ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងលក់ម្ហូបអាហារសមុទ្រនៅឆ្នេរ​អូរ​ឈើទាល​លេខ ៩៩១​ បានលក់ដូរក្នុង​តំលៃខ្ពស់​‏ និង​បង្ហូរ​​ទឹកស្អុយចេញ​​​ពីបង្គន់​​​ទំលាក់​ចូល​​ទៅ​ក្នុង​សមុទ្រ

9 ឆ្នាំ មុន

ខេត្ត​​ព្រះ​​សី​ហនុ​ ៖ នៅ​ថ្ងៃ​បញ្ចប់​នៃពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ បាន​កន្លងផុត​ទៅនា​ពេលថ្មីៗ​នេះ ​ ក៏ប៉ុន្តែ​ ដោយ​យោង​​ទៅ​​តាម​​ចុង​សប្តាហ៍​ ភ្ញៀវទេសចរណ៍​​ជាតិ ​ អន្តរជាតិ​នៅ​តែបន្ត​មកកំសាន្ត​នៅខេត្តព្រះ​សីហនុ ​ជាច្រើន​សន្ធឹកសន្ធាប់​ដដែល​។

ហើយ​អ្វីដែលគួរ​អោយសោក​ស្តាយនោះ​ត្រង់ថា​ពួកគាត់​បានមើល​ឃើញ​ជាក់​ស្តែង​ និង ​បានធ្វើការ​រិះគន់​ទៅ​លើ​ហាង​លក់​​ម្ហូប​

ខេត្ត​​ព្រះ​​សី​ហនុ​ ៖ នៅ​ថ្ងៃ​បញ្ចប់​នៃពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ បាន​កន្លងផុត​ទៅនា​ពេលថ្មីៗ​នេះ ​ ក៏ប៉ុន្តែ​ ដោយ​យោង​​ទៅ​​តាម​​ចុង​សប្តាហ៍​ ភ្ញៀវទេសចរណ៍​​ជាតិ ​ អន្តរជាតិ​នៅ​តែបន្ត​មកកំសាន្ត​នៅខេត្តព្រះ​សីហនុ ​ជាច្រើន​សន្ធឹកសន្ធាប់​ដដែល​។

ហើយ​អ្វីដែលគួរ​អោយសោក​ស្តាយនោះ​ត្រង់ថា​ពួកគាត់​បានមើល​ឃើញ​ជាក់​ស្តែង​ និង ​បានធ្វើការ​រិះគន់​ទៅ​លើ​ហាង​លក់​​ម្ហូប​អាហារ​សមុទ្រ​នៅឆ្នេរ​អូរឈើ​ទាលលេខ​ ៩៩១​ បានលក់ដូរ​ក្នុងតំលៃខ្ពស់​ដែលធ្វើអោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​មិន​អាច​ទទួល​យក​បាន​​ សូម្បី​តែតុអង្គុយ​ដែលមាន​កៅអី​ត្រឹមតែ ​៤ ប៉ុណ្ណោះ​ ម្ចាស់ហាង​ខាងលើ​គិតជាតំ​លៃ ​១០ដុល្លារ​​សហ​រដ្ឋ​អា​មេរិក​ មិនតែ​ប៉ុណ្ណោះ​តូបខាងលើ​នេះ ​ បានបង្ហូរ​ទឹកស្អុយចេញ​​ពីបង្គន់​​ទំលាក់ចូល​​ទៅក្នុងសមុទ្រ​ដែល​ភ្ញៀវ​​ទេសចរ​ណ៍​ជាតិ អន្តរជាតិ​ កំពុង​តែបាន​នាំគ្នាមុជ​លេងដោយ​ពុំដឹងខ្លួន​ថែមទៀត​ផង​។

កត្តាទាំង​នេះ ​បានបញ្ជាក់​អោយ​ឃើញ​ថា​អាជ្ញា​ធ​រ​ក្រុង-ខេត្ត​ព្រះសីហនុ ​ រួមទាំងស្ថាប័ន​ពាក់ព័ន្ធ​អសមត្ថភាព​​ដោយសារ​តែ​មាន​​មន្ត្រីកង​រាជអាវុធហត្ថ​ខេត្តព្រះសីហនុ​ម្នាក់​ឈ្មោះ​ស្រេង ​ ជាអ្នកកាង​នៅទី​នោះ ​។ 

ព័ត៌មានលម្អិតនិង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំពរ័​កាសែត​កោះ​សន្តិភាព​