ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​រោងស្តង់​លក់ឈើ​ ផ្អើលអាជីក​រនិងមនុស្សរាប់​សិបនាក់ជួយ​ពន្លត់ទាន់​ពេលវេលា​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​មានការ​ភ្ញាក់ផ្អើល​មួយ បណ្តាល​អោយមនុស្ស​រាប់សិបនាក់​រត់ជាន់​ជើងគ្នា​ជួយពន្លត់​អគ្គិភ័យ​​ កំពុងបាន​ឆាប​ឆេះ រោងស្តង់​លក់​ឈើ មួយ​កន្លែង​នៅម្តុំមុខ​អ្នកតា​ចិន ស្ថិត​ក្នុង ភូមិផ្សារ​ឆ្នាំងសង្កាត់ផ្សា​រឆ្នាំង​ ក្រុងកំពង់ឆ្នាំង​កាល​ពីវេលា​ម៉ោង ​០៤និង​ ១៥នាទី​ល្ងាចថ្ងៃ​ទី ១៩ខែ​មេសា ​។ ទោះយ៉ាង​ណាពុំមាន​នរណារង​គ្រោះ​ក្នុងហេតុការណ៏​នោះទេ ហើយ​រថយន្ត​

ខេត្ត​កំពង់​ឆ្នាំង ៖ ​មានការ​ភ្ញាក់ផ្អើល​មួយ បណ្តាល​អោយមនុស្ស​រាប់សិបនាក់​រត់ជាន់​ជើងគ្នា​ជួយពន្លត់​អគ្គិភ័យ​​ កំពុងបាន​ឆាប​ឆេះ រោងស្តង់​លក់​ឈើ មួយ​កន្លែង​នៅម្តុំមុខ​អ្នកតា​ចិន ស្ថិត​ក្នុង ភូមិផ្សារ​ឆ្នាំងសង្កាត់ផ្សា​រឆ្នាំង​ ក្រុងកំពង់ឆ្នាំង​កាល​ពីវេលា​ម៉ោង ​០៤និង​ ១៥នាទី​ល្ងាចថ្ងៃ​ទី ១៩ខែ​មេសា ​។ ទោះយ៉ាង​ណាពុំមាន​នរណារង​គ្រោះ​ក្នុងហេតុការណ៏​នោះទេ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ស្នងការនគរបាលខេត្ត​ចំនួន២គ្រឿង​ដែលបានចេញ​អន្តរាគមន៏​ទៅដល់កន្លែង​កើតហេតុ​នោះ ក៏មិនបាន​​បាញ់​​​ទឹកជួយពន្លត់​ដែរ ព្រោះ​ប្រជាពលរដ្ឋបា​នសហការណ៏​គ្នាពន្លត់​និងគ្រប់គ្រង​សភាពការណ៏​បាន ​។

មន្ត្រីនគរបាល​មូលដ្ឋាន​បាននិយាយ​អោយ​ដឹងថា ម្ចាស់​ស្តង់លក់​ឈើដែលបានឆាប​ឆេះដោយអគ្គិភ័យ​នោះ មានឈ្មោះ​ ភាព ភេទ​ស្រី​ ។ ពុំមាននរណាបាន​ដឹងពីមូលហេតុ​ដែល​បណ្តាល​​អោយមានអគ្គិ​ភ័យនោះ​ឡើយ​​តែបាន​សង្ស័យថា​បណ្តាល​មកពី​​មាន​ក្មេង​លេង​ភ្លើង ព្រោះ​ពេលកើត​ហេតុនោះ​ម្ចាស់ស្តង់​ឈើមិនបាន​នៅក្នុងរោង​នោះ​ទេ​ ហើយ​អ្នកលក់​​ឈើមាន​​ស្តង់​​នៅ​​ជាប់​​​ៗ​គ្នានោះ​​ក៏មិននៅ​ដែរ​មានតែ​ក្មេង​ៗចាំ​រោង​​តែ​ប៉ុណ្ណោះ​ ​ហើយក៏​ស្រាប់​តែ​មានអគ្គិ​ភ័យឆាប​ឆេះ​ស្លឹក​កណ្តប​​ដែលគេ​​ចងជា​​បាច់​​ដាក់​បញ្ឈរ​លក់​ក្នុងស្តង់​​ជាមួយ​​ឈើនោះ​ ​ហើយបាន​​រាលដាល​ដល់​ដំបូល​រោង​ឡើង​​សន្ឋោស​ន្ឋៅ​តែម្តង​ ។

ភ្លាមៗនោះ​​ ទាំង​​ម្ចាស់​​ស្តង់​​ឈើ​ ទាំងអ្នកល​ក់​ឈើនៅ​ជិ​តគ្នា​ រួមទាំ​ង​ប្រជាពលរដ្ឋ​​និងកម្មករ​​ផងបាននាំ​គ្នាដង​​ទឹក​ពន្លត់​យ៉ាង​​ស្រុះ​គ្នា​ ​ព្រមជា​​មួយ​​គ្នានោះ​​រថយន្ត​ពន្លត់​អគ្គិ​ភ័យរបស់​ស្នងការនគរ​បាល​ខេត្តចំនួន២​​គ្រឿងបាន​ចេញ​ទៅអន្តរាគមន៏​ដែរ​ដល់​កន្លែង​កើត​ហេតុ​ដែរ ​តែ​រយៈ​​ពេលឆាប​ឆេះ​ប្រហែល​​១៥នាទី​ប្រជាពលរដ្ឋ​បា​ន​ពន្លត់​ភ្លើង​និងគ្រប់​គ្រង​សភាពការណ៏​​បាន​ និង​មិន​បាន​ឆេះ​រាល​​ដាល់​​​ទៅរោង​​ឈើអ្នកដទៃ​​ទៀត​​ឡើយ​ ​។

មន្ត្រីដដែលបាន​បន្តរថា បើសិន​ជាប្រជាពលរដ្ឋ​មិនបានពន្លត់ទាន់​ពេលវេលាទេ​នោះ ​ទំហំនៃការខូច​ខាតគឺធំ​ធេង​គ្រាន់​បើ​ ព្រោះស្តង់​ឈើនិមួយៗ​ដែលលក់​ជាប់គ្នាមាន​សុទ្ឋតែឈើ​ពេញៗ​ស្តង់​។