រូវ​លុយចំនួន​៣ម៉ឹនបាត​ស្មើរលុយ​ខ្មែរជិត​៤លាន​រៀល​។

បុរស​ជាប្តី​បញ្ចាក់់​ថាបន្ទាប់់​ពីបានរៀប​ការដោយ​ស្របច្បាប់់​រួចមក​​ ​ខ្លួនបាន​រស់់នៅ​ជាមួយគ្នា​នោះ​បាន​រួមរក័​ចំនួន​​៤ទៅ​​៥​ដង​ប៉ុណ្ណោះ​ស្រាប់់​តែ​ឪពុក​ ​ឈ្មោះ​ឈឹម ​សល ​អាយុ៣៧​ឆ្នាំ ​ត្រូវជា​ឪពុក​ចុងប្រពន្ធ​នឹងម្តាយ​ឈ្មោះ ​លាម ​ គី​អាយុ​៣២ឆ្នាំ​​បាន​រារាំង​​ឲ្យ​កូនរបស់់​ខ្លួនឲ្យ​ដេក​ចាក់់​សោ​បន្ទប់់​​ហើយ​និយាយ​បង្ខំ​ឲ្យខ្លួន​ទៅឯ​ស្រុក​កំណើត​​លក់់ដីកេរ​មរត​យក​លុយ​មក​ទើប​ចូល​ដេក​និង​ប្រពន្ធ​ខ្លួន​បាន​ ចំណែក​ខ្លួនពុំ​ព្រម​ធ្វើតាម​គោល​បំណង​ទើប​កើត​មាន​ជម្លោះ​ជាញឹក​ញាប់់នៅ​ក្នុងក្រុម​គ្រួសារ​បែបនេះ​។

ជាក់់ស្តែង​នៅវេលាម៉ោង​២រសៀល​ថ្ងៃទី ​​១៨មេសា ​២០១៤ ​ប្រពន្ធ​បងប្អូន​ឪពុកម្តាយ​​ខាង​ស្រី​បានជេ​ប្រមាថ​​មាកងាយ​ដល់់​​ខ្លួន​​និង​ប្រដេញ​ឲ្យចាក​ចេញ​ពីផ្ទះ​ថែមទាំង​ប្រមូល​សំលៀក​បំពាក់់​នឹងសម្ភារៈ ​​របស់់​ខ្លួន​បោះ​ចេញ​ពីផ្ទះ​​ថែមទាំង​ព្រួតគ្នា​វាយ​រហូត​​បែក​ក្បាល​ហូរឈាម​ដេចំនួន៣ថ្នេ​ហើយខ្លួន​បាន​ប្រមូល​សម្ភារៈ​ចុះមកសុំ​ផ្ទះអ្នកជិត​ខាងសំរាក​សិនបើមាន​លុយ​ទើប​វឹល​ទៅឯ​ស្រុក​កំណើត​​វិញ។ដោយឡែក​អ្នកភូមិ​បាននាំ​គ្នានិយាយ​ត្អូញ​ត្អែរ​ អាណិត​អាសូដល់់​បុរសជា​ប្តីឲ្យ​កោះសន្តិភាព​ដឹងថា​បុរស​រូប​នេះ​តាំង​ពីបាន​រៀប​ចំអាពាហ៍ពិពាហ៍​រួចមកខាង​ក្រុមគ្រួសា​រខាងស្រី​តែងតែ​ធ្វើបាប​ជេប្រមាថ​មាកងាយ​សូម្បី​តែកន្លែង​ដេក​បាយ​ទឹក​ដូចជាមនុស្ស​អនាថា​គ្មានផ្ទះ​សម្បែង​ជួនកាល​អ្នកជិត​ខាងឲ្យបាយ​ទឹកហូប​ម្តងម្កាល​​គ្រាន់់តែ​កំដរជីវិត​ប៉ុណ្ណោះ​។

សូម​បញ្ចាក់់ថា​ទាក់់ទិន​ហេតុការណ៍នេះ​កោះសន្តិភាព​ពុំអាចសុំការ​បំភ្លឺខាង​ប្រពន្ធបាន​ទេ​។ ចំណែក​លោកមេភូមិ​​គោក​រំដួល​បាន​ឲ្យ​ដឹង​ថាជម្លោះ​ក្នុងគ្រួសារ​ឈាន​ដល់់​ប្រើអំពើ​ហិង្សា​នេះលោក​បានរាយការណ៍​ដល់់សមត្តកិច្ច​​ហើយមិន​ទាន់់ដឹង​ថា​​សមត្តកិច្ច​ប៉ូលីសប៉ុស្គិ៍​រដ្ឋបាល​សង្កាត់​ សំរោងធ្វើកា​រដោះស្រាយ​បែបណា​នៅឡើយទេ។