ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ទាស់សម្តី​កា.ប់ក្បាល​បង​ថ្លៃ​មួយពូថៅ​ផុងលលាដ៍

10 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ត្រូវសមត្ថកិច្ច​​ចាប់ខ្លួន​បន្ទាប់ពីប្រើ​ហិ.ង្សា​​ដោយ​ចេតនា​​ ខណៈ​ពេល​​ស្រវឹង​ស្រា​ទាស់សម្តី​ជាមួយ​បង​ថ្លៃ​​ ក៏​ទាញ​ពូថៅ​​កា.ប់ក្បាល​ បណ្តាល​ឱ្យបង​ថ្លៃ​​រងរបួស​ធ្ងន់​សន្លប់​ក្នុង​ថ្លុក​ឈាម កាលពីវេលាម៉ោង​៤ និង​១៥​នាទីរសៀល​ថ្ងៃទី​១៦ មេសា ២០១៤ ស្ថិត​ក្នុងភូមិ​បាវិតលើ សង្កាត់​បាវិត ក្រុងបាវិត ។

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ត្រូវសមត្ថកិច្ច​​ចាប់ខ្លួន​បន្ទាប់ពីប្រើ​ហិង្សា​​ដោយ​ចេតនា​​ ខណៈ​ពេល​​ស្រវឹង​ស្រា​ទាស់សម្តី​ជាមួយ​បង​ថ្លៃ​​ ក៏​ទាញ​ពូថៅ​​កាប់ក្បាល​ បណ្តាល​ឱ្យបង​ថ្លៃ​​រងរបួស​ធ្ងន់​សន្លប់​ក្នុង​ថ្លុក​ឈាម កាលពីវេលាម៉ោង​៤ និង​១៥​នាទីរសៀល​ថ្ងៃទី​១៦ មេសា ២០១៤ ស្ថិត​ក្នុងភូមិ​បាវិតលើ សង្កាត់​បាវិត ក្រុងបាវិត ។

ប្រភពបានឱ្យ​ដឹងថា ជន​ដែលត្រូវចាប់ខ្លួន​ឈ្មោះកង វណ្ណី អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោង​ចក្រ មានទីលំនៅ​ក្នុង​ភូមិកើតហេតុ​ខាងលើ ចំណែក​បង​ថ្លៃរងគ្រោះ​ឈ្មោះ​យិន រដ្ឋា អាយុ​២៣​ឆ្នាំ (របួស​ផុងលលាដ៍ក្បាល) ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ប្រតិបត្តិជីភូ ។

ជន​សង្ស័យត្រូវបាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀងឃុំ​ខ្លួន​ជាបណ្តោះអាសន្ន​នៅពន្ធនាគារ​​ខេត្ត​ថ្ងៃទី​១៩ មេសា ២០១៤ នេះ

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព