ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំយ៉ុង​​​តៃកុង​​ងងុយ​ដេក​​បើក​​បុក​​​រថយន្ត​​ISUZU ស្លា.ប់​​០៤ របួស​​០៦នាក់​នៅស្រុក​​មោង​ប្ញស្សី​​

10 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ មនុស្ស០​​៤នាក់​​បានស្លា.ប់​នៅ​ក្នុង​​​រថយន្ត​​​ និង​​​០៦​នាក់​​ទៀត​​រងរបួស​​ធ្ងន់ ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បង្ក​​ឡើង​ដោយ​​រថយន្ត​​សាំ​​យ៉ុងអ្នក​បើក​​ងងុយ​​ដេក​​រេ​ចង្កូត​​បុក​​រថយន្ត​​​​​ISUZU ខណៈ​​បើក​​បញ្ច្រាស​​ទិស​គ្នា ។

ខេត្ត​បាត់ដំបង ៖ មនុស្ស០​​៤នាក់​​បានស្លាប់​នៅ​ក្នុង​​​រថយន្ត​​​ និង​​​០៦​នាក់​​ទៀត​​រងរបួស​​ធ្ងន់ ក្នុង​​ហេតុការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បង្ក​​ឡើង​ដោយ​​រថយន្ត​​សាំ​​យ៉ុងអ្នក​បើក​​ងងុយ​​ដេក​​រេ​ចង្កូត​​បុក​​រថយន្ត​​​​​ISUZU ខណៈ​​បើក​​បញ្ច្រាស​​ទិស​គ្នា ។

ហេតុការ​ណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​១និង​៣០​នាទី​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​​១៩ មេសា នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​​៥ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ស្វាយ​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ប្ញស្សី​ ។

អ្នកស្លាប់​​ត្រូវ​បាន​គេស្គាល់​​ ១-ឈ្មោះ ជិន រដ្ឋា​​ ភេទប្រុស អាយុ​​២១​​ឆ្នាំ ជាអ្នក​​បើករថយន្ត​សាំយ៉ុង​​ មាន​ស្រុក​កំណើត​ខេត្ត​កំពត​​ ,ទី​​២​-ឈ្មោះ ហ៊ំ ម៉េន ភេទប្រុស អាយុ​​៧៣​ឆ្នាំ ,ទី​​៣-ឈ្មោះ ស៊ឹម សាវុធ ភេទប្រុស អាយុ​​៤២​​ឆ្នាំ និង​​​ទី​​៤មិន​ទាន់​​​ស្គាល់​​ឈ្មោះ ជាស្ត្រី​​ មាន​​ទី​លំនៅ​ឯខេត្ត​​ប៉ៃលិន​​​ ។

បើតាមសេចក្តីរាយការណ៍​បានឱ្យដឹង​ថា រថយន្ត​សាំ​យ៉ុង​​​១២​កៅ​អី​​ ពាក់ស្លាកលេខ​​​ភ្នំពេញ 2U-0966 មាន​អ្នក​ជិះ​​​១០​នាក់​​​ បាន​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​​​៥​​ ទិសដៅ​​ពីលិច​ទៅ​កើត​​ ។ ពេល​មកដល់​ចំណុច​​កើត​ហេតុ​ អ្នក​​​បើក​​ងងុយ​ដេក​​ក៏​​រេចង្កូត​​ទៅ​​ខាង​​ឆ្វេង​​ដៃ​​បុក​​ចំហៀង​​​រថយន្ត​​​​ISUZU ១បាំង​កន្លះ​​ ពាក់ស្លាក​លេខ​​​ ពោធិ៍សាត់​​ 2A-0111 បើក​​បញ្ច្រាសទិស​គ្នាពេញ​​ទំហឹង​​ បណ្តាល​​ឱ្យអ្នក​ជិះ​​នៅ​ក្នុង​​រថយន្តសាំ​​យ៉ុង​​មាន​អ្នកស្លាប់​​និង​របួស​​តែម្តង ចំណែក​អ្នក​​បើក​​រថយន្ត​​​​​ISUZU ឈ្មោះ សៅ ភារម្យ​​​ ភេទប្រុស អាយុ​​២៩​​ឆ្នាំ ពុំមាន​​រងរបួស​​ ។

សេចក្តី​រាយការ​ណ៍​បន្តថា បន្ទាប់​ពី​រថយន្ត​​ខាងលើ​​បុក​គ្នា ភ្លាម​​នោះ​​ស្រាប់​​តែមាន​​រថយន្ត​​ក្រុង​​​រស្មី​​ភ្នំ​ពេញ ពាក់ស្លាកលេខ3B-9112 បើក​ពីកើត​ទៅលិច​​មក​ដល់​​បុក​​បន្ថែម​​​រថយន្ត​សាំ​​យ៉ុង ​រួច​​ធ្លាក់​ផ្លូវ​​ជ្រុល​ទៅ​ខាង​ស្តាំ​​ដៃ​​បុក​​រះផ្ទះ​​ប្រជាពល​រដ្ឋ​​ តែ​ពុំ​បណ្តាល​ឱ្យ​​​នរណាម្នាក់​​រងរបួស​​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រកាសែត​កោះសន្តិភាព