ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស៣០០បុក​ជាមួយម៉ូតូ​ឌ្រីម​សង់​ របួស​ធ្ងន់-ស្រាល​៣នាក់​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ឡិចស៊ីសRx300មួយ​គ្រឿងពាក់ស្លាកលេខ ​នប ២-១២៨០ ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ឌ្រីម​សង់ ខណៈ​ដែល​ជិះបញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​មនុស្សរងរបួស​​ធ្ងន់-ស្រាល​៣នាក់ កាលពីវេលាម៉ោង​៩ និង​៣០នាទីព្រឹក​ថ្ងៃទី​១៩ មេសា ២០១៤ ស្ថិត​នៅលើ​ផ្លូវ​ជាតិលេខ​១ ចន្លោះ​គីឡូម៉ែត្រ​​លេខ​៣៣​-៣៤ ក្នុងភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយ​ដែក ស្រុក​កៀនស្វាយ​ ខេត្ត​

ខេត្តកណ្តាល ៖ រថយន្ត​ឡិចស៊ីសRx300មួយ​គ្រឿងពាក់ស្លាកលេខ ​នប ២-១២៨០ ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​ឌ្រីម​សង់ ខណៈ​ដែល​ជិះបញ្ច្រាស​ទិសគ្នា បណ្តាល​ឱ្យ​មនុស្សរងរបួស​​ធ្ងន់-ស្រាល​៣នាក់ កាលពីវេលាម៉ោង​៩ និង​៣០នាទីព្រឹក​ថ្ងៃទី​១៩ មេសា ២០១៤ ស្ថិត​នៅលើ​ផ្លូវ​ជាតិលេខ​១ ចន្លោះ​គីឡូម៉ែត្រ​​លេខ​៣៣​-៣៤ ក្នុងភូមិ​ព្រែក​ប៉ុល ឃុំ​បន្ទាយ​ដែក ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣នាក់ត្រូវបានគេស្គាល់​១-​ឈ្មោះ​យ៉ង ចាន់ធូ ភេទស្រី​ អាយុ២២​ឆ្នាំ (របួសស្រាល) ២-​ឈ្មោះ​យ៉ង ​ស៊ីថា ភេទប្រុស អាយុ​២៥​ឆ្នាំ (របួសធ្ងន់) និង៣-​ឈ្មោះ​យ៉ង់ ស៊ីនឿន អាយុ​២​២​ឆ្នាំ (របួសធ្ងន់) ទាំង​៣នាក់​មានទីលំនៅ​ក្នុង​ភូមិ​គោកចក ឃុំគោកចក ស្រុកកំពង់​ត្របែក​ ។

ដោយឡែក​​អ្នកបើកបរវិញ មិនត្រូវ​បានស្គាល់អត្តសញ្ញាណ​ទេ ហើយ​ក៏មិនបានរត់​គេចខ្លួនដែរ ​បាននៅ​ជួយ​អន្តរាគមន៍ និង​ជួយ​ហៅ​រថយន្តបញ្ជូនជនរងគ្រោះ​ទាំង​៣នាក់ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗដែរ ។ 

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព