ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ដឹកអង្ករ​ផ្ទុះ​កង់ក្រោយ​ក្រឡាប់​​ផ្ងារ​ជើង​​ឡើង​លើ​ ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ចំណុះ​២តោន​កន្លះដែល​មាន​ផ្ទុក​​អង្ករ​ពេញ​មួយគ្រឿង​​ ខណៈ​ដែល​ធ្វើដំណើរ​ពីខេត្ត​​បាត់ដំបង ទៅ​រាជ​ធានី​ភ្នំពេញ​​បានផ្ទុះកង់ក្រោយទាំងសងខាង​ បណ្តាល​ឱ្យ​ក្រឡាប់​​បះជើង​​ឡើង​លើ កាលពី​វេលាម៉ោង​៩ និង៥០នាទី​យប់​ថ្ងៃទី១៨ ​មេសា ២០១៤ ស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិ​លេខ៥ ​ក្នុងភូមិស្នោ ឃុំព​ពេល ស្រុក​បរិបូរណ៍ ប៉ុន្តែ​​សំណាងល្អ​មិនមាន​អ្នក​រងគ្រោះ ឬស្លា.ប់​

ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ចំណុះ​២តោន​កន្លះដែល​មាន​ផ្ទុក​​អង្ករ​ពេញ​មួយគ្រឿង​​ ខណៈ​ដែល​ធ្វើដំណើរ​ពីខេត្ត​​បាត់ដំបង ទៅ​រាជ​ធានី​ភ្នំពេញ​​បានផ្ទុះកង់ក្រោយទាំងសងខាង​ បណ្តាល​ឱ្យ​ក្រឡាប់​​បះជើង​​ឡើង​លើ កាលពី​វេលាម៉ោង​៩ និង៥០នាទី​យប់​ថ្ងៃទី១៨ ​មេសា ២០១៤ ស្ថិតនៅ​តាម​បណ្តោយផ្លូវជាតិ​លេខ៥ ​ក្នុងភូមិស្នោ ឃុំព​ពេល ស្រុក​បរិបូរណ៍ ប៉ុន្តែ​​សំណាងល្អ​មិនមាន​អ្នក​រងគ្រោះ ឬស្លាប់​នោះ​ទេ​ ។​ 

​ប្រភព​បានឱ្យ​ដឹងថា អ្នកបើកបរ​មិន​ត្រូវ​បានស្គាល់អត្តសញ្ញាណទេ ​បើក​រថយន្ត​ពាក់ស្លាកលេខភ្នំពេញ 3B-1392 មានដឹកអង្ករ ​ក្នុង​ដំណើរ​ពីជើងទៅ​ត្បូង លុះពេលមកដល់ចំណុចកើតហេតុ ​ស្រាប់តែរថយន្តនោះផ្ទុះកង់ខាង​ក្រោយ​ខាង​ឆ្វេង​​ទាំង២គ្រាប់  បណ្តាលឱ្យ​អ្នកបើកបរ​ជាន់​ហ្វ្រាំងបង្ខំ​អូសជាង៣០​ម៉ែត្រ រួចបាន​ក្រឡាប់បះជើង​តែម្តង ។
   ​
​មន្រ្តីប៉ូលិសចរាចរខេត្តបាន​និយាយ​ថា កត្តាគ្រោះថ្នាក់​ខាងលើនេះ គឺបណ្តាលមក​ពីការ​ធ្វេសប្រហែស​របស់អ្នកបើកបរ​ដែល​នៅ​តែ​ប្រើ​កង់​រថយន្ត​ចាស់ៗ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព