ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ផឹក​ស៊ី​វិញបើ​​កឆ្នាំងអត់​មាន​បាយ​វាយ​ប្រពន្ធ​ឡើង​​​សន្លប់​ប៉ូលិ​សឃាត់​ខ្លួន​​

10 ឆ្នាំ មុន

​ខេត្ត​ពោធិ៍​សាត់​ ៖​ ប្ដី​កំណាច​ម្នាក់​ពេល​ត្រឡប់​មកពី​ផឹក​ស៊ីវិញ​​​ បើក​ឆ្នាំង​បាយ​អត់​មាន​បាយ​ក៍កើត​ក្ដីខឹង​សម្បារ​វាយ​ប្រពន្ធ​រហូត​ដល់​សន្លប់​រួច​ហើយ​​បើក​ឡាន​ចេញ​ទៅណា​បាត់ពីរ​​បីថ្ងៃ ​លុះពេ​លត្រឡប់​ចូលផ្ទះ​វិញ​ប្រពន្ធ​ប្ដឹងស​មត្ថកិច្ច​ឲ្យ​ឃាត់ខ្លួនតែ​ម្ដង។​

​ខេត្ត​ពោធិ៍​សាត់​ ៖​ ប្ដី​កំណាច​ម្នាក់​ពេល​ត្រឡប់​មកពី​ផឹក​ស៊ីវិញ​​​ បើក​ឆ្នាំង​បាយ​អត់​មាន​បាយ​ក៍កើត​ក្ដីខឹង​សម្បារ​វាយ​ប្រពន្ធ​រហូត​ដល់​សន្លប់​រួច​ហើយ​​បើក​ឡាន​ចេញ​ទៅណា​បាត់ពីរ​​បីថ្ងៃ ​លុះពេ​លត្រឡប់​ចូលផ្ទះ​វិញ​ប្រពន្ធ​ប្ដឹងស​មត្ថកិច្ច​ឲ្យ​ឃាត់ខ្លួនតែ​ម្ដង។​

ករណី​អំពើហិង្សា​ក្នុង​គ្រួសា​រនេះបា​ន​​កើត​ឡើង​​កាលពីថ្ងៃទី១៤ ​​​មេសា​វេលា​ម៉ោង​៧យប់ ចំ​ថ្ងៃ​បុណ្យចូ​លឆ្នាំទីមួ​យនៅភូមិ​ស្ទឹងថ្មី​ ​ឃុំប្រ​មោយ​ ​​ស្រុក​វាលវែង​។​ ​​លោក ​​ធា​ង ​ឡេង​ ​​អធិ​ការ​នគរបា​លស្រុក​វាល​វែង​ឲ្យដឹ​ងថា​ ​​ជន​សង្ស័យ​ដែលឃា​ត់ខ្លួន​នេះឈ្មោះ​ភី ​​​ឈុន​លី​​ ​​អាយុ​២៥ឆ្នាំ រ​ស់​នៅភូមិឃុំកើត​ហេតុខា​ងលើមាន​មុខរបរ​ជាអ្នករ​ត់តាក់​ស៊ី​(វាលវែ​ង-​ពោធិ៍​សាត់)។​

តាម​ការរៀបរាប់រ​បស់ស្ត្រីជា​ប្រពន្ធ​ឈ្មោះពៅ ​​សាលួន​ ​ឲ្យ​ដឹងថា​ ប្ដី​របស់​នាងកាច​សាហាវណា​ស់​តាំងពី​បានគ្នា​ជាប្ដីប្រពន្ធម​កមិនដែល​​មានសុ​ភមង្គល​ទេ ពេល​ស្រ​វឹងស្រា​​​ម្ដងៗ​បង្កតែរឿងវា​យទាត់​ធាក់​​ឈ្លោះប្រកែក​គ្នារា​ល់លើក​។​​ជាក់​ស្ដែង​នៅ​យប់ចូ​លឆ្នាំ​ថ្ងៃដំបូងនោះ​ពេ​​លត្រឡប់មកពី​ផឹកស៊ីវិញគាត់​បានរក​រឿងវា​យទា​ត់ធា​ក់​ ​បោច​សក់ ​និងទះ​កំផ្លៀង​នាង​រហូត​ដល់ស​ន្លប់​។ ដោយ​ទ្រាំ​លែងបាន​ និង​​​បន្ទាប់​​ពី​ដឹង​ថាគាត់​​ជក់ថ្នាំ​ញៀន​ទៀតនោះ​នាង​ក៍ប្ដឹងស​មត្ថកិច្ចឲ្យ​ឃាត់ខ្លួន​តែម្ដង។​​

​​នៅចំ​ពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះភី ​ឈុន​លី បានឆ្លើយ​​​​សារ​ភាព​ថា ​​ខ្លួន​ពិត​ជា​បាន​វាយ​ដំ​​ប្រពន្ធមែ​ន ​​ដោ​យសា​រថ្ងៃនោះ​ប្រពន្ធអ​ត់ដាំបា​យឲ្យ​ហូប ​​ពេល​ខ្លួន​សួរនាំ​​​ស្រាប់​តែនាង​ស្រែក​ក្ដែងៗ​ឲ្យទៅ​ទិញ​បាយ​ផ្សារ​ហើយ​ប្រើ​ពាក្យ​មិន​សមរម្យ​ទៀត​ធ្វើឲ្យ​ខ្លួន​ខ្មាស់គេ​ខ្លាំង​ណាស់​។ពេល​នោះផ្ទុះកំហឹង​ក៍ស្ទុះទៅវាយ​ទាត់ធាក់​រួចហើយ​បើកឡានទៅ​ដេកនៅទី​ប្រជុំជន​ខេត្តពោធិ៍សា​ត់ពីរបី​យប់ទើប​ត្រឡប់មក​វិញក៍ត្រូវសមត្ថកិ​ច្ច​​ឃាត់ខ្លួន។​​